​សម្ពោធ​ព្រះ​ចេតិយ​និង​ថ្វាយ​ព្រះ​ភ្លើង​សព​ព្រះគ្រូ​ចៅ​រ៉ូ​រលឹកគុណ​ការក៍សាង​សមិទ្ធផល​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​

0

​បន្ទាយមានជ័យ​ដើម្បី​រំលឹក​គុណ​នូវ​ស្នាដៃ​ដឹកនាំ​ក៍សាង សមិទ្ធិផល​នានា​នៅក្នុង​វត្ត​ធម្ម​និមិត្ត​ជម្ពូផល​(​ហៅ​វត្តភ្នំ​តូច​) របស់​ព្រះអង្គ​គ្រូ ឋាន​វរិ​ន្ទោ ចូ​វ រ៉ូ អ​តី​តះ​ព្រះចៅអធិការ​វត្ត ដែល​បាន​សុ​គត់​រយះពេល​៣​ឆ្នាំ​កន្លង​ហើយ ស្ថិតនៅ​ភូមិ ភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ​ខេត្ត ស្រុក​ពុទ្ធ​បរិ​ស័ត និង ក្រុមគ្រួសារ បាន​កសាង ព្រះ​ចេតិយ​និង​ប្រគេន ព្រះ​ភ្លើង ទុកជា​ការដឹងគុណ​កាលពី​ចុង​សប្ដាហ៍​ថ្ងៃទី ២១ ក​ម្ភះ ២០១៥​។​IMG_2659
វត្តមាន​ក្នុង​ពិធី​នេះ​មាន ឯកឧត្ដម អ៊ុង អឿន ប្រធាន​ក្រុម​ប្រ​ក្សា​ខេត្តបន្ទាយមានជ័យ លោក ឡុង ពន់ អភិ បាល​ស្រុក​មង្គល​បូរី និង​ម​ន្ត្រី្​រាជការ យ៉ាងច្រើន​ចូលរួម​។​
លោក ឡុង ពន់ អភិ បាល​ស្រុក​មង្គល​បូរី​ថ្លែង​ថាះ រយះពេល​១៨ ឆ្នាំ​នៃ​ការ​សាង​ភ្នួ​ស របស់​ព្រះអង្គ​គ្រូ ឋាន​វរិ​ន្ទោ ចូ​វ រ៉ូ បាន​ដឹកនាំ​ក៍សាង​សមិទ្ធិផល ទុកជា​ស្នាដៃ​ក្នុង​វិស័យ​ពុទ្ធសាសនា​ជាច្រើន រូ​ម​មាន ព្រះវិហារ សាលាឆ័ន សាលា​ពុទ្ធិក ព្រះ​គន្ធ​កុដិ​ជាដើម ហើយ​ណែនាំ​សិស្ស​គុណ​ប្រព្រឹត្តិ​អំពើ​ល្អ ប្រក​ដោយ គន្លង​ធម៌ ។​IMG_2652
លោក ឡុង ពន់ ថ្លែងបន្ត​ថាះ ព្រះគ្រូ​ចៅ រ៉ូ កើត​នៅ​ភូមិ ប្រឡាយ​លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​ដំបង មាន​ព្រះជន្ម​ន់​៨៩​ឆ្នាំ ហើយ​បាន​សុ​គត់​កាលពី ថ្ងៃទី​២១ ក​ម្ភះ ២០១២ ។​
ឯកឧត្ដម អ៊ុង អឿន ប្រធាន​ក្រុម​ប្រ​ក្សា​ខេត្តបន្ទាយមានជ័យ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ព្រះ​ចេតិយ​និង​ថ្វាយ​ព្រះ​ភ្លើង​សព​ព្រះគ្រូ​ចៅ​រ៉ូ​ថាៈ ក្នុង​មន្ត្រីរាជការ ខេត្ត​ស្រុក មិនអាច​បំភ្លេច នូវ​ស្នាដៃ​ដឹកនាំ​ក៍សាង សមិទ្ធិផល​នានា​នៅក្នុង​វត្ត​ធម្ម​និមិត្ត​ជម្ពូផល​(​ហៅ​វត្តភ្នំ​តូច​)​នេះឡើយ ហើយ​នេះ​ក៍​ជា ទំនៀម​ទំលាប់​ប្រជាជន​ខ្មែរ​គ្រប់ ដែល​នៅតែ​ចងចាំ និង​ដឹងគុណ​ជ​និច្ច នូវ​រាល់​ទង្វើ​ល្អ របស់​ថ្នាក់ដឹកនាំ ទាំង​អាណាចក្រ​និង ពុទ្ធិ​ចក្រ​៕​IMG_2660 IMG_2662 IMG_2651