​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ឃាត់ខ្លួន​ពីបទ​លួច​ម៉ូតូ​ (​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ ​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​)

0

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​8 ព្រឹក​ថ្ងៃទី​04 មីនា ឆ្នាំ​2015
​ស្ថិតនៅ​ក្នុងភូមិ​កោង​កាង​ទី​2 ឃុំ​កោង​កាង ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​
​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ពញាក្រែក​បាន​
​ប្រាប់ថា​ជនសង្ស័យ​មានឈ្មោះ យោន​  ទី​  ភេទ​ប្រុស​អាយុ​26 ឆ្នាំ​រស់នៅ​ភូមិ​
​អណ្តូង​ជ័យ ឃុំ​ក្រែក​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ផ្លូវលំ​វាលស្រែ ខាងលិច ភូមិ​ឃុំ​កើតហេតុ​ខាងលើ​IMG-20150304-WA0044
​ខ​ណះ ពេលដែល​ម្ចាស់​ម៉ូតូ​  ម៉ាក​YAMAHA ព៌​ណ ក្រហម ទុកចោល​នៅលើ​
​ផ្លូវ​ហើយ​ម្ចាស់​បាន​ចុះទៅ​អូស​ត្រី​នៅក្នុង​ព្រែក បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​ជន​
​សង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ឃុំ​កោង​កាង​ធ្វើ​អន្តរាគមន៍​ចុះ​ឃាត់ខ្លួន​បាន​
​ភ្លាមៗ​ផងដែរ នៅក្នុង ភូមិ​ឃុំ​កើតហេតុ​។​IMG-20150304-WA0043
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​
​ស្រុក​ពញាក្រែក​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​IMG-20150304-WA0042