​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ បទល្មើស​ព្រហ្មទណ្ឌ​មានការ​ថយចុះ​

0

​ខេត្ត​ព្រះសីហនុ​ ​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី ស៊ា​ង កុសល ស្នងការ​ង​ខេត្ត​ព្រះសីហនុ​បាន​ឪ្យ​ដឹងថា ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៥ បទល្មើស​ព្រហ្មទណ្ឌ​កើតមានឡើង​ចំនួន ១៥​លើក លើ​២៥​ករណី (​ពាក់​ពន្ធ​ជនបរទេស ៥​ករណី​) បើ​ប្រៀបធៀប​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៤ មានការ​ថយចុះ​ចំនួន​១០​ករណី ក្នុងនោះ​បទឧក្រិដ្ឋ​មាន ៣​ករណី លើ ៥​ករណី ។ បទល្មើស​ម​ជ្ឈឹ​ម​មាន ១២​ករណី លើ ២០​ករណី ។ លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​របស់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៥ កំលាំង​ជំនាញ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​បាន​ចំនួន DSC03585

១២​ករណី ស្មើនឹង ៨០% នៃ​ចំនួន​បទល្មើស​ដែល​កើតមានឡើង​ជាក់ស្តែង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២១​នាក់ ក្នុងនោះ បទឧក្រិដ្ឋ​យើង​បង្ក្រាបបាន​ចំនួន ០២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ បទល្មើស​ម​ជ្ឈឹ​ម ១០​ករណី ឃាត់ខ្លួន​ជន សង្ស័យ​បាន​ចំនួន ១៨​នាក់ ។
​ ​ពាក់​ព​ន្ធ័​បទល្មើស​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ឮ​កម្លាំង​ជំនាញ​បង្ក្រាបបាន​ចំនួន ០៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៣​មុខសញ្ញា ដកហូត​បាន​វត្ថុតាង​មួយចំនួនធំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​
​លោកស្នងការ​ខេត្ត​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរ​ផ្លូវ​គោល​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ក្នុង​ត្រីមាស​ទី​១ កើតមានឡើង​ចំនួន​៦៣​លើក លើ​៧១​លើក ប្រៀបធៀប​រយះពេល​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៤​ថយចុះ ៨​លើក ។ គ្រោះថ្នាក់​ខាងលើ​បណ្តាល​ឪ្យ​ស្លាប់​មនុស្ស​ចំនួន​១៦​នាក់ រងរបួស ១០៦​នាក់ ខូចខាត​រថយន្ត​ចំនួន​៣៦​គ្រឿង និង​ម៉ូតូ​៧២​គ្រឿង ។​
​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី ស៊ា​ង កុសល បាន​បញ្ជាក់ថា ដោយ​ឈរលើ​ស្មា​តី​ទទួលខុសត្រូវ​ខ្ពស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងនាម​ជា​សេនាធិការ​ឪ្យ​គណបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ លើ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព និង​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​សាធារណ​សង្គម​ជូន​ប្រជាពលរដ្ឋ ក៌​ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ ។

យើង​ក៌​បានរៀបចំ​ធ្វើ​វេទិការ​សាធារណ​ជួប​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឪ្យ​ពួកគាត់​មានមតិ​យោបល់​នឹង​ចម្ងល់​ផ្សេងៗ​និង​ចំណុច​ខ្វះខាត​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​លើ​ការអភិវឌ្ឍ​ន៌ ក៌​ដូចជា​ការរៀបចំ​សណ្តាប់ធ្នាប់​សង្គម ព្រមជាមួយ​នោះដែរ យើង​បានធ្វើការ​បកស្រាយ​អប់រំ​ប្រជាពលរដ្ឋ​ឪ្យ​មានការ​យល់ដឹង និង​ចូលរួម​ដោយ​ស្ម​គ្រ័​ចិត្ត​ក្នុង​ចលនា​ប្រជា​ការពារ​នៅតាម​មូលដ្ឋាន​ភូមិ ឃុំ របស់ខ្លួន តាមរយះ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានា​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ៕ ​ ​