​​ជិះ​ម៉ូតូឌុប​គ្នា​បញ្ច្រាសទិស​ដល់​ចំណុច​ផ្លូវកែង​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​បុក​របួសធ្ងន់​ស្រាល​២​នាក់​

0

ភ្នំពេញៈ យុវជន​២​នាក់​ជិះ​ម៉ូតូ​ទ្រី​ម សេ​១២៥​ឌុប​គ្នា​បញ្ច្រាសទិស លុះ​មកដល់​ចំណុច​ផ្លូវកែង ក៏ត្រូវ​បាន រថយន្ត​ដឹក​ឥដ្ឋ​បុក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្រាល សង​សំណង់​៤០​ដុល្លារ​បញ្ចប់រឿង កាលពី​វេលា ម៉ោង​៣​នឹង​០៥​នាទី​យប់​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​4១០៨ កែង​នឹង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូន ពេញ ។​ ​យោងតាម​ប្រភព​ពត៌មាន ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន ឃើញ យុវជន ២​នាក់​ជិះ​ម៉ូតូ​ទ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BO-9820 ជិះ​ឌុប​គ្នា បញ្ច្រាស ទិស​តាម បណ្តោយ ផ្លូវ​លេខ​១០៨ ទិសដៅ​ពី​កើ​តទៅ​លិច ខ​ណះ​មកដល់​ចំណុច​កែង​នឹង​ផ្លូវ​លេខ​៥១ ស្រាប់ មាន​រថយន្ត​ដឹក​ឥដ្ឋ​ពេញ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9432 3ធ្វើដំណើរ តាម​បណ្តោយ ផ្លូវ លេខ​៥១ ពី​ជើង​ទៅ​ត្បូង​ក៏​ជ្រុ​ក​ទៅបុក ម៉ូតូ​ដែល​ឆ្លងផ្លូវ​ជិត​ផុត​ទៅហើយនោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​ស្រា ល​ទាំង​២​នាក់ ។​ ​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភក្ត្រ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ភាគី​ខាង​រថយន្ត​សង​ថ្លៃ​ព្យាបាល និង​ខូចខាត​រថយន្ត​ចំនួន​៤០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ចំណែក​តំណាង​ភាគី​ខាង​ម៉ូតូ​យល់ព្រម ទទួល ព្រោះ​មិន​ចង់​វែងឆ្ងាយ​បន្តទៀត ៕12