​រថយន្ត​korea​បំរុង​បត់​ឆ្វេង​មិន​ប្រ​យ​ត្ន័​បណ្តាលអោយ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​

0

ភ្នំពេញ​៖ រថយន្ត​KOREA​មួយគ្រឿង​បើកបរ​មិន​ប្រ​យ​ត្ន័​បណ្តាលអោយ​ទៅ​ប៉ះ​នឹង​រថយន្ត​HIGHLANDER​មួយគ្រឿង​ទៀត​ខូចខាត​ខាងមុខ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​10.05​នាទី​ថ្ងៃទី​23​ខែកុម្ភៈ​ឆ្នាំ​2015​ស្ថិតនៅ​ចំនុច​ផ្លូវ​លេខ​6A​ផ្លូវ​បឹងកក់​ថ្មី​ខាងជើង​ក្តាន់​ពី​។z3 តាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ពី​គ្រឿង​បើកបរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​លេខ​6A​ស​ង្លា​ត់​បឹងកក់ ខណ្ឌទួលគោក រថយន្ត​ទីមួយ​ម៉ាក​KOREA​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2J 9750​រថយន្ត​ទី​2​ម៉ាក​HIGHLANDER​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ភ្នំពេញ​2N 9685​ក្នុងទិសដៅ​ស្របគ្នា​លុះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ដែលជា​ផ្លូវកែង​ស្រាប់តែ​រថយន្ត​KOREA​បត់​ឆ្វេង​មិនបាន​មើល​ក្រោយ​ក៍​ស្រាប់តែ​ទៅ​ប៉ះ​នឹង​រថយន្ត​HIGHLANDER​បណ្តាលអោយ​ត្រូវ​កាង​ខាងមុខ​បែក​ចង្កៀង​ខាងស្តាំ​មិន​បណ្តាលអោយ​រងរបួស​ទេ​។ z2ក្រោយពី​កើតហេតុ​ភាគី​ខាង​រថយន្ត​KOREA​សុំ​សងលុយ​ចំនួន​50$​ដោយ​ខាង​រថយន្ត​HIGHLANDER​មិ​ព្រម​ទើប​សម្ថ​កិច្ច​ធ្វើការ​វាស់វែង​នៅនឹងកន្លែង​កើតហេតុ​ខាងលើ​និង​យក​រថយន្ត​ទាំងពី​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ចរាចរណ៍​ផ្លូវគោក​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​