​​យុវជន​ម្នាក់​ដាច់​ជើង​ខាងឆ្វេង និង​ម្នាក់ទៀត​រងរបួស​ស្រាល ខណៈពេល​រថយន្ត​វី​ហ្គូ​ពាក់​ស្លាក​លេខ​ថៃ បើក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត​ស្រមោល

0

​ខេត្ត​ប៉ៃលិន​៖ ហេតុ​ការ​ណ៏​គួរ​ឲ្យ​តក់ស្លុត​មួយ បានកើត​ឡើង​ដោយសារ​រថយន្ត​វី​ហ្គូ​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​ថៃ​មួយគ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ ខណៈពេលដែល​កំពុងធ្វើដំណើ​រលើ​ផ្លួ​វ​ជាតិ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ដាច់​ជើង​ខាងឆ្វេង​ត្រឹម​កជើង​និង​ម្នាក់ទៀត​រងរបួស​download (3)ស្រាល ត្រួវបាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ត្រង់ចំណុច​ផ្លូវ​កោង​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩៥-៩៦ ស្ថិតក្នុង​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។download

​យុវជន​រងគ្រោះ​ទាំងពីរ​នាក់​ទី​១-​ឈ្មោះ​ស៊ឹម ស៊ី​ញ អាយុ​២១​ឆ្នាំ ជា​អ្នកបើកបរ ម៉ូតូ​រងរបួស​ដាច់​ជើង​ខាងឆ្វេង​ត្រឹម​កជើង ,​ទី​២-​ឈ្មោះ​ស៊ឹម ភី​ណា អាយុ ២៨​ឆ្នាំ​រងរបួស​ស្រាល ។ ជនរងគ្រោះ​ទាំងពីរ​នាក់​ជា​បងប្អូន​បង្កើត មាន​ទីលំនៅ​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១០​ពណ៌​ខៀវ ពាក់​ស្លាក់​លេខ​បាត់ដំបង 1J-2515 ។ ចំនែក​រថយន្ត​បង្ក​ម៉ា​កវី​ហ្គូ​មួយ​បាំង​កន្លះ​សេរី​ឆ្នាំ​២០១២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ​ប្រទេស​ថៃ (​រៈ​យ៉ង ៧១២៦) ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​ទុក​រថយន្ត ចោល​នៅ​កន្លែងកើតហេតុ​។download (4)
​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ទ្រី​ម​សេ​១២៥ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​បាត់ដំបង 1-J2515 បើកបរ​តាម​ទិសដៅ​ពី​កើ​តទៅ​លិច ។ លុះដល់​ចំណុច​ផ្លូវ​កោង គេ​ឃើញ​រថយន្ត​វី​ហ្គូ​មួយ​បាំង​កន្លះ ពណ៍​ទឹកប្រាក់​មួយគ្រឿង​បើកបរ​តាម​ទិសដៅ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​យុវជន​រងគ្រោះ ពេលនោះ​ម៉ូតូ​យុវជន​រងគ្រោះ​បម្រុង​បត់​ឆ្វេង​ស្រាប់តែ​រថយន្តបុក​ពីក្រោយ​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ទាំងពីរ​នាក់​ខ្ទា​ត់​ធ្លា​ក់នៅ​ចិញ្ចើមផ្លូវ ចំនែក​រថយន្ត​ក៏​បើក​ហួស​កន្លែងកើតហេតុ​ចំងាយ​ប្រហែល​ជាង​៤០០​ម៉ែត្រ ក៏​បើក​ថយក្រោយ​វិញ​ដល់​កន្លែងកើតហេតុ​ក៏​ទុក​រថយន្ត​ចោល ហើយ​រត់គេចខ្លួន​បាត​តែម្តង ។download (2) ប្រភព​បន្តទៀតថា​៖ អ្នកបើកបរ​រថយន្ត​បង្កហេតុ​បើករថយន្ត​ហួស​ទៅមុខ ហើយ​បើក​ថយក្រោយ​វិញ​ប្រហែលជា​ចង់​កិន​សម្លាប់​ជនរងគ្រោះ តែដោយសារ​ឃើញ​គេ​នាំគ្នា​ទៅ​មើល​ច្រើន​ក៏ ទុក​រថយន្ត​ចោល ហើយ​រត់គេចខ្លួន​តែម្តង ។​
​ប្រភពពី​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លួ​វ​គោក​ខេត្ត បាន​បញ្ជាក់ថា​៖ ករណីនេះ​រថយន្ត​វី​ហ្គូ​មួយ​បាំង​កន្លះ​ជា​អ្នកបង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​ក្នុង​ល្បឿន​លឿន​ពេក ត្រង់ចំណុច​ផ្លូវ​កោង ទើប​បណ្តាល​ឲ្យ​គ្រោះថ្នាក់​កើតឡើង​បែបនេះ ។​ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រួវបាន​កម្លាំង​សមត្ថកិច្ច​នាំយកមករ​ក្សា​ទុក​នៅ​ការិយាល័យ​ចរ​ចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕download (1)