សង្កាត់​រដ្ន​បាល​ព្រៃឈើ​ស្រុក​ប្រាសាទ​សំបូរ​ចាប់បាន​រថយន្ដ​កូរ៉េ​២,៥​តោន​ដឹកឈើ​ដើម្បី​បង្កើត​ស្នាដៃ​

0

​កំពង់ធំ​=​សង្កាត់​រដ្ន​បាល​ព្រៃឈើ​ស្រុក​ប្រាសាទ​សំបូរ​បង្កើត​ស្នាដៃ​ចាប់​រថយន្ដ​កូរ៉េ​ដឹកឈើ​ប្រភេទ​លេខ​២ ពេញ​១​រថយន្ដ ការចុះ​ចាប់​នេះ​ដោយមាន​បញ្ចា​ពីរ​លោក អ៊ិត​សុធា​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ អោយ​លោក សៅ វណ្ណ​នី នាយផ្នែក​រដ្ន​បាល​ព្រៃ​ស្រុក​សណ្ដាន​Image53

ដឹកនាំ​កំលាំង​សម​ត្ត​កិច្ច​មេព្រៃ​ស្រុក​ប្រាសាទ​សំបូរ​និង​កំលាំង​កងរាជអាវុធហត្ថ​ស្រុក ចុះ​ស្ទាក់​ចាប់បាន​រថយន្ដ​កូរ៉េ​ដឹកឈើ​១​គ្រឿង កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៥ ។
បើតាម​ប្រភព​ព​ត័​មាន​ពីរ​ប្រជា​ពល​រដ្ន​បានអោយដឹងថា លោក សៅ វណ្ណ​នី តែងតែ​កាង​បទល្មើស​ដឹក​ជ​ញ្ចូ​ន​ឈើ​ចេញពីរ​ទឹកដី​របស់ខ្លួន​ជា​រៀង​រហូតមក ចុះ​ហេតុ​អី​ថ្ងៃនេះ​បែរជា​មក​ចាប់​រថយន្ដ​ដឹកឈើ​ដែល​ធ្លាប់តែ​ផ្ដល់​លាប​សក្ក​រះ​អោយ​ខ្លួន​ទៅវិញ ហើយ​ដឹក​ចេញពីរ​ទឹកដី​របស់ខ្លួន​ទៀត នេះ​ប្រហែល​ជាមាន​បញ្ចា​ពីរ​លោក​ព្រះរាជអាជ្ញា​ទើប​បង្ខំចិត្ត​ចាប់​រថយន្ដ​យក​ស្នាដៃ​តែម្ដង ទទឹម​និង​នោះ​មហាជន​បាន​សង្កេតឃើញ​អាកប្បកិរិយា​របស់លោក សៅ​វណ្ណ​នី នាយផ្នែក ហាក់​បើ​ដូចជា​មិន​ចង់អោយ​អ្នក​សារ​ព​ត័​មាន​ថត​យក​រូបភាព​ដើម្បី ចាក់ផ្សាយ​ទេ ព្រោះ​ប៉ះពាល​ដល់​កិត្តិយស​ខ្លួន​។​

Image56
រថយន្ដ​កូរ៉េ​ដែល​ចាប់​បានជា​ពាំ​ក់​ផ្លាក់ កំពង់ចាម ៣​អា ២៤៩១ ក្បាល ស ទ្រុង​បៃតង ត្រូវបាន​រក្សាទុក​នៅ​សង្កាត់​រដ្ន​បាល​ព្រៃឈើ ស្រុក​ប្រាសាទ​សំបូរ រងចាំ​ការ​រើរុះ និង​វាស់វែង រហូតមកដល់​ព្រឹក​នេះ​តាម​ការ​អោយដឹងពី​រលោក តាន់​សុភា​ន់​នី នាយរង​សង្កាត់​រដ្ន​បាល​ព្រៃឈើ​ស្រុក​ប្រាសាទ​សំបូរ​ប្រាប់ថា​ឈើ​មាន​ចំនួន 5,887​ម៉ែត្រគូប ចំណែក​អ្នកបើកប​រថយន្ដ​មានឈ្មោះ លុយ​ស្រន់ រស់នៅ​ភូមិ​ទួល​ធ្នង់ ឃុំ​គោល ប្រាសាទ​សំបូរ ឯ​ម្ចាស់​ឈើ​មានឈ្មោះ ដន់ រស់នៅ​ភូមិ តា​អោក ឃុំ​សំបូរ ស្រុក​ប្រសាទ​សំបូរ​៕
​ ​ប៊ុន​រិទ្ធី

Image52Image55