Selena Gomez​ ​បង្ហោះរូបស្រាតខ្លួនលើបណ្តាញសង្គម

យោងតាមប្រភពព័ត៌មាន​កម្សាន្តបរទេសនានា ដែលចុះផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា នាង Selena Gomez  បានបង្ហោះរូបស្រាត​ខ្លួន ដើម្បីអបអរដល់ខួបកំណើតរបស់នាង នៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៤ នេះ​ ។ 

នេះគឺជាលើកដំបូងហើយ ដែលតារាចម្រៀង ប៉ុបវ័យក្មេង បង្ហោះរូបស្រាត លើ Instagram   ដែល​ធ្វើ​ឲ្យអ្នកគាំទ្រជាច្រើនឆ្ងល់មិនដាច់ដោយចោទសួរថា ឬមួយការបង្ហោះរូបនេះ ដោយសារតែនាង វិលជួបជុំ Justin Bieber ឬ ?​

Selena Gomez វ័យ ២១ ឆ្នាំ បានបង្ហោះរូបអាក្រាតរបស់នាង ដែលរុំ ក្នុងវាំង នន ដ៏ស្តើង  ដោយបង្ហាញ​​រាង​រៅ​ដ៏​ស្រលូនរបស់នាង  ធ្វើ​ឲ្យអ្នកគាំទ្រប្រុស ៗ ដកកចំហរមាត់ ស្រក់ទឹកមាត់​ច្រាក តែម្តង​។​

រូបភាពនេះ​ហាក់បីដូចជាតំណាង ភាពល្អឥតខ្ជោះ របស់នាង  ឬ ភាពផ្អែម ជាមួយនឹង Justin Bieber  ដែលវាខុសពីប៉ុន្មានខែមុននាងតែងតែបង្ហោះរូបភាព ទុក្ខក្រៀមក្រំ ​រហូតមកនោះ​៕​

2014-03-22_110809