​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​គោកចក​ក្រុង​សៀមរាប​បាន​ចូលរួម​ជាប្រចាំ​ក្នុង ពិធី​បើក​វេទិការ​សា​ធា​រណះ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

0

​សៀមរាប : បើទោះបីជា​ស្ថានភាព​នៃ​ការ ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​សង្គម​នៅក្នុង​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​ប្រកបដោយ​សុវត្ថិ​ភាពល្អ​យ៉ាងណាក៏ដោយ​ក៏​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ពិសេស​គឺ​កងកម្លាំងប្រដាប់អាវុធ​នៅក្នុង​ខេត្តសៀមរាប​ក៏​មិនដែល​ព្រងើយកន្តើយ​ក្នុងការ​បំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​ឡើយ​។​ដោយឡែក​ចំពោះ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​វិញ​នោះ​នគរបាល​ជំនាញ​ដែលមាន​ការពាក់ព័ន្ធ​ចំណុះ​ស្នងការដ្ឋាន​គរ​បាល​ខេត្តសៀមរាប​ដោយ​អនុវត្ត​ជាប្រចាំ​3

តាម​ការយកចិត្ត​ទុក​ខ្ពស់​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត​ក៏ដូចជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ផង​នោះ​។​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​នេះ​នៅ​បរិវេណ​វត្ត​គោកចក​ស្ថិតនៅក្នុង​សង្កាត់​គោកចក​ក្រុង​សៀមរាប​បាន​ប្រារព្វ​ពិធី​បើក​វេទិការ​សា​ធា​រណះ​2

ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែលមាន​លក្ខ​ណះ​សម្បត្តិ​ទាំង​៩​យ៉ាង​ក្រោម​វត្តមាន​លោក ហ៊ុយ ហួន ចៅសង្កាត់​គោកចក លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប និង​មានការ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​នគរបាល​ជំនាញ​ពាក់​ព័​ន្ឋ​ក្នុងការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​អញ្ជើញ​មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង អស់លោក លោកស្រី តំណាង​មន្ទីរ​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​1

ដែលមាន​ពាក់ព័ន្ធ​និង​អាជា្ញធរ​មូលដ្ឋាន ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ​។ បន្ទាប់ពី​លោក​ហ៊ុយ ហួន ចៅសង្កាត់​គោកចក​បាន​ឡើង​មានមតិ​ស្វាគមន៍​និង​ប្រកាស​បើក​អង្គ​វេទិការ​សា​ធា​រណះ​ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែលមាន​លក្ខ​ណះ​សម្បត្តិ​ទាំង​៩​យ៉ាង​រួចមក ។ លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប បាន​ឡើង​ធ្វើការ​ផ្សព្វផ្សាយ​និង​ធ្វើការ​បកស្រាយ​បន្ថែម​នូវ​លក្ខ​ណះ​សម្បត្តិ​ទាំង​៩​យ៉ាង​របស់​ភូមិ​ឃុំ​មាន​

សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​អង្គពិធី​ប្រកបដោយ​ភាព​យល់​ស៊ី​ជំរៅ​និង​គ្រប់​រូបភាព​។​ដោយ លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង​បាន​លើកយក​នូវ​មួយ​ចំណុះ​ម្តងៗ​មក​ធ្វើការ​ផ្សព្វផ្សាយ​និង​ធ្វើការ​បកស្រាយ​ដើម្បី​ឲ្យ​បងប្អូន​ទាំងអស់​បាន​យល់ដឹង​កាន់តែច្បាស់​ដើម្បី​យើង​រួមគ្នា​ពិភាក្សា​រក​គន្លឹះ​ល្អៗ​យកទៅអនុវត្ត​បន្ត​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នៅ​រាល់​បទល្មើស​ដើម្បី​យើង​ធានាបាន​នូវ​ការកាត់បន្ថយ​បទល្មើស​គ្រប់​ប្រភេទ​ដែល​នៅ​សេសសល់​ប​ន្តិ​បន្តួច​អោយ​អស់ពី​ភូមិ​ឃុំ​របស់​យើង​ផងដែរ​។​បន្ត​មក​សមាសភាព​វាគ្មិន​ទាំងអស់​ក៏បាន​ធ្វើការ​ឆ្លើយតប​ទៅ​និង​សំណួរ​របស់​ប្រជាពលរដ្ឋ​ក្នុង​អង្គពិធី​ដែល​ទាក់ទង​ទៅ​និង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ប្រកបដោយ​ភាព​យល់​ជ្រាប​ស៊ី​ជំរៅ ។

ដោយ​សមាសភាព​វាគ្មិន បាន​បញ្ជាក់ថា​គោលបំណង​ដែល​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ដែលមាន​ការពាក់​ព័​ន្ឋ​ក្នុងការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បានរៀបចំ​ធ្វើ​ពិធី​នេះ​ឡើង​គឺ​ដើម្បី​ប្រមូល​ព័​ត៍​មាន​និង​ចង់ដឹង​ពី​អំ​ស្ថានភាព​ទូទៅ​ដែល​នៅមាន​ការខ្វះខាត​ក្នុង​មូល ដ្ឋា​ន​ចំពោះ​ការ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​។​ដោយ​សមាសភាព​គ​ណះ​អធិបតី​ទាំងអស់​ក៏បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​ត្រូវតែ​មានចិត្ត​ក្លាហាន​ក្នុងការ​ជួយផ្តល់ ព័​ត៍​មាន​មកដល់​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​

សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​នៅពេល​ដែល​បានឃើញ​ឫ​ក៏មាន​ការសង្ស័យ​នូវ​ករណី​ទាំង​៩ ចំណុច​ក្នុងការ​អនុវត្ត​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​ត្រូវ​ប្រញាប់ ទំនាក់ទំនង​មកដល់​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​អាចធ្វើ​ទៅបាន​ឲ្យ​បាន​ទាន់ពេលវេលា​ដើម្បី​ជា​ភាពងាយស្រួល​ដល់​សមត្ថ​កិច្ច​ជំនាញ​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ ៕
ដោយ ខេង ខេមរា​