​សសរ​កូនឈើ​រួមទាំង​ឈើមូល​ជាច្រើន​ត្រូវបាន​ប៉េអឹម​ចាប់​ខ​ណះ​ជំនាញ​បរិស្ថាន​សម្ងំ​កើប​លុយ​ធ្វើ​អ្នកមាន​

0

​កំពង់ស្ពឺ​=​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​គេ​បាន​សង្កេតឃើញថា​ស្ថានភាព​កាប់​បំ​ផ្ល​ញ​ឈើ​និង​ដឹកជញ្ជូន​នៅតែ​បន្ត​យ៉ាងធ្ងន់ធ្ងរ​នៅពេលដែល​មន្ត្រី​ពាក់​ព​ន្ធ័​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ទាំង​តូច​ទាំង​ធំៗ​ដឹក​ឆ្លងកាត់​មិន​បង្ក្រាប​បែ​ជា​ឃុបឃិត​ទៅវិញ​។​ជា​ពិត​ការរកស៊ី​ឈើ​ទាំងនេះ​បាន​លុះត្រាតែ​បុគ្គល​នោះ​មានអំណាច​ឬ​បុណ្យ​ស​ក្ក័​ទើប ប្រព្រឹត្តទៅបាន​។ ដោយមាន​ទម្លាប់​ឆ្លងកាត់​ជំនាញ​ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ដែល​គេ​តែងតែ​ហៅ​(​ការបើក​ភ្លើង​ខៀវ​)​ថ្មីៗ​នេះ​គេ​បាន​សង្កេតឃើញ​នៅ​ទូទាំង​ស្រុក​ឪ​រ៉ា​ល់​ក៏មាន​ពលរដ្ឋ​បាន​ពាក់​ព​ន្ធ័​និង​រឿង​រកស៊ី​ក្នុងភូមិ​សាស្ត្រ​នេះ​ផង​និង​ក្រៅ​ឮ​ភូមិសាស្ត្រ​យ៉ាងសកម្ម​ក្នុងនោះ​ត្រូវបាន​គេ​ដឹងថា​ឈ្មួញ​បាន​រកស៊ី​ឈើ​IMG-20150302-WA0006

យ៉ាងសកម្ម​ទាំងនោះ​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​បរិស្ថាន​យ៉ាង​ជិតស្និត​។ កត្តា​បែបនេះ​បាន​ជំរុញ​ឲ្យ​មាន​លើកឡើង​ពី​មតិ​មហាជន​ជាច្រើន​នៅ ក្នុង​ខេត្ត កំពង់ស្ពឺ ដោយបាន​ពោលថា ទាំង​អ្នករកស៊ី ទាំង​សមត្ថកិច្ច ជាម​នុស្ស តែមួយ​ដូចនេះ​មិនបាច់​រកមុខ​អ្នក​បំផ្លាញ​ព្រៃឈើ​នោះទេ​។​IMG-20150302-WA0010
​ក្រៅពី​ជំនួញ​ឈើ​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុងស្រុក​ឪ​រ៉ា​ល់​ក៏បាន​ជាប់​ពាក់​ព​ន្ធ័​និង​រឿង​បរបាញ់​សត្វព្រៃ​យកមក​លក់​យ៉ាងសកម្ម​ដោយបាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​តាំង​មូលដ្ឋាន​រហូតដល់​ជំនាញ​។
​ជាក់ស្តែង​ថ្មីៗ​នេះ​កំលាំង​ជំនាញ​មិនបាន​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​បាន​ដឹកឈើ​រាប់រយ​ដើម​ឆ្លងកាត់​ពី​ក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ា​ល់​តាម​ផ្លូវជាតិ​លេខ​៤៤​ក្នុង​បំណង​យកមក​លក់​នៅតាម​ដេប៉ូ​ក្នុង​ខេត្ត​តែ​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ក្រោម​បញ្ជា​ពី​ឧ​ត្ត​សេនី​យ៏​ត្រី ម៉ែន ស៊ី​ប៊​ន ចុះ​ចាប់​បទល្មើស​ទាំងនេះ​ក្នុង​ន​យ័​ជួយ ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត ។​

IMG-20150302-WA0007
​តាម​សេចក្តី​រាយ​ការ​ណ៏​មក​ថា​ឈើ​ដែល​កំលាំង​កងរាជអាវុធហត្ថ​ចាប់បាន​មាន​ជាង ៨០​ដើម​ដែល​បាន​ដឹក​តាម​គោយន្ត​៥​គ្រឿង ចាប់បាន​នៅ​ចំណុច ភូមិ​អន្លង់​ជ្រៃ ឃុំ​ប្រាំ​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។​

IMG-20150302-WA0004
​តាម​សេចក្តី​រាយ​ការ​ណ៏​បន្តថា​ក្រោយពី​ចាប់​មាន​ក្រុម​ឈ្មួញ​បាន​កែន​មនុស្ស​ជាច្រើន​នាក់​មានបំណង​ចង់​មក​រំដោះ​ឈើ​និង​គោយន្ត​តែ​ដោយមាន​បទបញ្ជា​យ៉ាង​តឹងតែង​ពី​សំណាក់​មេបញ្ជាការ​ខេត្ត​ទើប​ក្រុម​ឈ្មួញ​មិន​ហ៊ាន​រួច​បាន​ដកថយ​រងចាំ​ដោះស្រាយ​តាមច្បាប់ ៕​