ខឹង​ឪពុកក្មេក​ផឹកស្រា​ស្រវឹង​ជេរប្រមាថ ជនសង្ស័យ​ស្វាគមន៍​៥​កាំបិត​ស្លាប់​ភ្លាម​នៅនឹងកន្លែង​

0

ខេត្តកំពង់ធំៈ កូនប្រសារ ស្វាគមន៍​ឪពុកក្មេក​៥​កាំបិត បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង ២១.៣០​នាទី យប់​ថ្ងៃទី ២៦ ខែ​កុ​ម្ភះ ឆ្នាំ ២០១៥ ស្ថិតនៅក្នុង​ឥន្ទៈ​កុមារ ឃុំ កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ករណី ឃាតកម្ម បង្កឡើង​ដោយ​IMG-20150227-WA0017ជនសង្ស័យ ឈ្មោះ យ៉ុ​ន អុក ប្រុស ២៥ ឆ្នាំ បាន​ចាក់ទៅលើ​ឈ្មោះ ប៉ាត យ​ន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ នៅផ្ទះ​និង ភូមិ ឃុំ​ជាមួយគ្នា ។​
​បន្ទាប់ពី​មាន​ករណី​ឃាតកម្ម ដោយ​ហឹ​ង្សា​រវាង កូនប្រសារ ចាក់​សម្លាប់​ទៅលើ​ឪពុកក្មេក លោក​វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​ង​ទទួលបន្ទុក​ព្រហ្ម​ទ​ណ្ទ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ រួមជាមួយ​លោក វរៈសេនីយ៍ត្រី ខេន ឈុន​គ័​រ អធិការ​ស្រុក​កំពង់ស្វាយ ព្រមទាំង​កំលាំង​ជំនាញ​ចុះទៅ​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង មានកាំបិត​ចិតបន្លែរ រួមទាំង​ជនរងគ្រោះ​បាន​ស្លាប់​នៅនឹងកន្លែង មាន​ស្នាម​នៅលើ​ដងខ្លួន​និង​ដៃ​ជនរងគ្រោះ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​។​IMG-20150227-WA0050
​លោក​វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​កូនប្រសារ ចាក់ទៅលើ​ឪពុកក្មេក​ស្លាប់ គឺ​យោងទៅតាម​សំដី របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា បណ្តាលមកពី​ឪពុកក្មេក​របស់ខ្លួន តែងតែ​ផឹកស្រា​ស្រវឹង ហើយ​រករឿង​វាយតប់ ជេរប្រមាថ ជាប្រចាំ និង​មាន​ចេតនា​ប៉ុនប៉ង​ចង់​បៀតបៀន​ទៅលើ​ខ្លួនប្រាណ​ប្រពន្ធ​របស់ខ្លួន ដោយសារតែ​ប្រពន្ធ ជា​កូនចុង​ជនរងគ្រោះ ។​IMG-20150227-WA0020
​លោក បាន​បន្តា​ថា ជនរងគ្រោះ គឺជា​មុខសញ្ញា​ដោះលែង​ពី​ពន្ធនាគារ​ខេត្តកណ្តាល ពីបទ​ប្លន់ និង​ជួញដូរ​គ្រឿងញៀន ត្រូវបាន​ចាប់​ឃាត់ខ្លួន​បាន​នៅ​ស្រុក​ស្ទោង​នៅ​ម៉ោង​១២.០៥ នាទី យប់​ខណៈពេលដែល​ជនសង្ស័យ​ប៉ុនប៉ង​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​នាំ​ទាំង​ប្រពន្ធ កូនតូច​២ នាក់​ផង កូនស្រី​អាយុ ១ ឆ្នាំ ៧ ខែ​និង កូនប្រុស អាយុ ២ ខែ ក្រោយពី​ឃាត​ខ្លួន​រួច ត្រូវបាន​នាំខ្លួន​មកកាន់ ស្នងការ​នគរបាល ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុល​ការ ។​
ដោយ ប៊ុន រដ្ឋាIMG-20150227-WA0054 IMG-20150227-WA0053 IMG-20150227-WA0052 IMG-20150227-WA0009 IMG-20150227-WA0049