​​កម្លាំង​ប៉ូលិស​ល្បាត តាម​ប្រ​ម៉ាញ់​មុខសញ្ញា​បន្លំ​លួច​អាយ​ភែ​ត នៅ​ម្តុំ​មាត់ទន្លេ​ឃាត់ខ្លួន​បាន​ប្រុស​ស្រី​២​នាក់​

0

​ភ្នំពេញ​៖ កម្លាំង​ប៉ូលិស​ល្បាត​ខណ្ឌដូនពេញ​បាន​សហការគ្នា​ជាមួយនិង​នគរបាល​ប៉ុស្តិ៍​ផ្សារ កណ្តាល​1 បាន​តាម​ប្រ​ម៉ាញ់​មុខសញ្ញា​បន្លំ​លួច​អាយ​ភែ​ត​នៅ​ម្តុំ​មាត់ទន្លេ​ឃាត់ខ្លួន​បាន​ប្រុស​ស្រី​២ នាក់​បែកធ្លាយ​ជនសង្ស័យ​ទាំង​២​នាក់​ក៏​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ផងដែរ​។​v1

​ការឃាត់ខ្លួន​ធ្វើឡើង​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​០៤​ខែ​មិនា​ឆ្នាំ​២០១៥​ស្ថិតនៅតាម​បណ្តោយ​ផ្លូ​លេខ​១៤៨ ម្តុំ​សណ្ឋាគា​អង្គរ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ​។ សមត្ថកិច្ច​និយាយថា មុន ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ​គឺ​ស​ម្លាំ​ង សមត្ថកិច្ច​កំពុងតែ​ល្បាត ក៏មាន​នារី​បានមក​បណ្តឹង​ពួកគាត់​នាង​បាន​អង្គុយលេង​នៅ​ម្តុំ​មាត់ទន្លេ ក៏ត្រូវ​ចោរលួច​យក​អាយ​ភែ​ត នាង​បាត់​ហើយ ។ សមត្ថកិច្ច​ធ្វើការ​សាកសួរ​ពី​ភិនភាក​ជនសង្ស័យ​បាន​ហើយ​សមត​កិច្ច​ក៏​ជិះ​ល្បាត បន្ត​ក៏​ប្រទះឃើញ ជនសង្ស័យ​នោះ​នៅ​ម្តុំ សណ្ឋាគា​អង្គរ​តាម​បណ្តោយ​ផ្លូ​លេខ​វ​១៤៨ ស្ថិតក្នុង សង្កាត់​ផ្សារកណ្តាល​១ រួច​ក៏បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុ​ស្លិ៏​ផ្សារកណ្តាល​មួយ បាន ធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ នោះបាន​ភ្លាមៗ និង​ឃាត់​បាន​ស្ត្រី​ម្នាក់​ដែលជា​អ្នក​ចែកចាយ គ្រឿងញៀន​បាន​ផងដែរ ។​

​ជនរងគ្រោះ​ឈ្មោះ ប៉ុ​ម ក្ភះ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរប​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់នៅ ផ្ទះ​លេខ​៥៥៧ ផ្លូវ​លេខ​៥ សង្កាត់​ច្រាំង​ចំ​រះ ២​ខណ្ឌឫស្សីកែវ ជនសង្ស័យ​ទី​១ យ៉េ​ង សីហា ប្រុស អាយុ​២០​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្រោយ​សាលារៀន​ព្រះ​នរោត្តម ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ​ជនសង្ស័យ​ទី​២ កែវ ស្រី​ខា ស្រី អាយុ​២០​ឆ្នាំ មុខរប​និង​ស្នាក់ នៅ​មិន​ពិតប្រាកដ ការឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ខាងលើ​ដក ហូត​បាន​ថ្នាំញៀន ចំនួន​១៣​កញ្ចប់ ក្នុងនោះ​ម៉ា​ទឹកកក​ខំ​នួន​១២​កញ្ចប់​យ៉ាម៉ា​ចំនួន​១​កញ្ចប់​ព្រមទាំង​អាយ​ភែ​ត​ដែល​ទើបតែ​បន្លំ​លួច​ពី ជនរងគ្រោះ​នៅ​ម្តុំ​មាត់ទន្លេ​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​ផងដែរ​។​v3

​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌដូនពេញ​កំពុងតែធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាត់ទោស​តាមផ្លូវ​ច្បាប់​៕