​ចាក់​សំលាប់ខ្លួន​ធ្លាយ​ពោះវៀន​ស្ថិតក្រោម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​

0

> បាត់ដំបង​: បុរស​ម្នាក់​ដែល​ធ្លាប់មាន​ជំងឺ​ស​សៃ​ប្រសាទ និង​កំរោលចូល​ម្តងៗ បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ​ម ដោយមាន​កាំបិត​ចិតបន្លែ​នៅក្បែ​ខ្លួន ព្រមទាំង​មាន​ពោះវៀន​ចេញមកក្រៅ​ផង ក្រោយ​ពេលដែល​ជនរងគ្រោះ​បាន​ស្រែកហៅ​អោយគេ​ជួយ កាលពី​វេលា​ម៉ោង​9​យប់ ថ្ងៃទី​4-3-15 ត្រង់ចំនុច​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ថា​មាន​មនុស្ស​មក​ច្រើនណាស់​ដើម្បី​យក​ខ្លួន​ទៅជា​មួយ​។​image
> តាម​ការអះអាង​ពី​ស្ត្រី ម៉ុ​ន ម៉ៅ អាយុ​22​ឆ្នាំ ត្រូវជា​ភរិយា​របស់​ជនរងគ្រោះ ក៏ដូចជា​ឪពុក​
> ម្តាយក្មេក បាន​រៀបរាប់ថា ជនរងគ្រោះ​ដែល​ត្រូវជា​ស្វាមី​មានឈ្មោះ នី វិ​បិ​ន អាយុ​32​ឆ្នាំ ដោយ​ពួកគេ​ទាំងអស់គ្នា​មាន​ទីលំនៅ នៅ​ភូមិ​តាពូង ឃុំ​តា​មុ​ឺ​ន ស្រុក​ថ្មគោល ហើយ​បានមក​សង់​ជា​កូនខ្ទម​នៅ​ចំនុច​ខាងលើ​ដើម្បី​ប្រកប​របរ​នេ​សា​ទ្រ​ជា​លក្ខណ​:​គ្រួសារ​។​
> ស្ត្រី​រូបនេះ​បាន​បន្តថា កន្លងមក​ប្តី​របស់ខ្លួន​តែងតែមាន​រោគ​ស​សៃ​ប្រសាទ​ប្រចាំកាយ ហើយ​
> មានពេលខ្លះ​ក៏​ហាក់ដូច​ជាមាន​អការ​:​កំរោលចូល​ម្តងម្កាល​ផងដែរ ដែល​គាត់​ឧស្សាហ៍​ស្រែក​អោយ​ក្រុមគ្រួសារ និង​សាច់ញាតិ​ជួយ ព្រោះ​មាន​មនុស្ស​មក​ច្រើនណាស់​ដោយ​ហោះ​គាត់​អោយទៅ​ជាមួយ​គេ​ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ក៏​លែង​អី​ទៅវិញ ដូច្នេះ​ការស្រែក​នេះ​វា​ជា​ទំលាប់​របស់គាត់​ទៅហើយ​។​
> ស្ត្រី​ជា​ភរិយា​បាន​លើកឡើងថា នៅ​មុនពេល​កើតហេតុ​គឺ​ពួកគាត់​បាន​នៅ​ជុំគ្នា​ទាំងអស់​
> ចំណែក​ប្តី​របស់ខ្លួន​បាន​ដើរ​ចុះ​ដើរ​ឡើង ដែល​ហាក់បីដូចជា​ជំងឺ​កំពុងតែ​រើ​ឡើងវិញ​យ៉ា​ដូច្នេះ​ដែរ​ហើយ​មួយសន្ទុះ​ក្រោយមក ក៏​បានឮ​សំរែក​របស់គាត់​បាន​ស្រែកហៅ​អោយគេ​ជួយ​ដូច​សព្វមួយដង​ ដែល​ធ្វើអោយ​ពួកគាត់​មិនសូវ​ចាប់អារម្មណ៍ ប៉ុន្តែ​ក្រោយ​ពេលដែល​ស្ងាត់​សំលេង​ពួកគាត់​បានចេញ​ទៅ​មើល ស្រាប់តែ​ឃើញ​ប្តី​របស់ខ្លួន​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​បាត់ទៅហើយ ដោយមាន​សភាព​
> អាក្រាតកាយ ព្រមទាំង​មាន​ស្នាម​ចាក់​នឹង​ផ្លែកាំបិត​ចំ​រន្ធ​ផ្ចិត​រហូត​ធ្លាយ​ពោះវៀន​មក​ខាងក្រៅ​ផង​ទើប​នាំគ្នា​ផ្អើល ព្រមទាំង​បាន​រាយ​ការ​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ ព្រោះ​នៅក្បែ​សព​មានកូន​កាំបិត​ចិតបន្លែ​មួយ​ដែល​បន្សល់​នៅ​ទីនោះ​ផង​។​
> លោក ណាប់ សុ​ី​ថា មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ​បាន​គូសបញ្ជាក់ថា បើតាម​
> ការសាកសួរ​ទៅលើ​ក្រុមគ្រួសារ និង​សាច់ញាតិ​អំពី​អការ​:​រោគ​របស់​ជនរងគ្រោះ​នាពេល​

កន្លងមក​គឺ​ធ្លាប់មាន​រោគ​ប្រចាំកាយ ដូច្នេះ​វា​អាចជា​ករណី​ធ្វើអត្តឃាត ដោយ​ចាក់​សំលាប់​ខ្លួនឯង នៅពេល​ដែលមាន​កំរោលចូល​ក្នុង​ខ្លួន ប៉ុន្តែ​ទោះបីជា​មានការ​បំភ្លឺ​យ៉ាងនេះ​ក៏ដោយ ក៏​បច្ចុប្បន្ន​លោក​បាន​ដាក់​កំលាំង ដោយ​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​ស្រុក​ឯក​ភ្នំ ដើម្បី​នាំ​សាក្សី​ទាំងនេះ​មក​សាកសួរ​ បន្ត ដើម្បី​អោយដឹងពី​ការពិត ថា​តើ​ជាការ​ធ្វើអត្តឃាត ឬក៏​ជា​អំពើ​ឃាតកម្ម ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕