ប្រតិ​ប​ត្ដិ​ការ​ក្នុង​មួយថ្ងៃ​របស់​កម្លាំង ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​ក្រុម​ឧទ្ទាម​៩​នាក់​

0

​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន ប្រកាស​កាលពី​ថ្ងៃទី​៣ ខែមីនា​ថា កម្លាំង សន្ដិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បានធ្វើ ប្រតិ​ប​ត្ដិ​ការ​បោសសម្អាត​ពួក​ឧទ្ទាម លី​បង់​ក្នុង​មួយថ្ងៃ​សម្លាប់​ក្រុម​នេះ​៩​នាក់ និង​រងរបួស​៨​នាក់ ។
​ប្រភព​បញ្ជាក់ថា ប្រតិ​ប​ត្ដិ​ការ​របស់ កម្លាំង​ទា​ហា​នា​បាន​ធ្វើឡើង​នៅក្នុង​តំបន់ Herat, Farah, Ghazni, Helmand, Kunduz, Uruzgan, Paktika, Takhar Sari Pul និង​ខេត្ដ Khost ក្នុង​រយៈពេល ២៤​ម៉ោង ។ ជា​លទ្ធផល​ក្រុម​ឧទ្ទាម​លី​បង់ ៩​នាក់​ត្រូវ​សម្លាប់​, ៨​នាក់​រងរបួស និង​៥ នាក់​ផ្សេងទៀត​ត្រូវ​ចាប់ខ្លួន ។a4
​ប្រភព​នេះ​មិនបាន​បញ្ជាក់​ពី​ទាហាន រដ្ឋាភិបាល​ដែល​បាត់បង់​ជីវិត ឬ​រងរបួស នោះទេ ប៉ុន្ដែ​បាន​បញ្ជាក់ថា ពួកគេ​បាន រឹបអូស​អាវុធ គ្រាប់រំសេវ ជាតិ​ផ្ទុះ​ដែល ក្រុម​ឧទ្ទាម​រក្សាទុក​ដើម្បី​ធ្វើ​សកម្មភាព បំផ្ទុះ​នៅតាម​ដងផ្លូវ​បាន​ចំនួន​ជាច្រើន ។a3
​ក្រុម​ឧទ្ទាម​លី​បង់​ដែល​កកើតឡើង ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​កន្លងមក ហើយ​នោះ នៅ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ បែបណា​នីមួយ​ជុំវិញ​ករណី​ខាងលើនេះ នៅឡើយ​ទេ 9a2