​យុវជន​ម្នាក់​សំរេចចិត្ត​លោតទឹក​សំលាប់ខ្លួន​ដោយ​ឪពុកម្តាយ​ស្តីដណ្តឹង​ប្រពន្ធ​អោយ​មិន​ពេញចិត្ត​

0

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​យុវជន​ម្នាក់​បាន​រកខ​ឃើញ​ហើយ​ស្លាប់​បន្ទាប់ពី​ស្រ​ដ់​ចេញពី​ទន្លេ ហេតុ​ការ​ណ៏​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែ មីនា នៅ​ភូមិ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​
​បើតាម​សាក្សី ឈ្មោះ សុះ រ៉ា​ហ៊ី​ម៉ាស ត្រូវជា​ម្តាយមីង​ជនរងគ្រោះ​បានអោយដឹងថា ក្មួយប្រុស​គាត់​ដែល​ស្លាប់​ឈ្មោះ តូ​រ៉ស​ម៉ាន ហ្យូ​នី​យ៉ា ហៅ រ៉ូ​នី អាយុ ២១​ឆ្នាំ ជនជាតិ​អី​ស្លាម​មាន​ទីលំនៅ ភូមិ​២​ក្រុម​៦​សង្កាត់​ជ្រោយចង្វា ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​២​ខែមីនា​។​x4
​នៅមុន​កើតហេតុ​ថ្ងៃទី​៣​ម្សិល​ម៉ិ​ញ​នេះ ម៉ោង​៨​ព្រឹក​ជនរងគ្រោះ​បាន​បាត់​ចេញពីផ្ទះ​រក​មិនឃើញ​រហូតដល់​ម៉ោង​ជិត​២​រសៀល​ទើប​ទទួលដំណឹង​ថា​មាន​បុរស​ដូច​ភិនភាគ​ខាងលើ​បាន​លោតទឹក​សំលាប់ខ្លួន​នៅ​ចំនុច​ស្ពាន​ជ្រោយចង្វា​ថ្មី ប៉​ន្តែ​រក​សព​មិនឃើញ​សោះ រហូតដល់​ម៉ោង​៧​និង​៣០​នាទី​ទើប​ស្រង់​បាន​។​x3

​តាម​ប្រភព​ព​ត៏​មាន​មាន​ពី​លោក​សុខ លី​ត្រូវជា​អ៊ំ​បានអោយដឹងថា ក្មួយប្រុស​គាត់​មានបំណង​សំលាប់ខ្លួន​៣​ទៅ​៤​ដង​មកហើយ​កាលពី​នៅ​ប្រទេស​ម៉ា​ឡេ​ដោយសារ​មាន​ជំងឺ​ខូចចិត្ត​បន្ទាប់ពី​ដឹងថា​ឪពុកម្តាយ​បាន​ស្តីដណ្តឹង​ប្រពន្ធ​អោយ​ជាម​នុស្ស​ដែល​ខ្លួន​មិន​ស្រលាញ់ ហើយ​លោក​បាន​បន្តទៀតថា​ក្មួយ​គាត់​បាន​ស្រលាញ់​ស្រី​ម្នាក់​នៅ​ប្រទេស​ម៉ា​ឡេ ប៉​ន្តែ​ដោយ​ឪពុកម្តាយ​ខ្លួន​x1

មិន​ពេញចិត្ត​ទើប​មក​ដណ្តឹងប្រពន្ធ​អោយនៅ​ស្រុក​ខ្មែរ​វិញ ចំនែក​នារី​ដែល​ខ្លួន​ស្រលាញ់​ក៏​ត្រូវបាន​បែកចិត្ត​ទៅទៀត ឃើញ​សកម្មភាព​ប្លែកៗ​របស់​កូន​បែបនេះ​ក៏​បញ្ជូន​កូន​មក​ស្រុក​ខ្មែរ​វិញ ស្រាប់តែ មិនបាន​ប្រ​ម៉ាណ​ផង​ក៏​សរេច​ចិត្ត​បញ្ចប់ជីវិត​ដោយ​លោតទឹក​សំលាប់ខ្លួន​តែម្តង​។​
​បច្ចុប្បន្ន​សាកសព​កំពុង​តំកល់ទុក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៌​សាសនា​អ៊ីស្លាម​៕