​រថយន្ត​កាមរី​ឆ្លាម​បើក​បុក​បង្គោល​ភ្លើង​ធ្លាក់​អំពូល​រាយប៉ាយ​ពេញ​ផ្លូវ នៅ​ចំណុច​គល់ស្ពាន​អាកាស​៧​មករា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​

0

​បុរស​ម្នាក់​ជា​ជនជាតិ​ចិន និង​រួម​ដំណើរ​ដោយ​ប្រពន្ធ​នឹង​កូន បើករថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ក្នុង​ល្បឿន​លឿន ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះ បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​ធ្លាក់​អំពូល​រាយប៉ាយ​ពេញ​ផ្លូវ នៅ​ចំណុច​គល់ស្ពាន​អាកាស​៧​មករា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១២​ខែកុម្ភៈ ឆ្នាំ​២០១៥​។​4
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2H-5082 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​កូន បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រ៉េ​ចង្កូត​ទៅបុក​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ធ្លាក់​អំពូល​បែក ហើយ​រថយន្ត​បង្ក​បាន​ព្យាម​បើករថយន្ត​ទាំង​ដាច់​កាឡេ​ម្ខាង​ផ្នែ​ង​ខាងមុខ​បាន​ប្រហែលជា​២០​ម៉ែត្រ​រថយន្ត​ក៏​ទៅមុខ​លែងរួច​។​3
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​យក​រថយន្ត​បង្ក ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕2