ម៉ូតូ​ឌ្រី​ម​សេ​១២៥​បើក​ឆ្លងផ្លូវ​ទៅបុក​ជាមួយនិង​រ៉ឺម៉ក​កង់​បី​ពេញទំហឹង​រងរបួស​ធ្ងន់​ទាំងសងខាង​

0

​ ​ភ្នំពេញ​៖​ម៉ូតូ​ឌ្រី​ម​សេ​១២៥​មួយគ្រឿង​បើក​ដោយ​បុរស​ចេញពី​ផ្លូវ​បេតុង​រោងចក្រ​QMI លុះ​មកដល់​ចំណុចកើតហេតុ​ទល់មុខ​និង​វិទ្យាល័យ​ជម្ពូ​វ័ន​បើក​ឆ្លងផ្លូវ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ជាមួយនិង​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​ដែល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចំពាក់​កណ្តាល​រ៉ឺម៉ក​កង់​បី​ពេញទំហឹង​បណ្តាល​ឲ្យ​ភាំ​គី​ទាំងសងខាង​រងរបួស​ធ្ងន់​ដេក​ស្តូក​នៅ​និង​កន្លែង​។​b2ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​០៥ ខែមីនា​ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទល់មុខ​និង​វិទ្យាល័យ​ជម្ពូ​វ័ន​ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-7756 ចេញពី​ផ្លូវ​បេតុង​រោងចក្រ​QMI​លុះ​មកដល់​ចំណុចកើតហេតុ​ជាប់​និង​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទល់ មុខ​និង​វិទ្យាល័យ​ជម្ពូ​វ័ន​បាន​បើក​ឆ្លងផ្លូវ​ក្នុង​ល្បឿន​លឿន​ខណៈនោះ​ក៏​ស្រាប់​តែមាន​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​បើក​ដោយ​បុរស​ម្នា​ក់ពាក់​ស្លាក​លេខ​តាកែវ 1D-4768 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បាន​វាក់​និង​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ដែល​បើក​បត់​ឆ្លងផ្លូវ​នោះ​ក៏​មក​បុក​គ្នា​ចំពាក់​កណ្តាល​រ៉ឺម៉ក​កង់​បី​ពេញទំហឹង​បណ្តាល​ឲ្យ​ភាគី​ទាំងសងខាង​រងរបួស​ធ្ងន់​ដេក​ស្តូក​នៅ​និង​កន្លែងកើតហេតុ​តែម្តង​។​b1

​ក្រោយពេល​កើត​ហ​តុ​ភាគី​ទាំងសងខាង​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែកឯ​រ៉ឺម៉ក​កង់​បី​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕