មនុស្ស​២​នាក់​ស្រវឹង​បើក​ម៉ូតូ​ចូល​ឡាន​កាមរី​រងរបួស​ជា​មធ្យម​រីឯ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ​ ​កំពង់ឆ្នាំង​៖ មនុស្ស​២​នាក់​បាន​រងរបួស​ជា​មធ្យម​ចំណែក​ម៉ូតូ​បាន​ខូច​ខ្ទេច​មួយ​កំណាត់​មុខ ក្នុង​ហេតុ​

0

​ការគ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​ខណៈដែល​ជនរងគ្រោះ​ទាំង​២​នាក់​ស្រវឹង​បើក​ម៉ូតូ​ទៅបុក​រថយន្ត​កាមរី​ហើម ក្នុងទិសដៅ​ច្រាស់​គ្នា​។​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​
២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ ៥១​និង​៥២ ស្ថិតក្នុង​ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច​។​ ​លោក មាស ស៊ី​ភិន អធិការរង​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ជន​រង​IMG-20150303-WA0004
​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ហ៊ីម វណ្ណា អាយុ​៣៦​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ និង​អ្នក​ជិៈ​ពីក្រោយ​ម្នាក់ទៀត​ឈ្មោះ សេង ម៉ាត់​លី អាយុ​៣៥​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ ភូមិ​ស្វាយ​បា​កាវ ឃុំ​តា​ជេស ស្រុក​កំពង់ ត្រឡាច ។IMG-20150303-WA0003
​មុនពេល​កើតហេតុ គេ​ឃើញ ជនរងគ្រោះ​ទាំង​២​នាក់​ជិៈ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ១២៥ ពណ៌​ខ្មៅ​
​ក្នុងស្ថានភាព​ស្រវឹង ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន លុះ​ពេលមកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​រេ​​ចង្កូត​ទៅខាង​ឆ្វេង​ដៃ ទៅបុក​ជាមួយនិង​រថយន្ត​ម៉ាក​ការី​គូថ​ហើម ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​​ភ្នំពេញ 2B.7798 ដែល​ធ្វើដំណើរ​ច្រាស់ទិស​គ្នា បណ្តាលអោយ​អ្នក​ជិៈ​ម៉ូតូ​ទាំង​២​នាក់ រងរបួស​មធ្យម ចំ​IMG-20150303-WA0002
​ណែ​ក​ម៉ូតូ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង និង​រថយន្ត​ខូច​ផ្នែក​ថ្ពាល់​ខាងឆ្វេង ។ ​
​ក្រោយពេល​កើត​ហេ​ត​គេ​ឃើញ​អ្នកបើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង ជេរ​គេ​ជេរ​ឯង សមត្ថកិច្ច​បាន​
​គ្រា​ដាក់​លើ​រថយន្ត​សង្គ្រោះ តែ​អ្នក​ស្រវឹង​ខាងលើនេះ​បាន​ចុះ​មកវិញ ហើយ​ត្រូវ​នគរបាល​ចាប់​ដាក់​ម្តង​ទៀត​ដើម្បី​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច និង​បាន​នាំយក​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ដើម្បី​រង់ចាំ​ការដោះស្រាយ ។​ចំណែក អ្នកបើក​បររថ​​យន្ត​មិនបាន​រត់​ទៅណា​ទេ​ព្រោះ​គេ​យល់ថា​គ្មាន​កំហុស​នៅ​ក្នុងករណី​គ្រោះថ្នាក់​នេះឡើយ​៕IMG-20150303-WA0001 IMG-20150303-WA0000
​ ​