​រថយន្ត​ហ្វ័​ត​បើក​លឿន​បុក​ម៉ូតូ​CBR​ចំ​ពេញទំហឹង នៅ​ចំណុច​ផ្លូវបែក​ជា​៤ ផ្លោង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ​៖ រថយន្ត​ហ្វ័​ត​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​CBR​ចំ​ពេញទំហឹង​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​ផ្លោង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បើក​គេច​ពី​កន្លែងកើតហេតុ​បាត់​បន្សល់ទុក​កាង​រថយន្ត​ខាងមុខ​ភ្ជាប់​ជាមួយនិង​ស្លាក​លេខ​ជ្រុះ​នៅ​និង​ផ្លូវ​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៥ ត្រង់ចំណុច​ផ្លូវ​បេតុង 77BC កែង​ផ្លូវ​72BC ស្ថិតក្នុង​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​m4
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​ម៉ាក​CBR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1J-5166 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ បេតុង​លេខ​77BC ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ កែង​ផ្លូវ​បេតុង​លេខ​72BC បំរុង​ជិះ​ឆ្លង​ក៏មាន​រថយន្ត​ហ្វ័​ត​មួយគ្រឿង​បើក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ លេខ​72BC ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក៏​បុក​ម៉ូតូ​CBR​ចំ​m3

ពេញទំហឹង​ផ្លោង​ហោះ ទាំង​ម៉ូតូ ទាំង​មនុស្ស ជាង​១០​ម៉ែត្រ រងរបួស​ធ្ងន់​បាក់​ភ្លៅ ហើយ​រថយន្ត​បាន​ឈប់ ដោយសារ​ជ្រុះ​កាង​រថយន្ត​ខាងមុខ ភ្ជាប់​ជាមួយ​ស្លាក​លេខ ភ្នំពេញ 2I-6441 ម្ចាស់​រថយន្ត​បំរុង​ចុះ​រើស​ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​រត់​មក​មើល​ច្រើនពេក​ក៏​ឡើង​រថយន្ត​គេច​ពី​កន្លែងកើតហេតុ​បាត់​បន្សល់ទុក​កាង​រថយន្ត នៅ​កន្លែង កើតហេតុ​។​m2
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​និង​បាន​ហៅ​រថយន្ត​សាមុយ​ដឹក បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ​ផងដែរ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ក៏បាន​ប្រគល់អោយ ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ផ្ទះ​វិញ​ផងដែរ​ហើយ​រង់ចាំ​ព្រឹក​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍ ដើម្បី សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក​ចាត់ការ​តាមច្បាប់​៕m1