​យុវជន​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល​

0

ខេត្តស្វាយរៀង ឃាត់ខ្លួន និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ពីបទ​ឆបោក​ចំនួន​៤៧០០$ ពី​អ្នកលក់​សូ​ទ្បា ក្នុង​ខេត្តស្វាយរៀង​​ ​ជនសង្ស័យ​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​នគរបាល ព្រា​ហ្ម​ទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ឃាត់ខ្លួន​បាន ក្រោយ​ពីបទ​ឆបោក​ប្រាក់ ។10526185_429468957220294_5734172008953432929_n
​ ​បើតាម​សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ​ទីមួយ​មានឈ្មោះ ស៊ុន ធី​ចំណាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​ពីរ​ឈ្មោះ ពេញ សុ​ធឿន អាយុ​១៩​ឆ្នាំ ទាំងពីរ​នាក់​នេះ មានមុខ​របរ​មិន​ពិតប្រាកដ និង​មាន​ទីលំនៅ ក្នុង​ខេត្តពោធិ៍សាត់ ប៉ុន្តែ​បានមក​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុងភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពុងត្របែក ខេត្តព្រៃវែង ។​10685412_429468970553626_6107273226473178348_n
​ ​រីឯ​ជនរងគ្រោះ មានឈ្មោះ ម៉ុ​ត វណ្ណា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​គ្រឿង​សូ​ឡា និង​មាន​ទីលំនៅ នៅ​រាជធានី​ភ្នំពេញ ។​ ​ប្រភព​ខាងលើ បាន​បន្តទៀតថា ដំបូង​ឡើយ ជនរងគ្រោះ និង​ជនសង្ស័យ មានការ​រកស៊ី​ទិញ​លក់​សូ​ឡា​ជាមួយគ្នា តាំងពី​ខែវិច្ឆិកា​មកម្ល៉េះ ដោយ​ជនសង្ស័យ​បាន​យក​សូ​ឡា ពី​ជនរងគ្រោះ​ជា​បន្តបន្ទាប់ ដោយ​មិន​បង្វិលប្រាក់​ឱ្យ​ឡើយ តែ​បាន​សន្យាថា និង​ប្រគល់​ប្រាក់​ទាំងអស់ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៥ ។ លុះ​មកដល់​ថ្ងៃ​កំណត់ មិនឃើញ​ជន​ទាំងពីរ ប្រគល់​ប្រាក់​តាម​ការសន្យា ជនរងគ្រោះ ក៏បាន​ទូរស័ព្ទ​ទៅកាន់​ពួកគេ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន ទើបតែ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ទើប​អាចទាក់ទង​បាន ។

នៅពេល​ជនរងគ្រោះ សួរនាំ​ពី​ប្រាក់​ដែល​ត្រូវ​សង ជន​ទាំងពីរ​ក៏បាន​ប្រាប់​មកវិញ​ថា បើ​ចង់បាន​ប្រាក់​ទាល់តែ​យក​សូ​ឡា មកឱ្យ​បន្ថែម ដោយ​ឱ្យ​ជនរងគ្រោះ យកមក​ប្រគល់ឱ្យ នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ទៅវិញ ។ ដោយមាន​ការសង្ស័យ និង​ខ្លាច​ខាតបង់​កាន់តែច្រើន​នោះ ជនរងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ឱ្យជួយ​ធ្វើ​ការតាមរក​ជនសង្ស័យ​ទាំងពីរ​តែម្តងទៅ ។1545981_429468887220301_3293655165390028713_n

ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​ក៏បាន​ឱ្យ​ជនរងគ្រោះ ធ្វើការ​ទាក់ទង​ទៅកាន់​ជន​ទាំងពីរ ដើម្បី​បញ្ជោត​ថា បាន​យក​សូ​ឡា​ថ្មី មក​ប្រគល់ឱ្យ​ហើយ តែដោយសារ​ជួល​រថយន្តឈ្នួល ទើប​មិនអាច​យកទៅ​ប្រគល់​ឱ្យដល់​កន្លែង​ណាត់ ដោយ​តំរូវឱ្យ​ជន​ទាំងពីរ ឡើងមក​យក​នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​វិញ ។ ដោយ​មិនដឹងថា នេះ​ជា​ការបោក​បញ្ជោត ពី​សំណាក់​សមត្ថកិច្ច ទើប​ជន​ទាំងពីរ បាន​បើកឡាន​កា​ម៉ា​រី​ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ 2J-1249 មក​ទទួល​របស់​ទៅតាម​ការ​ណាត់​ចុងក្រោយ ហើយក៏​ជាប់អន្ទាក​សមត្ថកិច្ច​តែង​ម្តង ។បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​ទៅតាម​នីតិវិធី ៕