វេទិការ​តម្រង់ទិស​ស្ដីពី​មជ្ឍមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវ​:​ដល់​សិស្ស​និ​ស្សត​មកពី​៦​ខេត្ត​នៅ​អង្គការ​កុមា​មេគង្គ​

0

ខេត្ត​បន្ទាយ​មា​ជ័យ​ ឯកឧត្ដម អ៊ុង អឿន ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​មាន​ថ្លែងថា​: សិស្ស និស្សិត​មិនត្រូវ​បារ​ម្មណ៍ មាន​មាឌ​ល្អិត​តូច ទាប​ខ្លា​ចរក​ការងារ​មិនបាន​ធ្វើ​នោះទេ ការសំខាន់​ត្រូវខិតខំ​រៀនសូត្រ មានចំណេះ​ជំនាញ​IMG_2670ពិតប្រាកដ និង​ការព្យាយាម ការងារ​លុយកាក់​និងរ​ត់រក ដើម្បីអោយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​របស់ខ្លួន​នាពេល​អ​នាគ​ត់ មានប្រសាសន៍​ក្នុង​វេទិការ​តម្រង់ទិស​ស្ដីពី​មជ្ឍមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវ​:​ដល់​សិស្ស​និ​ស្សត​ថ្នាក់​ទី​៧​ដល់​១២​មកពី​៦​ខេត្ត​គឺ​ខេត្ត បាត​ដំបង ឧត្ដ​មានជ័យ ព្រះវិហារ កំពង់ធំ ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ នៅ​អង្គការ​កុមា​មេគង្គ​ខេត្ត​បន្ទាយ​មា​ជ័យ កាលពី​ចុង​សប្ដាហ៍​ថ្ងៃទី​២២​មករា​២០១៥​។​IMG_2682
ក្នុង​វេទិការ​ទិស​នេះ មាន​វត្តមាន ប្រធាន​អនុប្រធាន មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត សិស្ស និស្សិត​ប្រមាណ ៦៥០ នាក់ ចូលរួម​ស្ដាប់ គ្រូឧទេស​ដែល​បានបង្ហាញ ពី​ប្រវត្តិ​ការសិក្សា រហូត​ទទួលបាន​ជំនាញ ដោយ​ជោគជ័យ​លើ​ការងារ​។​
ក្នុង​របាយការណ៍​រប​ស់លោក ទិ​ត ធូ នាយក​អប់រំ​អង្គការ​កុមា​មេគង្គ​បន្ទាយមានជ័យ បានអោយដឹង​ថាះ អង្គការ​មាន​គម្រោង ធំៗ​មួយចំនួន​ដូចជា​: កម្មវិធី អប់រំ​ក្រៅ​ប្រព័ន្ធ កម្មវិធី​ប្រាក់ឧបត្ថម្ភ សិស្ស​និស្សិត​ក្រីក្រ កម្មវិធី​សាងសង់ និង​ជួស​ជល់​អាគារ​សិក្សា ផ្ដល់​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​និស្សិត​មកពី​តំបន់​ដាច់ស្រយាល ចែក​ម្សៅ​ទឹកដោះគោ ដល់​ទារក​ក្នុង​គ្រួសារ​ក្រីក្រ ដែល​ម្ដាយ​គ្មាន​ទឹកដោះ​ឬ​ម្ដាយ​មាន​ផ្ទុកមេរោគ​អេដស៍ និង​កម្មវិធី​ជីក​ស្រះ សង់ផ្ទះ​និង​បង្គន់​អនាម័យ​សម្រាប់​សិស្ស​កូន​ធ​ម៏​។​IMG_2669
លោក ទិ​ត ធូ បន្ត​ប្រាប់ថា​: ក្នុង​ឆ្នាំ​២០១៥ អង្គការ​កុមា​មេគង្គ​ខេត្ត​បន្ទាយ​មា​ជ័យ​បាន​ជួយ​ឧបត្ថម ដល់​សិស្ស​មតេយ្យ បឋម មធ្យម សាលា​បណ្ដុះបណ្ដាល គរុ​សិស្ស ក្រីក្រ​ដែលមាន​ចំនួន​សរុប ១៧៥៧​នាក់​។​IMG_2679
ឯកឧត្ដម អ៊ុង អឿន បាន​លើក​បង្ហាញ ពី​ជោគជ័យ​របស់​សិស្ស​និស្សិត ក្រីក្រ​ដែល​ខិតខំ​តស៊ូ​រៀនសូត្រ ដោយ​ភាព​អំណត់​ព្យាយាម ហើយ​ពួកគេ​ទាំងអស់​សុទ្ធសឹងតែ ទទួលជោគជ័យ​ក្នុង​ការងារ ដូច​ផ្នែក​ភោជនីយដ្ឋាន ម្ហូប​នំ​បង្អែម ផ្នែក​ទេសចរណ៍ បដិសណ្ឋាកិច្ច និង​ជំនាញ​ជាច្រើន​ទៀត​។​ចំពោះ​សិស្ស​និស្សិត​នៅ​បន្ទាយមានជ័យ ដែលមាន​ផ្ទៃដី​ធំធេង​ប្រកបដោយ​ជីជាតិ ឯកឧត្ដម អ៊ុង អឿន​ចង់អោយ​ពួកគេ​ធ្វើ​ការងារ​ផ្នែក​កសិកម្ម និង​ជំនាញ​ពេទ្យ​ដើម្បី​បាន​ជួយ​អភិវឌ្ឍ​កសិកម្ម និង​ផ្នែក​សុខភាព​ប្រជាពលរដ្ឋ​៕​IMG_2667