​​រដ្ឋបាល​ស្រុក​២​ជាប់​ព្រំដែន​សន្យាថា​និង​ជុំរុញ​ដំណើការ​បើក​ច្រក​តំបន់​ក្នុង​បង្គោល​សេ​មា​លេខ​៤៣​នាពេល​ឆាប់ៗ​នេះ​

0

​បន្ទាយមានជ័យ​:រដ្ឋបាល​ស្រុក​២​ជាប់​ព្រំដែន គឺ​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​កម្ពុ​ជា និង​រដ្ឋបាល​ស្រុក​គោក​សូង ខេត្ត​ស្រះកែវ ប្រ​ទទេ​ស​ថៃ ថា​និង​បង្កើន​កិច្ចសហការ ដំណើការ​បើក​ច្រក​តំបន់ ៤៣ ព្រៃ​ចាន់ នន​ម៉ា​ក់មូ​ន អោយមាន​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​។​
នេះ​ជា​លទ្ធផល​នៃ​ជំនួប​ប្រជុំ កាលពី​ព្រឹក​ថ្ងៃទី ២៤ កម្ភៈ ២០១៥ រវាង​រដ្ឋបាល​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយ​មាន ជ័យ​កម្ពុជា និង​រដ្ឋបាល​ស្រុក​គោក​សូង ខេត្ត​ស្រះកែវ ប្រ​ទទេ​ស​ថៃ ដែល​វត្តមាន​ចូលរួម​ពី​ការិយាល័យ​ចំនុះ​របស់​ស្រុក​ទាំងពី ព្រមទាំង​ការចូលរួម​ពី នគ​បាល​វ​រះ​ព្រំដែន ៩១១ និង​យោ​ទ្ធ​ភូមិភាគ​ទី​៥​។​IMG_2733
លោក សាន ស៊ានហូ អភិបាលស្រុក​អូជ្រៅ​ថ្លែងថា​: ដំណើការ​បើក​ច្រក​តំបន់​៤៣ ព្រៃ​ចាន់ នន​ម៉ា​ក់មូ​ន​ត្រូវបាន​អូសបន្លាយ ដោយមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល ភាគី​ទាំងពី (​ស្រុក​អូជ្រៅ​និង​ស្រុក​គោក​សូង​) ត្រូវ​លើ​យកមក​ដាក់​លើ​តុ សហការ​ដោះស្រាយ​ទើប​បញ្ហា​នេះ​មាន​ភាពប្រសើ​ឡើង​។​IMG_2718
លោក សាន ស៊ានហូ​ថ្លែង​ទៀតថា​: សន្តិសុខ​ព្រំដែន​ត្រូវ​រក្សា​អោយបាន​ដើម្បី ការ​រស់​និង​ការដោះដូរ​ទំនិញ របស់​នៅ​ប្រកបដោយ​សុ​វត្តិភាព​ចំពោះ​រាល់​បទល្មើស​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូ​មនុស្ស​និង​កុមារ ការ​ចរាចរ​ទំនិញគេចពន្ធ​ខុសច្បាប់ ។​ល​។​និង ។​ល​។ សម​ត្ត​កិច្ច​ទាំង​២​ត្រូវ​ផ្ដល់​ពត៍​មាន​គ្នា​ទៅវិញ​ទៅ មក ដើម្បី​ទប់ស្កាត់​អោយបាន ។ ហើយ​លោក​ក៍​បានស្នើរ​ខាង​ភាគី​ថៃ ផ្ដល់​ពត៍​មាន ចំពោះ​ឧ​ប​តិ​ហេតុ​ផ្សេងៗ ដែល​កើតឡើង លើ​ពលករ​ដែល​ចេញ​ព្រឹក​ចូលទៅ​ធ្វើការ​នៅ​ស្រុក​គោក​សូង ហើយ​វិល​ត្រឡប់មកវិញ​នាពេល​ល្ងាច​។​IMG_2714
លោក ម៉ាក់​ផាក់​ឌុន ងា​ន​លឿ អភិបាលស្រុក​គោក​សូង​បានអោយដឹងថា​: ទោះបី​ខ្លួន​លោក​ទើប​មកកាន់​តំនែង​ថ្មី សន្យាថា​និង​ជុំរុញ​ដំណើការ​បើក​ច្រក​តំបន់​ក្នុង​បង្គោល​សេ​មា​លេខ​៤៣​នាពេល​ឆាប់ៗ​នេះ ហើយ​បន្ត​ការ​សហ​ប្រតិ​ប័​ត្ត​ការល្អ​ថែមទៀត ដើម្បី​ភាពសុខសាន្ត​ពលរដ្ឋ​ទាំងសងខាង ហើយ​រដ្ឋបាល​ស្រុក​ទាំង​២​និង​ជូ​ប​ប្រជុំ​ក្នុង​១​ខែម្ដង ពិសា​បាយ​សាមគ្គី​រឹក​ចំណង​មេត្រីភាព​។​IMG_2713
បញ្ជាក់ថា​ថ្មីៗ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​និង​ប្រតិភូ​ច្រើន​ផ្នែក​បាន​ចុះ​ពិនិត្យ​ចំនុច​ព្រំដែន​ត្រង់​គម្រោង​បើក​ច្រក​តំបន់​៤៣​នេះដែរ ហើយ​ជម្រុញ​អោយ​ថ្នាក់មូលដ្ឋាន​ភាគី​ទាំងពីរ​រួមគ្នា​ចុះ​ដោះស្រាយ​បង្ហើយ​បញ្ហា​សេសសល់ ៕​IMG_2712