ថ្នល់​កៅស៊ូ​ក្នុង​ក្រុង​យ៉ាង​ស្អាត​ត្រូវ​ផ្ទះ​អ្នកធ្វើ​ត្រីងៀត​បង្ហូរទឹក​សំអុយ​មាន​ទាំង​ដង្កូវ​ ​មកលើ​ផ្លូវ​យ៉ាង​អាណាធិប្បតេយ្យ​

0


​កំពង់ឆ្នាំង​៖ ផ្ទះមួយ​កន្លែង​នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ខាងជើង​មន្ទីរពេទ្យ​ខេត្ត ដែល​បាន​ចោះ​ជញ្ជាំង​បង្ហូរទឹក​សំអុយ​មាន​ទាំង​ដង្កូវ​ហូរ​មកលើ​ការ៉ូឡា និង​ផ្លូវថ្នល់​កៅស៊ូ​យ៉ាង​ល្អ​ស្អាត ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៥ ដែល​គេ​ឮ​វិទ្យុទាក់ទង​របស់​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ប្រកាស​អោយ​មន្ត្រី​របស់ខ្លួន​ទៅពិនិត្យ​មើល ខណៈដែល​ក្រុមកម្មករ​របស់​មន្ទីរ​សារ​ធា​រណៈការ​ទៅ​បោសសំអាត​ថ្នល់​នៅ​ទីនោះ​ប្រទះឃើញ​ហើយ​រាយ​ការ​ប្រាប់​សមត្ថកិច្ច​នគរបាល​ដើម្បី​ជួយ​ទប់ស្កាត់ ។​DSC06435
​ ​សម​ត្ក​កិច្ច​នគរបាល​ក្រុង​និង​មន្ត្រីរដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា​៖ ផ្ទះ​បង្ករ​បញ្ហា​ខាងលើ​​នេះ​មាន​មេ​គ្រួសារ ឈ្មោះ កែវ សំអុន មានមុខ​របរ​ធ្វើ​ត្រីងៀត​លក់ ផ្ទះ​នេះ​បាន​លួច​ចោះ​របង​បេតុង​របស់ខ្លួន ទំហំ​ប្រ​ហែ​១​តឹក ហើយ​បង្ហូរទឹក​សំអុយ​មាន​ដង្កូវ​ធំៗ​រាប់ពាន់​ក្បាលDSC06438

បង្ហូរ​មកលើ​ការ៉ូឡា ជាប់​ជញ្ជាំង​របង និង​ធ្លាក់​មកលើ​ថ្នល់​កៅស៊ូ​យ៉ាង​ស្អាត​ដែល​ទើប​ធ្វើ​ហើយ​ជា ជំនួយ​ប្រទេស​ជប៉ុន ។​នៅពេលដែល​កម្ម​កររ​បស់​មន្ទីរ​សាធារណៈ​ការចុះ​បោសសំអាត​នៅ​ទីនោះ​ប្រទះឃើញ​ហើយ​មិនអាច​សំអាត​បាន​ទើប​ហៅ​សមត្ថកិច្ច​អោយ​ត្រួត​ព​និត្យ​មើល​និង​មាន​វិធានការ​ទប់ស្កាត់​។​នៅលើ​ការ៉ូឡា ចិញ្ចើមថ្នល់​កៅស៊ូ គេ​ឃើញ​ទឹក​សំអុយ​ព​ណ៏​ខ្មៅ​ហូរ​កាត់​លាយ​ដោយ​ដង្កូវ​ប៉ុនៗ​ចុង​ច​ង្កើ​ស​អ្នក​ទៅ​ពិនិត្យមើល​ខ្លះ​ក្អួត​រត់ចេញ​។​DSC06436
​ ​ក្រោយពី​និត្យ​មើល​ហើយ អាជ្ញាធរ​ក្រុង​បានអោយ​ម្ចាស់ផ្ទះ​បោស​និង​លាង​ទឹក​សំអាត​ទីនោះ​ចេញ​​ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ធ្វើបែបនេះ​ហើយ​បើ​មិន​រាងចាល​ទេ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​បានបញ្ជាក់​អោត​ដឹងថា​៖​អង្គការ​ចៃ​ការ​នឹង​ដើរ​ពិនិត្យមើល ផ្លូវ​ដែល​គេ​បានធ្វើអោយ​នៅក្នុង​ក្រុង​ថា​តើ​មាន ការ ចូលរួម​ថែរក្សា​ពី​ប្រជាពលរដ្ឋ​តែ​ឬទេ បើ​មានការ​ចូលរួម​ថែរក្សា​ផ្លូវ​នានា​ក្នុង​ក្រុង​ដែល​បានធ្វើ​ហើយ ជប៉ុន​នឹង​ជួយ​ធ្វើ​ផ្លូវ​វ​DSC06433

បន្ថែម​ប្រវែង​៦​គីឡូម៉ែត្រ​ថែមទៀត តែបើ​គ្មាន​ការសហការ​ពី​ប្រជាពលរដ្ឋ​ទេនោះ​គេ មិន​ធ្វើអោយ​ឡើយ ហេតុនេះ​សុំអោយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ជួយ​សហការ​ដើម្បី​ទីក្រុង​ស្អាត​ទាំងអស់គ្នា​។​
​ប្រជាពលរដ្ឋ​នៅក្បែរនោះ​រិៈ​គន់​ម្ចាស់ផ្ទះ​នោះ​ថា​៖​រស់ក្នុង​សង្គម មិនចេះ​មើលគេមើលឯង ចិញ្ចើម​ផ្លូវថ្នល់ ក្រាល​ការ៉ូឡា​ក្រាល​យ៉ាង​ស្អាត​កោតតែ​កែ​ហ៊ាន​បង្ហូរទឹក​សំអុយ​និង​ដង្កូវ​ទៅ​កើត ដូចជា​មិនមែន​មនុស្ស​ចេះដឹង​រស់ក្នុង​សង្គម​ឡើយ ពិតជា​ម៉ា​ស្រុក​មានតែ​មួយ​មែន​៕