​បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​គូទ​រថយន្ត​គេ​នៅ​តាកែវ​ចាប់បាន​នៅ​ភ្នំពេញ​សង​១៥០​ដុល្លា​ដើម្បី​បញ្ចប់រឿង​

0

ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​បាន​បើក​ជូន​ឪបុក​ពី​ភ្នំពេញ​ទៅ​តាកែវ ស្រាប់តែ​ត្រឡប់មកវិញ​ជ្រុល​ទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ម្តុំ​ត្រាំខ្នា បណ្តាល​ឲ្យ​រង​ការខូចខាត​កាង​ខាងក្រោយ​។​ហេតុការណ៍​នេះ​បាន​កើង​ឡើ​ត​នៅវេលា​ម៉ោង​5 (4).mp4_snapshot_00.02_[2015.02.11_14.39.54]១០​និង​១០​នាទី​យប់ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​រង្វង់​មូល​ចោមចៅ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​៕​ ​ម្ចាស់​រថយន្ត​បង្ក​មានឈ្មោះ វ៉ាន់ នី​ម អាយុ​២២​ឆ្នាំ និង ប្រពន្ធ​មានឈ្មោះ សេង ហ៊ុន អាយុ​២១​ឆ្នាំ ទាំង​២​នាក់ មានមុខរ​បលក់​ចាប់​ហ៊ួ​យ ព្រមទាំង​កូនក្មេង​៣​នាក់ ដែល​រួម​ដំណើរ​ជាមួយ ទាំងអស់គ្នា​ស្នាក់នៅ​ម្តុំ​សាលា​សន្ធរម៉ុក​​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​បុរស​ដែលជា​ម្ចាស់​រថយន្ត​បង្ករ​បាន​ជូន​ឪពុក​ពី​ភ្នំពេញ​ទៅ​តាកែវ​និង​មក​បាន​ផឹកស៊ី​ជាមួយ​បងប្អូន បន្ទាប់មក​បានធ្វើ​ដំណើ​រ​5 (3).mp4_snapshot_00.12_[2015.02.11_14.40.56]ត្រលប់​មកវិញ ជិះ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ពណ៌​ស្ក គ្មាន​ស្លាក​លេខ តែ​នៅពេល​ធ្វើ​ដ​ណើ​រ​តាមផ្លូវ​ដល់​ម្តុំ​ត្រាំខ្នា ក៏​ជ្រុល​បុក​និង​គូទ​រថយន្ត​កា​ម៉ា​រី​ឆ្លាម​ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-1870 ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា តែ​រថយន្ត​បង្ករ​មិនបាន​ឈប់​ដោះស្រាយ​នោះទេ បែរជា​ព្យាយាម​បើក​រត់គេច​ខណៈនោះ​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ទូរស័ព្ទ​អោយ​មិត្តភក្តិ​ដែល​ធ្វើដំណើ​នៅខាងមុខ​អោយ​នាំគ្នា​ជួយ​ដេញ​ឃាត់​រថយន្ត​បង្ក​រហូតមកដល់​រង្វង់​មូល​ចោមចៅ​ទើប​ចាប់បាន​។ ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ព្រ​ង​សង់​សំណង​១៥០​ដុល្លា​បញ្ចប់រឿង ។​