​​ចោរឆក់​យ៉ាងសកម្ម​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង ឡើង​ទ្រមខ្លួន មុនពេល​សមត្ថកិច្ច​

0

ភ្នំពេញ​៖ ចោរឆក់​យ៉ាងសកម្ម​ម្នាក់​បាន​ត្រូវ​តុលាការ​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នា​ក់មួយ​ជើង​ឡើង​ទ្រមខ្លួន​មុនពេល​សមត្ថកិច្ច​មកដល់​ខណៈ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រូស​ពណ៌​ខ្មៅ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​សិស្ស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តើរ​v1និយាយ​ទូរស័ព្ទ​បណ្តើរ​បានសម្រេច​តែ​សំណាង​មិនល្អ​ជិះ​ទៅបុក​រថយន្ត​បណ្តាល​ឲ្យ​ដួល​ស្របពេល​សមត្ថកិច្ច​នៅ​ជិត​នោះ​ក៏​ចាប់​ឃាត់ខ្លួន​តែម្តង​។ ហេតុការណ៍​នេះ​បាន​កើង​ឡើង​កាល​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៨៧​កែង​ផ្លូវ​៥៦៦​ក្នុង​សង្កាត់​បឹងកក​២ ខណ្ឌទួលគោក​។​ជនសង្ស័យ​ខាងលើ​ឈ្មោះ រិ​ទ្ធ ប៊ុន​មិនា ហៅ​ឆែប អាយុ 22​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​10 ផ្លូវ​លេខ​578 ស​ង្តា​ត់​បឹងកក់ 2​ខណ្ឌទួលគោក​។​v2
​ហើយ​ចំណែក​ជនរងគ្រោះ​ឈ្មោះ សេង សុខ​ហ្វី​យ៉ា ភេទ​ស្រី អាយុ​18​ឆ្នាំ មុខរបរ​ជា​សិស្សសាលា ស្នាក់​នៅផ្ទះ​លេខ​20A ផ្កូ​វ​លេខ 612 ស​ង្តា​ត់​បឹងកក់​2 ខណ្ឌទួលគោក​។
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ទើប​ចេញពី​គុក​បាន​ជិត​១​ឆ្នាំ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​មានតម្លៃ​មិន​ខ្វះ​ពី​៥០​ដងនោះ​ទេ​។​v3
​ជាមួយគ្នា​នោះដែរ​ប្រជាពលរដ្ឋ​ក៏​និយាយ​តៗ​គ្នា​ថា​ក្រុម​ចោរហារយ​តែងតែ​ធ្វើ​សកម្មភាព​ឆក់​លួច​ប្លន់ ហើយ​សុ​ទ្ឋ​តែ​ជា​មុខសញ្ញា​ចាស់​យ៉ាងសកម្ម​ពេលដែល​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​ជា​ប់ព​ន្ឋ​នាគា​មិនបាន​ប៉ុន្មាន​ផង​ក៏ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ពួកគាត់​មានការ​ព្រួយ​បារ​ម្មរណ៍​ពី​សន្តិសុខ​សុវត្ថិភាព​របស់​ពួកគាត់​ជាពិសេស​នៅពេល​រាត្រី​៕