មេ​ល្បែងស៊ីសង​បៀរ​អាប៉ោង​កន្ទុយលេខ​និង​បើក​សង្វៀន​ជល់​មាន់ស្រុក​ត្រពាំង​ប្រាសាទ​អាង​អំណាច​គំរាម​វ៉ៃ​សម្លាប់​អ្នកកាសែត​និង​ដកយក​កាមេរ៉ា​បំផ្លាញ​ឯកសារ​អស់​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ មេ​កាង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់​គម្រាម​វ៉ៃ​សម្លាប់​អ្នកយក​ពត៌មាន​អោយ​កាសែត​តា​ព្រហ្ម​ក្នុងស្រុក​ម្នាក់​និង​ដកយក​កាមេរ៉ា​ហើយ​បំផ្លាញ​ឯកសារ​ចោល​អស់​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​រៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​បន​ល្បែង​អាប៉ោង​មួយកន្លែង​ខាងមុខ​ផ្សារ​ត្រពាំង​ប្រាសាទ​ក្នុងភូមិ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជនរងគ្រោះ​ឈ្មោះ អ៊ុត ធា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​អាជីព​ជា​អ្នក​សារពត៌មាន​អោយ​អង្គរ​ភាព​កាសែត​តា​ព្រហ្ម ដែលមាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​ជ្រៃ ឃុំ ស្រុក ត្រពាំង​ប្រាសាទ​។​20150304_121707
​មេក្លោង​ធំជាងគេ​ដែល​កាង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា បៀរ អាប៉ោង ជល់​មាន់ កន្ទុយលេខ ដែល​ប្រើ​អំណាច​មកលើ​អ្នក​សារពត៌មាន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស៊ឺ សរ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ខាងលើ​កំពុងតែ​កើតមាន​យ៉ាង​អណាធិបតេយ្យ​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​រងគ្រោះ​ជា​

បន្ត​បន្តា​ប់​ដោយសារតែ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ស្រុក​និង​ខេត្ត​រក្សា​ទុកជា​ឆ្នាំងបាយ​ដោយមាន​មេ​ល្បែង​ឆ្នោត និង​អាប៉ោង​មួយចំនួន​បាន​លួច​បង្ហើប​អោយដឹងថា​ពួកគាត់​ត្រូវ​បង់លុយ​ប្រចាំខែ​ក្នុង​ម្នា​ក់ជាង​១​លាន​រៀល ជូនទៅ​លោក ស៊ឺ សរ សំរាប់​រត់ការ​ស្ថាប័ន​ពាក់ព័ន្ធ​ស្រុក​និង​ខេត្ត ទើប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​តំណើរការ​ទៅ​យ៉ាង​រលូន​។​
​លោក អ៊ុត ធា ដែលជា​អ្នកយក​ពត៌មាន​ទទួលរង​ការ​គម្រាមកំហែង​បានអោយដឹងថា​បន្ទាប់ពី​លោក​បានទទួល​ពត៌មាន​ពី​គ្រួសារ​រងគ្រោះ​ដោយសារ​ល្បែងស៊ីសង​ថា ប្ដី​របស់គាត់​ឈ្លួ​ក​វង្វេង​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ខាងលើ ជាពិសេស​នៅតែ​ក្នុង​វង់​អាប៉ោង ង៉ុ​ប់​ង៉ុ​ល មិន​គិតពី​សង្គម​គ្រួសារ និង​រក​ប្រក​បរបរ​សុចរិត​ច​ញ្ចឹ​ម​ជីវិត​ទើប​លោក​ទៅ​មើល​ដល់ទី​តាំង​បន​ល្បែង​

ឃើញ​សភាព​អ៊ូអរ​ក៏​យក​កាមេរ៉ា​ថត​ផ្ដិត​យក​សកម្មភាព តែ​ត្រូវបាន​លោក ស៊ឺ សរ ដែលជា​មេក្លោង​កាង​ល្បែងស៊ីសង​ដកយក​កាមេរ៉ា​លុប​ឯកសារ​ចោល រីឯ​អ្នកបាញ់​មេអាប៉ោង និង​អ្នក​ចាក់​អាប៉ោង​ក្នុង​វង់​ទាំងអស់​បានគ​ម្រាម​សម្លាប់​និង​ជេរប្រមាថ​អ្នកយក​ពត៌មាន​ខាងលើ​ដូច​សត្វ​ធាតុ​។ កន្លងទៅ​ថ្មីៗ​នេះ​លោក ម៉ែន លី ស្នងការ​នគ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក​បាន​សន្យាថា​លោក​និង​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កើតមាន​នៅក្នុង​ស្រុក​ត្រពាំង​

ប្រសាទ​និង​ស្រុក​អន្លង់វែង​អោយអស់​ហើយ​លោក​បាន​បញ្ជាក់ថា​លោក​អោយ​រង​ចាំមើល​រហូតមក​ដល់ពេលនេះ​ល្បែងស៊ីសង​បានកើត​មាន​យ៉ាង​អណាធិបតេយ្យ​ដដែល​ការសន្យា​របស់លោក​ស្នងកា​រ​សាប​ដូច​ទឹកទន្លេ និយាយ​និង​មាត់​លុបចោល​និង​ជើង ធ្វើអោយ​ប្រជា​ពល​បាត់បង់​ជំនឿរ​ទុកចិត្ត​រក​អ្នក​ទីពឹង​គ្មាន​។

ដែល​អាជ្ញាធរ​និង​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់លំដាប​ថ្នាក់​មិនបាន​គោរព​តាម​គោលនយោបាយ​រដ្ឋាភិបាល​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច​ឡើយ​។ ដោយ​ទុក​បន្ដែត​បណ្ដោយអោយ​ប្រជាពលរដ្ឋ​រងគ្រោះ​ម្ដង​ហើយ​ម្ដងទៀត កើតមាន​ជា​រៀងរាល់ថ្ងៃ​ដែល​ពួកគាត់​កើតក្ដី​ឈឺចាប់​រក​អ្វី​ផ្ទឹម​គ្មាន​៕