​ប្រជាពលរដ្ឋ​ម្ចាស់​ដី​និង​កំពុង​ស្នើសុំ​រដ្ឋ​គ្រប់​គ្រង់​ដី​អាងទឹក​កង​វ៉ា​ប្រតិកម្ម​នាំគ្នា​ត​វ៉​និង​គេ យក​គ្រឿងចក្រ​កាយ​ដី​លក់​

0

​បន្ទាយ​មាន​ជ័​យះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់​តំណាង​ពលរដ្ឋ​៨៥​គ្រសារ​នៅ​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បាន​ប្រតិកម្ម​ភ្លាមៗ​ហាមឃាត់​មិនអោយ​គ្រឿងចក្រ​អ្នកមានអំណាច​ម្នាក់​ដែល​បានមក​កាយ​ដី​លក់​ពី​អាងទឹក​កង​វ៉ា​ស្ថិត​នៅក្រោយ​សាលាក្រុង​សិរីសោភ័ណ​ក្នុងភូមិ​កង​វ៉ា​សង្កាត់​កំពុងស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​អោយ​ប​ជ្ឈ​ប់​សកម្មភាព​ព្រោះ​ដី​ក្នុង​អាង​ជា​ដី​របស់​ពួកគាត់​គ្រប់គ្រង​អាស្រ័យ​ផល​រៀងរាល់ឆ្នាំ​និង​កំពុង​បាន​ប្តឹង​សុំ​ទៅ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដី​ផ្លី​ប្រគល់ជូន​ពីរ​ដ្ឋ​គ្រប់គ្រង​មកអោយ​ប្រជាពលរដ្ឋ​វិញ​។​IMG_2204
ការចេញមុខ​នាំគ្នា​ហាមឃាត់​នេះ​ធ្វើ​ទ្បើង​កាលពី​ព្រឹក​ថ្ងៃទី​៧​មករា​២០១៥​នៅនឹងកន្លែង​ដី​អាង​។​
​ប្រជាពលរដ្ឋ​ឈ្មោះ​ឃឺ​ន សំអុល​រួមជាមួយ​ម្តាយ​មកជា​មួយ​ដែល​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដទៃទៀត​ដែលមាន​ដី​ក្នុង​អាង​ហើយ​ត្រូវបាន​គ្រឿងចក្រ​កាយ​ចំ​យក​ដី​លក់​តាំងពី​រសៀល​ម្សិលមិញ​បាន​និយាយថា​រូបលោក​មាន​ដី​ប្រមាណ​ជា​បី​ហិច​តា​បាន​គ្រប់គ្រង​អាស្រ័យ​ផល​ធ្វើ​ស្រែចំការ​ជា​រៀងរាល់ឆ្នាំ​តាំងពី​ឆ្នាំ​១៩៨៩-១៩៩០​តែ​ក្រោយមក​នៅ​ឆ្នាំ​២០០៨​ក្រសួង​ធនធាន​ទឹកបាន​យក​ដី​ទីនេះ​របស់​ប្រជាពលរដ្ឋ​ដៃ​ទៀត​ធ្វើជា​ផ្ទៃ​អាងទឹក​កង​វ៉ា​តាម​អនុ​ក្រិ​ត្យ​លេខ​១០៩ អ ន ក្រ​.​បត​ចុះ​ថ្ងៃទី​០៨​ខែ​៨​ឆ្នាំ​២០០០៨​ហើយក៍​ត្រូវបាន​ប្រជាពលរដ្ឋ​៨៧​គ្រួសារ​ប្តឹងតវ៉ា​ជា​បន្តបន្ទាប់​ទៅ​ថ្នាក់​ខេត្ត​និង​ទៅ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដី​ផ្លី​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ដើម្បី​បាន​កាន់កាប់​ស្របច្បាប់​លើ​ផ្ទៃដី​ទំ​ហុំ​៥១​ហិកតា​។​IMG_2093

ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​ការប្តឹង​ចេះតែ​ប្តឹង​រហូតដល់​ថ្ងៃទី​២០​សីហា​២០១៤​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​បន្ទាប់ពី​ប្រជុំ​ដោះស្រាយ​ជា​ញឹកញាប់​កួរ​តែ​ស្នើ​ទៅ​រដ្ឋាភិបាល​ប្រគល់​ដី​ទាំងនោះ​ជូន​ប្រជាពលរដ្ឋ​វិញ​នោះ យោងតាម​លិខិត​មួយច្បាប់​ដែល​ទទួលបាន​បាន​ជម្រាបជូន​ឯកឧត្តម​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​សមាជិក​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​រួច​ផ្ញើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ដំណោះស្រាយ​ជូន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​វិញ​។​IMG_2084
គ្រឿងចក្រ​មួយគ្រឿង​ដែល​ចូល​កាយ​ដី​អាង​ត្រូ​ប​បាន​គេ​ស្គាល់​ថា​ជា​គ្រឿង​វ​ក្រ​របស់​ក្រុមហ៊ុន ភ្ល​ន់ ហុង ដោយ​មេ​ការដែល​បញ្ជារ​គ្រឿងចក្រ​និយាយថា​ការ​មកនេះ​តាម​បញ្ជា​របស់​មេ​ព្រោះ​ខេត្ត​បានអនុញ្ញាត​ហើយ​។​
លោក ស្រី ចាន់​ផេង អភិបាលក្រុង​សិរីសោភ័ណ អោយដឹង​តាម​ទូរ​សព្ទ័​ថា​ការ​មាន​គ្រឿងចក្រ​ចុះ​កាយ​ដី​អាងទឹក​កង​វ៉ា​និង​មាន​ប្រជាពលរដ្ឋ​តវ៉ា​គឺ​លោកស្រី​មិនដឹង​ទេ​ហើយ​លោកស្រី​ក៍​មិនទាន់​ទទួលបាន​សេច​ក្ជូ​ន​ដំណឹង​ពី​សាលាខេត្ត​បន្ទាយមានជ័យ​ជូនដំណឹង​មក​ក្រុង​ពី​ការកាយ​ដី​ស្តារ​អាងទឹក​នេះដែរ​តែ​កន្លងមក​លោក​ស្រី​ដឹងថា​មាន​ក្រុមហ៊ុន​បានដាក់​ពាក្យស្នើសុំ​។​
ជាមួយនិង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​និង​កន្លែង​កាយ​ដី​ដែលមាន​តំណាង​មកជួប​ជាមួយ​ពលរដ្ឋ​ហើយ​បាន​ស្នើអោយ​ប្រជាពលរដ្ឋ​ដែលមាន​ដី​កាប់​កាប់​ទីនោះ​ទៅ​សាលាសង្កាត់​កំពង់​ប្រាប់​ពី​ចំនួន​ដី​ហើយ​ពិភាក្សាគ្នា​ដើម្បី​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​ជូន​។​
សូម​បញ្ជក់​ថា​ប្រជាពលរដ្ឋ​ខាងលើ​រង​គ្រោះជា​បន្តបន្ទាប់​ដោយសារ​ដីស្រែ​ចំការ​រប​សើ​ខ្លួន​ដែលមាន​ទី​តាំ​ក្នុង​អាង​និង​នៅ​ជើងភ្នុំ​ពង្រ​ដែល​បច្ចុប្បន្ន​កំពុងតែ​ត្រូវបាន​ក្រុមហ៊ុន​បោះបង្គោល​លើ​ដោយ​ថា​ជា​ដី​ដែល​ក្រុមហ៊ុន​បានទទួល​ការវិនិយោគ​ពី​រដ្ឋ​ហើយ​៕