​​ជនសង្ស័យ​ម្នាក់ បាន​យក​កាំបិទ​ទៅ​ភ្ជុង​នារី​ម្នាក់​ដើម្បី​យក​ម៉ូតូ ម៉ាក​គុប​ជ្រុង​មួយគ្រឿង មិនបាន​ស្រេច

0

ភ្នំពេញៈ តែ​បានសម្រេច​ទ្រោម​ខ្លួន​នៅពេលដែល​ប្រជាពលរដ្ឋ ក្នុងភូមិ​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់បាន​និង​នាំគ្នា​ព្រួត​វាយ​ ​ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំបិទ បានធ្វើ​សកម្មភាព​ភ្ជុង​យក​ម៉ូតូ​ពី​នារី​ម្នាក់ តែ​មិនបាន​សម្រេច​ព្រោះ​ត្រូវ​នារី​រងគ្រោះ​ស្រែក​ឆោឡោ បាន​បង្ក​ឲ្យ​មានការ​ផ្អើល ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ ដេញចាប់​វាយ​បាន និង នាំគ្នា​វាយ​ទ្បើង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ។ ហេតុការណ៍​នេះ បានកើត​ឡើង​កាល ពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ឯករាជ្យ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​2
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​នារី​រងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​បិ​ច ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ បាន​ទៅ​ស្ទាក់​ពីមុខ​ម៉ូតូ​នារី​រងគ្រោះ ហើយ​បាន​យក​កាំបិទ​ភ្ជុង​ប្លន់​យក​ម៉ូតូ តែ​ត្រូវបាន​នារី​រងគ្រោះ​ស្រែក​ឆោឡោឡើង ធ្វើ​ឲ្យ​ផ្អើ​ក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ចេញមក​ជួយ​អន្តរាគមន៍ និង​ដេញចាប់​ជនសង្ស័យ​បាន ហើយ​ព្រួត​គ្នា​វាយ​យ៉ាង​ចាស់ដៃ បណ្តាល​ជនសង្ស័យ​រងរបួស​ធ្ងន់ ។​1
​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ គង់ វ៉ៃ​ឈឺ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​សាកសួរ ដើម្បី​រងចាំ​បញ្ជូន​បន្តទៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាយ​តាមផ្លូវ​ច្បាប់ ៕3