​ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ ​តុលាការខេត្ត​ករណី​លួច​ក្របី​១​ក្បាល​ពី​ប្រជាកសិករ​

0

​ខេត្តព្រះវិហារ​​បុរស​ចំណាស់​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ឃាត់ខ្លួន​ករណី​លួច​ក្របី​ប្រជាកសិករ​តាម​ពាក្យបណ្ដឹង​ជនរងគ្រោះ​កាលពី​ថ្ងៃទី​០៣​មិនា​២០១៥​ដែល​ទីតាំង​បាត់​ក្របី​ស្ថិតនៅ​ចំណុច​ត្រពាំង​ក្រមី​ភូមិ​អន្ទិល​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ​។​
​ ​លោក​ខាត់​ហ៊ុន​ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានអោយដឹង​ថា​ម្ចាស់​ក្របី​ឈ្មោះ​សាត់​ខឿ​ត​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​អន្ទិល​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​បានដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច​នគរបាល​ករណី​ជនសង្ស័យ​ឈ្មោះ​ម៉ាត់​វុន​បាន​លួច​ក្របី​របស់ខ្លួន​១​ក្បាល​កាលពី​ព្រឹក​ថ្ងៃទី​០៣​មិនា​២០១៥​ដើម្បី​កាប់សាច់​លក់​។​PVH1
​ ​លោក​ខាត់​ហ៊ុន​បាន​និយាយថា​ជនសង្ស័យ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​រួច​នាំខ្លួន​ន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​លួច​គោក្របី​ប្រជាកសិក​ជា​ញឹកញាប់​ប៉ុន្តែ​គ្មាន​ភស្តុតាង​ដាក់បន្ទុក​។​ជនសង្ស័យ​ឈ្មោះ​ម៉ាត់​វុន​មានកូន​៥​នាក់​រស់នៅ​ភូមិ​អន្ទិល​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​
​ ​លោក​ខាត់​ហ៊ុន​បានអោយដឹង​ទៀតថា​ជន​សង្ស័យ​បាន​និយាយ​សារភាព​ពិតជា​បាន​លួច​ក្របី​១​ក្បាល​ប្រាកដ​មែន​បំរុង​កាប់​ព្រលះ​សាច់​យកទៅលក់​នៅ​ទីផ្សារ​ឃុំ​ទំនប់​ដាច់​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕