​រថយន្ត​នីសា​ន់​បុក​កុមារ​ជិះ​កង់​ម្នាក់​ពីក្រោយ​ប៉ើង​ចូល​កញ្ចក់​រងរបួស​ម​ធ្យ​ម​ ​ហើយ​បើកបរ​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់បាន​

0

​កំពង់ឆ្នាំង​៖​កុមា​រាជា​សិស្សសាលា​ម្នាក់​បាន​រងរបួស​មធ្យ​ម ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​
​ដោយសារ​រថយន្តបុក​កង់​គេ​ពីក្រោយ​ហោះ​ប៉ើង​ចូល​កញ្ចក់​រថយន្ត​រួច​ធ្លាក់​មក​ដី​។​ហេតុការណ៍​
​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​១៥​នាទី ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥DSC01200

ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា​៖​មុនពេល​កើ​ហេតុ​កុមារា​
​រងគ្រោះ​ឈ្នោះ សំណាង វត​នា អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​
​កំពង់ឆ្នាំង គេ​បាន​ជិះ​កង់​ចេញពី​រៀន​គួរ​ពី​ជើង​ទៅ​ត្បូង ពេល​ដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​
​ម៉ាក​នីសា​ន់​ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 3A-6861 ដឹក​អង្ករ​១​គ្រឿង​បើកបរ​ក្នុង​ទិស​ស្រ ប​គ្នា​បុក​ពីក្រោយ​ពេញទំហឹង ប៉ើង​កង់​និង​មនុស្ស​ចូល​កញ្ចក់​រថយន្ត បណ្ទាល​អោយ​កុមារ​រងគ្រោះ​រងរបួស​មធ្យម​ក្រោក​ដើរ​មិន​រួច ហើយ​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យា​ល​បាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។​

DSC01186
​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅមុខ​គេច​ពី​ការទទួលខុសត្រូវ​បាន​
​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​ត្រូវបាន​សមត្ថកិច្ច​តាម​ទាន់​ស្ទាក់​ចាប់បាន​នៅមុខ​ហាង​កា​រ៉ា​អូ​ខេ​ហ្គោ​
​ឌិន​ស៊ី​ធី ពេលនោះ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​នៅសល់តែ​ព្រូ ហើយ​សមត្ថកិច្ច​
​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង ប​ញ្ចូ​ន​រថយន្ត​និង​ព្រូ មកកាន់​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំង​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​DSC01194
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​នៅ​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ ភាគី​ឪពុក​កុមារា​រង​គ្រោះជា​មន្ត្រីនគរបាល​ខេត្ត បាន​សម្របសម្រួល​យល់​ព្រម​ទទួលយក​ប្រាក់​ចំនួន​មួយ​លាន​រៀល​ពី​ភាគី​រថយន្ត​បញ្ចប់រឿង និង​ដើម្បី​យកប្រាក់​នេះ​ទៅ​ព្យា ល​បាល​របួស​កូន​ព្រោះ​ក្រុមគ្រួសារ​គាត់​ខ្វះខាត​ពុំ​សូវ​មាន​ប្រាក់​ឡើយ​។​
​ ​ការសម្របសម្រួល​ទទួល​យកប្រាក់​ប៉ុណ្ណឹង ត្រូវបាន​គេ​រិះគន់ថា ជាការ​ទទួលយក​លឿន​ពេក ព្រោះថា​ព្រោះ​សភាព​របួស​កូន​មិនទាន់​អាច​សន្និដ្ឋានថា​មិន​អី​ទេ​ភ្លាមៗ​បានឡើយ ចង់​មិន​
​ចង់ការ​ព្យា​ល​របួស​កូន​ប្រាកដជា​អស់ប្រាក់​ច្រើនជាង​នេះ​៕
​កំពង់ឆ្នាំង​,​ថ្ងៃទី​១២.០២.២០១៥

DSC01195