​​បាក់​ធ្នឹម​ដំបូលផ្ទះ​ដែល​កំពុង​សាងសង់​នៅផ្ទះ​លែ្វ​ង សំណាង​គ្មាន​

0

​ភ្នំពេញ ៖ ផ្ទះល្វែង​មួយកន្លែង​ដែល​កំ​សាងសង​ត​ប្រក​លើដំបូល​បាន​បាក់​កាលពី​វេលា​ម៉ោង​១១​និង​៣០ នាទី ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ជិត វត្ដ​អង្គ​តា​មិញ ភូមិ​ត្រញំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្ដែ​មិន​បណ្ដាលឱ្យ​កម្មករ សំណង់​ឬក៏​សមាជិកគ្រួសារ ផ្ទះល្វែង មួយ​នេះ​រងរបួស​ឬ​គ្រោះ ថ្នាក់​ដល់​អាយុ ជីវិត​នោះឡើយ ។​c2
​យោងតាម​ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា កា​បាក់​ធ្នឹម​ជើងទ្រ​ដំបូល​នេះ​ដោយសារតែ​ការ​ថ្វេ​ស​ប្រហែស​របស់​មេការ​ម៉ៅកា​សំណង​ដែល​ខ្វះ​បច្ចេកទេស​នៃ​ការសាងសង់​។​​សម​ត្ត​កិច្ច​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ​យ៉ា ចាន់​នាង ភេទ​ស្រី​អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​1bb ផ្លូវ​៣០ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា គ្រោះ ថ្នាក់​មួយ​នេះ មិនបាន​ប៉ះពាល់​ដល់​ប្រជា​ពល រដ្ឋ​ជា​ម្ចាស់ផ្ទះ និង​កម្មករសំណង់ ដែល​កំពុងធ្វើការ​នៅ​ទីនោះ​ឡើយ​។​c3
​បន្ទាប់ពី​កើតហេតុ​សម​ត្ត​កិច្ច​មូលដ្ឋាន​បាន ចុះទៅពិនិត្យ មើល​ធ្វើការ​សួរនាំ​និង​ណែនាំ​ឱ្យ​មេការ​សំណង់​និង​កម្មករ​ត្រូវមាន​ការត្រួត​ពិនិត្យឡើងវិញ ឱ្យបាន​ត្រឹមត្រូវ​ពេល កំពុង​សាងសង់ ចៀសវាង​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ ដូច​ករណី​ខាងលើនេះ ។​