សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ឯកឧត្តម ជុំ ម៉ាលី សា​យ៉ា​សន​

0

ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ គឺ​ឯកឧត្តម ជុំ​ម៉ាលី សា​យ៉ា​សន បានឃើញ កម្ពុជា​នៅពេលនេះ​មានការ​រីក ចំរើន​យ៉ាងខ្លាំង ហើយ​ឯកឧត្តម ក៏បាន​សូម​វាយតម្លៃ​ខ្ពស់ និង​សំដែង​នូវ​ការអបអរសាទរ​យ៉ាង​ខ្លាំង​ជូន​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា​។​
ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ គឺ​ឯកឧត្តម ជុំ​ម៉ាលី សា​យ៉ា​សន មាន​ប្រសា​ស​ន៏ ដូចនេះ​ក្នុងជំនួប​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី សៀ​ល​ថ្ងៃទី​២៦​ខែកុម្ភៈ​នេះ​។​tb
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឱ្យ​អ្នកយកព័ត៌មាន​ដឹង​នៅក្រោយ​ជំនួប​នោះ​ថា ឯកឧត្តម ជុំ​ម៉ាលី សា​យ៉ា​សន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទាំង​ផ្លូវរដ្ឋ និង​ផ្លូវ​បក្ស មកកាន់ ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​។ ឯកឧត្តម បញ្ជាក់ថា ឯកឧត្តម​ធ្លាប់​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី ឆ្នាំ​២០០៧ ហើយ​នៅពេលនេះ ឯកឧត្តម​បាន​សង្កេតឃើញថា កម្ពុជា​នៅពេលនេះ​មានការ​រីក ចំរើន​យ៉ាងខ្លាំង ហើយ​ឯកឧត្តម ក៏បាន​សូម​វាយតម្លៃ​ខ្ពស់ និង​សំដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ។​ព្រម​ជាមួយនេះ ឯកឧត្តម​ក៏បាន​សំដែង​នូវ​ការគាំទ្រ និង​អបអរសាទរ​ចំពោះ ជោគជ័យ​ដ៏​ត្រចះត្រចង់ នៃ​លទ្ធផល​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជានា​រយៈពេល​កន្លង មក​។​download
ជាការ​ឆ្លើយតប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ជុំ​ម៉ាលី សា​យ៉ា​សន ដែល​បាន​គាំទ្រ អបអរសាទរ ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​កម្ពុជា​ទទួលបាន​។ សម្តេច​មានប្រសាសន៍ថា សម្តេច​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​បាន​សង្កត់ធ្ងន់ថា ឡាវ​គឺមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ ក្នុងចំណោម​ប្រទេស អាស៊ាន​នាបច្ចុប្បន្ន​។​ក្នុងន័យនេះ សម្តេច​បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធ ផល​នេះ និង​បានស្នើ​សុំឱ្យ​ភាគី​ទាំងពីរ​បន្ត​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹង មាំ​ថែមទៀត​៕