ស្លាប់បាត់បង់ជីវិតដោយសារជនមិនស្គាល់មុខរាយខ្សែភ្លើងឆក់កណ្តុរ អ្នកបង់ត្រីដើរប៉ះឆក់ស្លាប់

0

ខេត្តកំពង់ធំ; ហេតុការណ៍បង្ករឲ្យមានការភ្ញាក់ផ្អើលមួយបាន បង្ករឲ្យមានការជ្រួលច្របល់ ដោយសរតែមានមនុស្សម្នាក់ ទៅបង់ត្រី ត្រូវបានឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែ ស្ថិតនៅចំនុច.កោះតាវាំង ឃុំផាត់សណ្តាយស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ. ចម្ងាយពីស្រុកបារាយណ៍ ៣០គម ។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៦ ថ្ងៃទី. ២៤ ខែ កុម្ភះ ឆ្នាំ ២០១៥. ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឃាង នឹង ភេទ ប្រុស អាយុ.
២៣ឆ្នាំ រស់នៅភូមិ.ប្រនាគ ឃុំ.ចើងដើង ស្រុកបារាយណ៍. ខេត្តកំពង់ធំ. តាមការរៀimageបរាប់របស់សាច់ញាតិ ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅបង់សំណាញ់ ក្នុងប្រឡាយទឹក. ក៏បានប៉ះនិងខ្សែភ្លើងរាយខ្សែភ្លើងសម្រាប់ចាប់សត្វកណ្តុរ ជនរងគ្រោះ. បានឆក់ស្លាប់ភ្លាមៗនៅនឹងនៅក្នុប្រឡាយទឹក។

លោក កែ ខាន់ណារ៉ា. ស្នងការងទទួលព្រហ្មទណ្ទ. បានឲ្យដឹងថា ករណីឆក់ខ្សែភ្លើងស្លាប់ ដោយជនរងគ្រោះបានដើរទៅប៉ះនិងខ្សែភ្លើងសម្រាប់យកសត្វ្កណ្តុរ ក្រោយពីទទួលបានពត៍មាននេះភ្លាម លោកបានដឹកនាំកម្លាំងចុះទៅទាំងកណ្តាលអាធ្រាតទៅពិនិត្យកន្លែងកើតហេតុ ដែលនៅ ផ្នែកទន្លេសាប. មុនពេលសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យ ដែលបានរាយខ្សែភ្លើងនោះបានរត់គេចខ្លួនបាត់ហើយ តែសមត្ថកិច្ចបានស្គាល់ជនសង្ស័យឈ្មោះ សាយ ភេទ ប្រុស អាយុ៣៥ឆ្នាំ ទីលំនៅមិនទាន់ច្បាស់ តែនៅខេត្តស្វាយរៀង មកធ្វើស្រែប្រាំងនៅចំនុចកើតហេតុ ហើយបានយកខ្សែលួសមករុំព័ទ្ធស្រែសម្រាប់ឆក់កណ្តុរ ដើម្បីកុំឲ្យស៊ីស្រូវ ចំណែកជនរងគ្រោះបានដើរបង់សំណាញ់នៅតាមប្រឡាយហើយបានទាក់ខ្សែលួស ឆក់ស្លាប់ទៅខណះនេះសមត្ថកិច្ចដុតដៃដុតជើងតាមរកជនបង្ករហេតុមកទទួលទោសតាមផ្លូវច្បាប់ លោកបានបន្តថា ករណីនេះ គឺជាឃាតកម្មដោយអចេតនា. ។image

គួបញ្ជាក់ផងដែរថា ករណីប្រើប្រាស់ឧបករណ៍ឆក់ត្រីនេះ ឬឆក់សត្វកណ្តុរនេះ បានធ្វើឲ្យមាន មនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិតជាច្រើននាក់មកហើយ គឺបណ្តាលមកពីការធ្វេសប្រហែស ចំណែកជនល្មើសខ្លះបានយកឧបករណ៍ទាំងនេះ ធ្វើជាអាវុធសម្imageរាប់តតាំង ជាមួយនិងសមត្ថកិច្ចដែលបានចុះទៅបង្រ្កាប ដូច្នេះសមត្ថកិច្ចនិងប្រជាពលរដ្ឋគួរមានការប្រុងប្រយ័ត្នខ្ពស់។

ដោយ ប៊ុនរដ្ឋា