​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ច្រកទ្វារព្រំដែន​បើកដៃ​អោយ ក្រុម​ឈ្មួញ​សម្រុក​ដឹកឈើ យកទៅលក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អាណាធិបតេយ្យ​

0

 

​ខេត្តក្រចេះ ៖​ឈើ​អារ​លេខ​មួយ ប្រភេទ​សុក្រ​ម ត្រូវបាន​ក្រុម​ឈ្មួញ នាំគ្នា​សម្រុក​ដឹកជញ្ជូន​ចេញ ពី​ក្រុមហ៊ុន​ដីព្រៃ​សប្បទាន នៅ​ចំនុច​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ តាម​ត្រាក់ទ័រ រថយន្ត ឫ​ម៉ូតូ​កែច្នៃ ក្នុង​មួយថ្ងៃៗ​មាន​ចំនួន​រាប់រយ​ម៉ែត្រគូប នាំ​យកទៅលក់​ក្នុងប្រទេស​វៀតណាម យ៉ាង​អានា​ធិ ប​តេ​យ្យ​ដោយ​ពុំមាន​ស្ថាប័ន​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ច្រកទ្វារព្រំដែន​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ ប៉ុន្តែ​បែរជា​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ បង្កើតឱ្យមាន​បទល្មើស​ដឹក ជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​រលូន​ទៅវិញ​។​IMG-20150120-WA0008_resized

​ប្រភពពី​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រជា​សហគម​ន៏​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ ធ្លាប់បាន​រាយ ការ​ណ៏​ថា ការកាប់ អារ​និង​ដឹកឈើ​របស់​ក្រុម​ឈ្មួញ​នៅ​តំបន់​នោះ​គឺ បានកើត​មាន​ជា​យូរយា រ​មកហើយ ដោយ​គេ​ដឹងថា មាន​ឈើ​លេខ​១ ចំនួន​រាប់រយ​មែត្រ​គូប បាន​ធ្លាយ​ទៅ​ប្រទេស​វៀត ណា​ម បាន​ដោយ​សុវត្ថិភាព ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ​គឺមាន​សមាសភាព សុ​ទ្ឋ​សឹង​ជា​កង កម្លាំងប្រដាប់អាវុធ ដែល​ក្នុង​មេ​ឈ្មួញ​ម្នាក់​ដែល​គេ​ដឹងថា ជា​មន្ត្រី​យោធា ឈ្មោះ ហ៊ួ​ត ប៊ុន​គីម និង​មួយចំនួនទៀត​គឺជា​ជនជាតិ​វៀតណាម ។​

​ពួកគេ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រករបៀង​ចំនួន​៥​ច្រក គឺ​ច្រករបៀង D16 / D10 / ប៊ិន​ឌាំ​ង / 06 /07/ ដោយ​គេ​ដឹងថា ច្រក​នីមួយៗ​គឺ​គ្រប់គ្រង​ដោយ​លោក ធី​ម ធឿន ប្រធាន នគរបាល​វ​រះ​ព្រំដែន​៦១៩​ដែល​ទើប​មកកាន់​តំណែង​ថ្មី​នៅ​តំបន់​នោះ​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​ពួកគាត់​សង្កេតឃើញ​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ជាច្រើន​បាននាំគ្នា​ទៅ​អង្គុយ​សំកុក​ចាំ​យកលុយ​ពីបទ​ល្មើស​ព្រៃឈើ នៅត្រង់ចំណុច​មួយ នេះ ដែល​ក្នុង​នោះគេ​ឃើញ​មាន​មន្ត្រីនគរបាល​វ​រះ​ព្រំដែន​៦១៩ ដែល​គ្រប់គ្រង​ដោយ​លោក ធី​ម ធឿន និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ៧០៩ ប៉ូលិស​សេដ្ឋកិច្ច មេព្រៃ​ផងដែរ ។​IMG_19799601980525_resized

​ពួកគាត់​បាន​បន្តថា ទីតាំង​ខាងលើនេះ គឺមាន​រថយន្ត​កែឆ្នៃ​ធំៗ និង​ត្រាក់ទ័រ​វៀតណាម ម៉ូតូ​ចូល​ដឹកឈើ​គ្រប់​ប្រភេទ​រាប់សិប​គ្រឿង នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​សកម្មភាព​ទាំងនេះ​បាន ធ្វើឱ្យ​មជ្ឈដ្ឋាន​ទូទៅ​និង​ប្រជាពលរដ្ឋ​នាំគ្នា​និយាយ​តៗ​គ្នា​ថា ឃើញ​បទល្មើស ហើយ​តែ​មិន​បង្ក្រាប បែរជា​នាំគ្នា​ឃុបឃិត​ជាល​ក្វ​ណៈ​ប្រព័ន្ធ​បង្កើតឱ្យមាន​បទល្មើស ក្នុង ដែន​សមត្ថកិច្ច​ខ្លួន​ទៅវិញ​។​IMG-20150120-WA0009_resized

​ទាក់ទង​នឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ ភ្នាក់ងា​កម្ពុជា​ថ្មី មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ធី​ម ធឿន ប្រធាន​ប៉ុ​ស្គិ៍​នគរបាល​ការពារ​ព្រំដែន ដែល​គ្រប់គ្រង​ច្រករបៀង​ទាំង​៥ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល​នោះបានទេ​កាលពី​ម្សិលមិញ ដោយ​ទូរ​សព្ទ័​និយាយ​បន្តិច​ក៍​ដាច់​ទៅ​វី​ញ ។​