​​បើករថយន្ត​រក​កន្លែង​ប៉ះ​កង់​មិនឃើញ​រី​យ៉ែ​ថយក្រោយ​ជ្រុល​ធ្លាក់​ផ្លូវ​ជម្រៅ​ជាង​១០​មែត្រ​

0

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​គៀប​ជាប់​នៅក្នុង​រថយន្ត​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ខណៈពេលដែល រថយន្ត​របស់គាត់​បា​ន​បែក​កង់​ខាងក្រោយ រួច​បើក​រក​កន្លែង​ប៉ះ​កង់ ប៉ុន្តែ​មិនមាន​កន្លែង​ប៉ះ​កង់​នៅតាម​ផ្លូវ​ឡើយ រួច​ក៏​រី​យ៉ែ​ថយក្រោយ​ត្រឡប់​ទៅវិញ ដោយ​បុរស​នោះ​កំពុងតែ​និយាយ​ទូរស័ព្ទ ហើយ​រថយន្ត​រី​យ៉ែ​ថយក្រោយ​ដោយ​ដៃ​មួយ​ច​ហៀ​ង ក៏​ជ្រុល​ធ្លាក់​ផ្លូវ​ជម្រៅ​ជាង​១០​មែត្រ បណ្តាលអោយ​រថយន្តរ​មៀល​ចូល​បោក​ទៅ​និង​ចំណោត​ផ្លូវ ក្រឡាប់​៦ ទៅ​៧​ជុំ ខ្ទាត​កញ្ចក់​ចេញពី​រថយន្ត​រាយប៉ាយ​ពេញ​ដី រង​ការខូចខាត​ខ្ទេច​រថយន្ត​មួយ​ទាំងស្រុង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​១៥១ ក្នុងភូមិ​សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។​3 (1).mp4_snapshot_00.05_[2015.02.11_14.29.05]
​បុរសរងគ្រោះ​មានឈ្មោះ ថៃ សុង អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ នៅឯ​ខេត្តព្រះវិហារ មានមុខរ​បរជា​អ្នកលក់​ចាប់ហួយ​នៅ​ខេត្តព្រះវិហារ ។ ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើត បុរស​ម្នាក់​ដែលជា​ម្ចាស់​រថយន្ត​ម៉ាក ស្តា​រេច ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-0096 បានធ្វើ​ដំណើរ​ពី​ខេត្តព្រះវិហារ មក​ទីក្រុង​ភ្នំពេញ ក្នុង​គោលបំណង​មក​ទិញ អីវ៉ាន់​នៅ​ផ្សារ​អូ​ឬ​ស្សី​ដើម្បី​យកទៅលក់​នៅ​ខេត្តព្រះវិហារ​វិញ​។​ប៉ុន្តែ​ពេលមកដល់​ទីក្រុង​ភ្នំពេញ បុរស​នោះបាន​ឈានចូល​ទៅលេង​ផ្ទះ​បងប្អូន​របស់គាត់​នៅឯ​ផ្សារ​ព្រែក​ព្នៅ ព្រមទាំង​សម្រាក​នៅ​និង​ហូបបាយ​ជុំគ្នា​ជាមួយនិង​បងប្អូន​។ 3 (2).mp4_snapshot_00.03_[2015.02.11_14.29.23]បន្ទាប់ពី​បាន​សម្រាក​និង​ហូបបាយ​ជុំគ្នា​រួចរាល់​ហើយ នៅវេលា​ម៉ោង​ប្រហែល​ជិត​៨​យប់ ដោយ​រថយន្ត​រប​ស់បុ​រស​នោះបាន​បែក​កង់​ខាងក្រោយ បុរស​នោះ​ក៏​បើករថយន្ត​របស់ គាត់​យក ទៅ​ប៉ះ​នៅឯ​កន្លែង​ប៉ះ​កង់​រថយន្ត ដោយ​ធ្វើដំណើរ​ចេញពី​ផ្សារ​ព្រែក​ព្នៅ រហូតមកដល់​ផ្លូវ​លេខ​១៥១ ដោយ​ស្ថានភាព​ផ្លូវ​ងងឹត​ហើយ​បុរស​នោះ​មិន​ស្គាល់​ភូមិសាស្ត្រ​ផង​នោះ ជាហេតុ​ធ្វើ​ឲ្យ បុរស​នោះ បើករថយន្ត​តិចៗ​រក​កន្លែង​ប៉ះ​កង តែ​រក​កន្លែង​ប៉ះ​កង់​មិនឃើញ ក៏​ទូរស័ព្ទ​សួរ​បងប្អូន​បណ្តើរ រី​យ៉ែ​ថយ​រថយន្ត​ត្រឡប់មក​ក្រោយ​វិញ​បណ្តើរ ដោយ​បុរស​នោះ​មិន​ស្គាល់​ស្ថានភាព​ផ្លូវ​ផង ជាហេតុ​ធ្វើអោយ​បុរស​នោះ រី​យ៉ែ​រថយន្ត​ជ្រុល​ធ្លាក់​ផ្លូវ​ដែលមាន​ជម្រៅ​ជាង​១០​មែត្រ​នោះ ធ្វើ​ឲ្យ រថយន្ត ក្រឡាប់​៥​ទៅ​៦​ជុំ ខ្ទាត​កញ្ចក់​រថយន្ត​ធ្លាក់​រាយប៉ាយ​ពេញ​ដី ព្រមទាំង​គៀប បុរស​នោះ ជាប់​ក្នុង​រថយន្ត របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ចំណែក​រថយន្ត​រង​ការខូចខាត​ខ្ទេច​រថយន្ត​មួយ​ទាំង​ស្រង់​។

​ជាមួយគ្នា​នោះ​ដែល​នៅ​មុនពេល​កើតហេតុ បុរស​នោះបាន​ស្ពាយ​កាបូប​លុយ​ធំ​មួយ លុះ​ពេល​បុរស​នោះ​ជួប​ហេតុការណ៍​ខាងលើ កាបូប​លុយ​នោះបាន​បាត់​ពី​កន្លែងកើតហេតុ ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​៦០០០​ដុល្លា​អាមេរិក និង​លុយ​បាទ​ជាង​៣​ម៉ឺន​បាទ​ថែម​ទៀតផង​។​​ប្រភព​ពត៌មាន​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង មានផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​រស់នៅ​ក្បែរ​និង​កន្លែងកើតហេតុ​បាន លាន់លឺ​សូរ​សំ៉​ឡេង​អ្វី​ម្យា​ង​ដូចជា​ប្លែក ក៏​ស្ទុះ​ចេញទៅ​មើលឃើញ​មាន​រថយន្ត​មួយគ្រឿង​បាន​ធ្លាក់​ផ្លូវ​ចូលទៅក្នុង​ដី​រីង​ទឹក ខ​ណះ​នោះ​បុរស​ម្នាក់​ដែលជា​ម្ចាស់ផ្ទះ​ដែល​រស់នៅ​ក្បែរ​និង​កន្លែងកើតហេតុ​នោះបាន​ស្រែកហៅ អ្នកជិតខាង បង្ក​ជាការ​ភ្ញាក់ផ្អើល​ដើម្បី​មកជួយ​សង្គ្រោះ​បុរស​ដែល​បើករថយន្ត​ធ្លាក់​ផ្លូវ​នោះ​។

បន្ទាប់ពី​បាន​ជួយ​យក​បុរស​ដែល​គៀប​ជាប់​នៅក្នុង​រថយន្ត​នោះ​ចេញពី​ក្នុង​រថយន្ត​រួចហើយ បុរស​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​សង្គ្រោះ​យកមក មន្ទីរពេទ្យ​ដែល​នៅក្បែរនោះ​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​មកដល់​កន្លែងកើតហេតុ​ព្រមទាំង​ហៅ​រថយន្ត​ស្ទួ​ចមក​ស្ទួ​ច​យក​រថយន្ត​ដែល​ធ្លាក់​ផ្លូវ​នោះ​ឡើងមក​ខាងលើ​ផ្លូវ​វិញ ដើម្បី​ប្រគល់​ទៅអោយ​បងប្អូន​របស់​បុរស​នោះ​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕