ទំនាម​ទំលាប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន កូនចៅ​ត្រូវគោរព​ប្រតិបត្តិ​តាម​គន្លង​នៃ​ដូនតា

0

​សៀមរាបៈ ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល ជាប់សាច់​សារ​លោហិត​សែរស្រឡាយ​ចិន បាននាំគ្នា​គោរព​ឡើង គឺជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ប្រទេស​ចិន ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ម្តង​ដែលមាន​រយៈពេល​៣​ថ្ងៃ​ឆ្នាំនេះត្រូវនឹង​ថ្ងៃទី ១៨ ,១៩,២០ ខែ កុម្ភះ ឆ្នាំ២០១៥ ពិធីបុណ្យ ចូលឆ្នាំ​ចិន 8943_676817412444838_8544556129246688178_nត្រូវបាន​ចាត់ទុកជា​ថ្ងៃ​ដ៏​មាន​សារសំខាន់​សម្រាប់​ប្រជាជន​ចិន ពិធីបុណ្យ​នេះ​នឹងត្រូវ​ផ្លាស់ប្ដូរ​កម្រិត ហើយ​ក្លាយទៅជា​ផ្នែក​មួយ​នៃ​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​។​​ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ចិន ឬក៏​ពី​ធី​ផ្សេងៗ​ជា​ជំនឿ​របស់​បងប្អូន​ជាប់​សែរ​ស្រ​ឡាយ​ចិន មាន​ការបិទ​យ័ន្ត​នៅមុខ​ផ្ទះ មានការ​ដុត​ផាវ មានការ​លោត​ម៉ុង​សាយ មានការ​សែនព្រេន មាន​ការដុត​ក្រដាស ដុត​ធូប​នៅ​ព្រះវិហារ ការនាំយក​អំពៅខ្មៅ និង​ស្លឹក​មៀន និង​ការតាំង​ផ្កា​អង្គាសីល​ក្នុងផ្ទះ​ជាដើម​ក្នុង​Image9រយ​: ពេល​៣​ថ្ងៃនេះ និង​មិន​ត្រូវធ្វើ​អ្វី​ល្អក់កករ​នាំឱ្យ​ប៉ះពាល់​ដល់​មង្គល ឬ​ដល់​ឆ្នាំ​ថ្មី ជនជាតិ​ចិន​មាន​តំណម​មិនឱ្យ​កើតរឿង​យំសោក​សៅ ពីព្រោះ​វា​អាច​នាំមក​នូវ​រឿង​អពមង្គល​ដល់​ឆ្នាំ​ថ្មី រហូត​ពេញ​មួយឆ្នាំ ក្នុងថ្ងៃនេះ​គេ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​កាន់​ចាន ឬ​កែវ ព្រោះ​បើ​មាន​បង្ក​ឱ្យ​ប្រេះស្រាំ ឬ​ធ្លាក់ បែក​ជាការ​នាំឱ្យ​បាត់បង់​ជោគ​លាភ ហើយ​ជីវិត​ក្នុង​ឆ្នាំ​នោះ​នឹង​ជួបតែ​រឿងប្រេះឆា​ពុំ​សូវ​មាន​សេចក្តីសុខ​ឡើយ ។Image7
-​មិនត្រូវ​ឈ្លោះប្រកែក​គ្នា (​នាំឱ្យ​កើតមាន​ទុក្ខសោក​ពេញ​១​ឆ្នាំ​)-​មិនត្រូវ​បោកគក់​សម្លៀកបំពាក់ (​ព្រោះ​ថ្ងៃ​ចូលឆ្នាំ​ចិន​គឺជា​ទឹកមន្ត​ប្រោស​ព្រំ​)-​មិនត្រូវ​កាត់សក់ ក្រចកដៃ (​ព្រោះ​នាំ​ក្តី​ឈឺចាប់​ដល់​សមាជិកគ្រួសា​រ​)-​មិនត្រូវ​ប្រមូល​លុយ​ពី​អ្នក​ជំពាក់​បំណុល (​មានន័យថា​អ្នកនឹង​ត្រូវ​ស្វែងរក​អ្នក​ជំពាក់​បំណុល​ក្នុង​ឆ្នាំ​ថ្មី​ពេញ​១​ឆ្នាំ​)-​មិនត្រូវ​ទិញ​សៀវភៅ​ពេល​ចូលឆ្នាំ​ចិន​ទេ​ព្រោះ​ពាក្យ «​សៀវភៅ​» ជា​ភាសា​ចិន​គឺ «​ស្សូ​៊​» មានន័យថា «​បាត់បង់​» ។Image10
​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​សមាជិកគ្រួសារ​ម្នាក់ៗ​រីករាយ​ជួបជុំគ្នា​យ៉ាង​សប្បាយ​ត្រេកអរ​ដោយមាន​សំឡេង​ការជូន​ពរជ័យ «​កុង ស៊ី ហ្វា ឆាយ​» មានន័យថា «​កុង ស៊ី​» អបអរសាទរ ចំណែក «​ហ្វា ឆាយ​» ជូនពរ​ឱ្យ​រកស៊ី​មានបាន ។ កុង ស៊ី ហ្វា ឆាយ «​រីករាយ​ថ្ងៃ​ចូលឆ្នាំថ្មី​», ការជូន​អាំង​ប៉ាវ​, ការ​បរិ​ភាគ​អាហារ​ជុំគ្នា និង​ការលេង​ល្បែងស៊ីសង​ជាដើម ។ ការលេង​ល្បែងស៊ីសង​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រជាជន​ចិន​ជឿជាក់ថា​អាចបង្កើត​សំណាងល្អ ។Image8
​អាង​ប៉ាវ គឺជា​សំបុត្រ​ពណ៌​ក្រហម និង​ជា​ទំនៀមទម្លាប់​របស់​ជន​ជាតិចិន​អំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ឪពុក​-​ម្តាយ​ជា​អ្នក​ជូន «​អាំង​ប៉ាវ​» ដល់​កូនៗ​របស់​ពួ​គេ​ដែល​នៅក្នុង​អាំង​ប៉ាវ​នោះ​រួមមាន​ក្រដាសប្រាក់​ថ្មីៗ​ផងដែរ ប្រជាជន​ចិន​ចូលចិត្ត​ពណ៌​ក្រហម​ព្រោះ​វា​តំណាងឱ្យ​ថាមពល សុភមង្គល និង​សំណាងល្អ ។ ដូច្នេះហើយ​ទើប​ពួកគេ​ជ្រើសរើស​អាំង​ប៉ាវ​ពណ៌​ក្រហម​ជាកា​ដូរ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ការជូន​អាំង​ប៉ាវ​មានន័យថា ជា «​ការជូន​ពរជ័យ និង​សំណាងល្អ​ចូរ​មាន​ដល់​សាច់ញ្ញាតិ​ក្នុង​ក្រុមគ្រួសារ​» ។Image6
​ចំណែក​កូនចៅ​សែរ​ស្រ​ឡាយ​ចិន​បាន​ទៅ​ជួបជុំគ្នា​នៅផ្ទះ​របស់​ដូនតា នៅ​ថ្ងៃទី​២ ហើយ​បាន​ពិសារ​ម្ហូបបួស​រួមគ្នា ហើយ​បាន​ជូន​អាំង​ប៉ាវ ដល់​ដូនតា ក្រោយមក​ដូនតា​ក៏បាន​ជូន​អាំង​ប៉ាវ​ដល់​ចៅៗ​វិញ ក្នុងនោះ​អាំង​ប៉ាវ​ទទួល​បានតែ​សម្រាប់តែ អ្នក​មិនទាន់​រៀបការ ឬ​នៅ​លីវ ចំណែក​អ្នក​ដែល​រៀបការ​រួចហើយ ទោះជា​មានកូន ឬ​មិនមាន​ក្តី​ក៏​ត្រូវតែ​ឲ្យ​អាំង​ប៉ាវ​ដល់​ក្មួយៗ​វិញ ។ ដោយ ប៊ុន រដ្ឋា1925186_676812062445373_1125853746617597325_n11001843_676817142444865_4979423451693569572_n