​បើករថយន្ត​ទាំង​ងងុយដេក​បណ្តាលអោយ​បុក​ ​តាក់ស៊ី​ចត​នៅ​ចិញ្ចើមផ្លូវ​សំណាងល្អ​របួសស្រាល​

0

​មណ្ឌលគិរីៈ​រថយន្ត​កា​ម៉ា​រី​ហើមរ​មួយគ្រឿង​ដែល​អ្នកបើកបរ​ងងុយ​ដេក​បណ្តាលអោយ​បុក​ថ​យន្តរ​តាក់ស៊ី​ឈប់​នៅ​ច​ញ្ចើ​ម ផ្លូវ​ពេញទំហឹង ទាំង​ព្រឹក​ព្រលឹម តែ​សំណាងល្អ​គ្រាន់តែរ​បួ​ក​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃទី​១២​កុម្ភៈ​ឆ្នាំ​២០១៥​ត្រង់ចំណុច​គីឡូម៉ែត្រ​៣៦​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​។​x3
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​តាក់ស៊ី​ម៉ាក​សាំ​យុង ព័​ណ​ស្លែរ​មួយគ្រឿង​តែងតែ​ឈប់​នៅ​កន្លែងកើតហេតុ​រាល់​ព្រឹក ដើម្បី​ទទួល​ប្រាក់​គេ​ផ្ញើរ​ទិញ​ឥ​វ៉ាន​ចាប់ហួយ ទើបតែ​ថ្ងៃនេះ​មិនដឹងថា​រថយន្ត​បង្ក​បើកបរ​មកពីណា​មិនដឹង មក​បុក​ពីមុខ​ពេញទំហឹង​តែម្ដង តែ​អ្នកបើកបរ​ថ​យន្តកា​ម៉ា​រី​ហើម​ចុះមក​សុំទោស​ម្ចាស់​រថយន្ត​តាក់ស៊ី​ព្រោះតែ​ខ្លួន​ដេកលក់ ដោយសារ​ង​ង៉ុ​យ​ដេក​ខ្លាំង​ទើប​ពី​មក​ដឹក​ឥ​វ៉ាន​ពេលយប់​គឺ​(​ដឹកឈើ​ប្រណិត​)​។​x2
​ ​ក្រោយពេល​កើតហេតុ​គេ​មិន​បានឃើញ​សមត្ថកិច្ច​ចុះមក​ធ្វើការ​ដោះស្រាយ​ឬ​សម្របសម្រួល​ទេ ទើប​ម្ចាស់​រថយន្ត​ទាំងពី​សម្រេច​ដោះស្រាយ​ក្រៅ​ប្រពន្ធ​ផ្លូវច្បាប់ ដោយ​អូស​រថយន្ត​ទាំងពីរ​ទៅ​ជួសជុល ហើយ​ម្ចាស់ រថយន្ត​កា​ម៉ា​រី​ហើម​ព្រម​សង​ប្រាក់​ចំនួន​៧០០​ដូ​ល្លា​ទៅអោយ​រថយន្ត​តាក់ស៊ី​ដើម្បី​បញ្ចប់រឿង​។​x1
​ ​ប្រជាពលរដ្ឋ​មានការ​លើកឡើងថា នាពេល​បច្ចុប្បន្ន​ក្នុងស្រុក​កែវ​សីមា រថយន្ត​ដឹកឈើ​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧៦​មាន​ល្បឿន​លឿន​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជារឿយៗ ប៉ុន្តែ​ក្រោយពេល​ហេតុការណ៍​កើតឡើង​តែងតែមាន​ការដោះស្រាយ​ក្រៅ​ប្រពន្ធ​ផ្លូវច្បាប់​ដូច​ករណី​លើក​នេះ​ផងដែរ​៕