​​ចិន​ហុងកុង​ម្នាក់​រងរបួស​ពេល​រថយន្ត​ផ្ទុះ​កង់​ក្រឡាប់​ជាច្រើន​ត្រឡប់​

0

បាត់ដំបង​: បុរស​ម្នាក់​ដែលជា​ជនជាតិ​ចិន​ហុងកុង​បាន​រងរបួស​រហូតដល់​មាន​ឈាម​ជោគ​ប្រាណ​ខណ​:​ដែល​បុរស​រូបនោះ​កំពុង​បើកបរ​រថយន្ត​ម្នាក់ឯង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​5 នា​ថ្ងៃទី​26-2-15 វេលា​ម៉ោង​10​ព្រឹក លុះដល់​ចំនុច​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង ស្រាប់តែ​កង់​រថយន្ត​ខាងមុខ​ផ្នែក​ខាងស្តាំ បាន​ផ្ទុះឡើង បណ្តាលអោយ​រថយន្ត​នោះ​រេ​ចង្កូត​ទៅខាង​ស្តាំ​ធ្លាក់​ចេញពី​ផ្លូវជាតិ​ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់ និង​ខ្ទេចខ្ទី​ស្ទើរ​ទាំងស្រុង​។​image (1)
យោងតាម​ប្រភព​ដែល​នៅ​ទីនោះ​បានអោយដឹងថា រថយន្ត​ដែល​ជួប​ឧប្បទ្ទវហេតុ​
ដោយ​ខ្លួនឯង​នេះ​ម៉ាក​រ៉េវ​ហ្វ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2K 0883 ព្រមទាំង​បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ ។ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា លុះ​ទៅដល់​ចំនុចកើតហេតុ ស្រាប់តែ​គេ​បានឮ​សំលេង​ផ្ទុះ​កង់​រថយន្ត​នោះ​យ៉ាងខ្លាំង បណ្តាលអោយ​ចង្កូត​របស់​រថយន្ត​ចាប់ផ្តើម​រេ និង​បោល​ចុះទៅ​ស្នាមភ្លោះ​ខាងស្តាំ និង​ធ្វើអោយ​តួ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់ ព្រមទាំង​បង្ក​អោយ​អ្នកបើកបរ​រងរបួស​
យ៉ាងដំណំ ដោយមាន​ឈាម​ហូរ​ពី​ក្បាល និង​ផ្ទៃមុខ​ជាច្រើន​កន្លែង​ថែម​ទៀតផង​។​image
ចំណែក​លោក​អធិការរង ឌឿ​ន សម្បត្តិ បាន​បញ្ជាក់ថា បញ្ហា​នេះ​គឺ​បាន​កើតឡើង​ដោយសារ​តែរ​ការបើកប​រថយន្ត​មាន​ល្បឿន​លឿន និង​ដោយសារ​កំហុស​បច្ចេកទេស ព្រោះ​កង់​អាច​សឹក​ខ្លាំង​ទើប​បណ្តាលអោយ​ផ្ទុះ​បែបនេះ ប៉ុន្តែ​ក្រោយពេល​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ដែលមាន​ឈ្មោះ ហា លី​យ៉ុង ភេទ​ប្រុស អាយុ​52​ឆ្នាំ មាន​តួនាទី​ជាជាង​តម្លើង​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា ទៅកាន់​ន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី ប៉ុន្តែ​ក្រោយពី​លាង​សំអាត​មុខរបួស​រួច​ក៏ត្រូវ​ក្រុមការងារ​របស់​ជនរ​ង​គ្រោះ​សុំ​យកទៅ​ព្យាបាល​នៅឯ​ទីក្រុង​ភ្នំពេញ​វិញ ចំណែក​> រថយន្ត​ក៏​សមត្ថកិច្ច​អនុញ្ញាតិ​អោយ​ពួកគេ​ធ្វើការ​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​ផងដែរ ។គួរ​បញ្ជាក់ដែរថា នៅពេលដែល​រថយន្ត​រេ​ចង្កូត​បំរុង​ធ្លាក់​ចុះទៅ​ក្រោម​នោះ ក៏បាន​កៀ​ទៅលើ​កង់​មួយគ្រឿង​ដែល​ជិះ​ដោយ​ក្មេង​ម្នាក់​ប៉ុន្តែ​ជា​សំណាងល្អ ដោយ​ក្មេង​នោះ​រងរបួស​ស្រាល​តែប៉ុណ្ណោះ ៕