​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០១៥​លើក​ទី​៣ ឆ្នាំ​២០១៥

0

​ខេត្តកំពង់ធំៈ អាជ្ញាធរ​ខេត្តកំពង់ធំ បាន​ប្រារព្វ​ពិធី ទិវា​ជាតិ​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ ដោយមាន​ការចូលរួម ជា​អធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្តកំពង់ធំ លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន លោក សេង អាន ប្រធាន​IMG_4136 (1)មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ធំ លោក ជា វ៉ាន់​ចាន់ ប្រធាន​សហភាព​សហ​ព័​ន្ឋ​យុវជន​ខេត្តកំពង់ធំ ព្រមទាំង​មន្ទីរ​អង្គភាព​គ្រប់​ស្ថាប័ន និង​សិស្សានុសិស្ស ប្រជា ពលរដ្ឋ​ចូ​ម​រួម​យ៉ាងច្រើន​កុះករ ។​IMG_4160
​ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្តកំពង់ធំ បាន​កោតសរសើរ ដល់​គ្រប់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែល​បាន​សហការ ចូលរួម​ក្នុងការ​ថែរក្សា​សណ្តាប់ធ្នាប់ អនាម័យ និង​បរិស្ថាន ធ្វើ​ឲ្យ​ខេត្តកំពង់ធំ ទាំង​ទទួល​ទទួលបាន​ជ័យលាភី ក្នុងការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាកម្ម​ល្អ និង​បានទទួល វិញ្ញាបនបត្រ​ទទួលស្គាល់​ជ័យលាភី បាន​ផ្តល់ជូន ក្រុង​ស្ទឹងសែន ទទួលបាន ចំណាត់ថ្នាក់​ទីក្រុង​ស្អាត ផ្ការំដួល​២​ទង ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា តែ​ដោយឡែក​ថ្ងៃនេះ អាជ្ញាធរ បានរួម​កម្លាំង​គ្រប់​មន្ទីរ​ស្ថាប័ន ដើម្បី​ធ្វើ​ពលកម្ម​សំអាត ក្នុង​ក្រុង​ស្ទឹងសែន គឺជា​ការ​បំផុស​ចលនា ឲ្យ​ប្រជាពលរដ្ឋ និង​សិស្ស កងកម្លាំង រួមគ្នា​ថែរក្សា​អនាម័យ បរិស្ថាន ជាប្រចាំ​ដើម្បី​ចូលរួម​ប្រកួតប្រជែង យក​ជ័យលាភី ឆ្នាំ ២០១៥ និង​ឆ្នាំ​២០១៨ ។​IMG_4158
​ទិដ្ឋភាព​នៃ​ការរួមសាមគ្គីគ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​បរិស្ថាន អាប់​អួល បានធ្វើ​ឲ្យ​កងកម្លាំង​និង​ប្រជាពលរដ្ឋ និង​លោក​ចាន់ ប៊ុន ចៅសង្កាត់​កំពង់​ក្របៅ នាំគ្នា​សំអាត​នៅតាម​សួនច្បា តាម​បណ្តោយ​ផ្លូវជាតិ និង​តាម​បណ្តោយ​ស្ទឹងសែន ដែល​ពោ​ពេញ​ទៅដោយ​កាកសំណល់ ដែលមាន​ការ​ចោល​ជា​ទំលាប់​របស់​ក្រុម អជីវ​ករ លោក​ចាន់ ប៊ុន ចៅសង្កាត់​កំពង់​ក្របៅ ឲ្យ​មានការ​ផ្តាំផ្ញើរ​ដល់​ក្រុម​អ​ជីករ​ផ្សារ​ស្ទឹងសែន ឲ្យ​ចូលរួម​ថែរក្សា ការពារ​បរិស្ថាន និង​សូម​ឲ្យ​ចោល​សំរាម​ដែលមាន​ទីតាំង​សម្រាប់​រៀបចំ​ជូន គឺ​ដើម្បី​ទីក្រុង​ស្អាត និង​ជា កា​រប​ញ្ជ្រៀ​ស​នូវ​ការឆ្លង​ជំងឺ និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​IMG_4155 IMG_4151IMG_4175 (1)

​ដោយ ប៊ុន រដ្ឋា