ផ្ទុះ​អំពើ​ហឹ​ង្សា​ដេញ​កាប់​គ្នា​ដោយសារ​ដណ្តើម​ម៉ូយ​រ៉ឺម៉ក​មុខ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា

0

​សៀមរាបៈ ផ្ទុះ​អំពើ​ហឹ​ង្សា​ដេញ​កាប់​គ្នា​ពេញមុខ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា ផ្នែក​អាគា​ខាងក្រោយ ពី​សំណាក់​អ្នករត់ រ៉ឺម៉ក បណ្តាលមកពី​ដណ្តើម​ម៉ូយ​គ្នា និង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ ខណៈពេលដែល​ជំលោះ​ដោយ​ហឹ​ង្សា​ដេញ​កាប់​ប្រតាយប្រតប់​គ្នា មាន​ទាំង​អាវុធ​Image1ជាប់​និង​ដៃ​ហេតុ​ការ​ណ៏​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨.៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៥ ។​
​តាម​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឥ្យ​ដឹងថា នៅ​ច្រក​អាគារ​របស់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា សកម្មភាព​ការ ដណ្តើម​ម៉ូ​គ្នា​ជា​អានាធិបតេយ្យ ថែមទាំង​បង្ករ​ជំលោះ​គ្នា​ជា​ញឹកញាប់ ជាក់ស្តែង​ការផ្ទុះ​អំពើ​ហឹ​ង្សា​របស់​អ្នក រត់​រ៉ឺម៉ក ក៏​ដោយសារតែ​ការដាក់​វេន ដណ្តើម​ម៉ូយ​គ្នា និង​បានប្រកែក​គ្នា រវាង​គូភាគី​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថុល ដែល​បាន​តាំងខ្លួន​ជា​Image2អ្នករៀបចំ​វេន​ដឹក​អ្នកជំងឺ​ត្រឡប់ទៅផ្ទះ បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុត ឈាម​ឈានដល់​ការប្រើ​អាវុធ​មាន​ពូថៅ​ដៃ​មួយ ដេញ​កាប់​ទៅលើ លោក កែវ អ៊ី​ម រស់នៅ​ភូមិ ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុងនោះ​សកម្មភាព​ប្រដាល់​ក្រៅ​សៃ​ហ្វៀ​ន​បាន ប្រយុទ្ធ​គ្នា ចំនួន​២​លើក ទើប​មានការ​បំបែក ។​ ជាចុងក្រោយសំនូមពរឲ្យលោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងលោក អធិការក្រុងសៀមរាប ជួយរឹត​បន្តឹង​ការអនុវត្តច្បាប់​របស់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកផង ដោយសារតែ​លឺថាធ្វើការដោយ មិនប្រកតី ដោយសារតែជនដៃដល់ទៅកាប់គេហើយ បែរជារត់ទៅប្តឹងគេទៀត ហើយអ្នក​ណាទៅប្តឹងមុនអ្នកនោះឈ្នះ ការអនុវត្តច្បាប់របៀបនេះ គឺពិតជាមិនត្រឹមត្រូវបើដូច្នោះ​មែន ឃាតករសម្លាប់គេហើយរត់ទៅប្តឹង​និងត្រូវបានឈ្នះក្តីឬយ៉ាងម៉េច។

Image4
​ក្រោយពី​កើតហេតុ លោក កែវ អ៊ី​ម បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក ក្នុងនោះ​មហាជន​ទូទៅ​បាន​សំណូមពរ​ដល់ អធិការ​ក្រុង​សៀមរាប ជួយ​រៀបចំ​ការពារ​សណ្តាប់ធ្នាប់​នៅ​ចំនុច​អាគារ ច្រកចេញ​អ្នកជំងឺ​របស់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា ដោយសារតែ​ចំនុច​នេះ​មានរឿង​ជំលោះ​មិនចេះចប់​មិនចេះហើយ ព្រមទាំង​ជេរ​បញ្ជោរ​គ្នា​ស្ទើរ​រាល់ថ្ងៃ ពេលខ្លះ​ឈានដល់​ការ​វាយតប​គ្នា​ទៀត និង​សូម​ឲ្យ​ថែរក្សា​ភាពស្ងប់ស្ងាត់ ព្រោះ​ទីនេះ​ជា​មន្ទីរពេទ្យ​។​
​ដោយ ប៊ុន រដ្ឋាImage6 Image3 Image5