ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង​ខ​លះ​ដំឡូង​មី​នៅ​ស្តង់​ធ្លាក់​ថ្លៃ​ហើយ​ជញ្ជីង​មិន​គ្រប់​

0

​ឧ​ត្ត​រ​មានជ័យ​៖​តាំងពីដើម​មក​ប្រជាកសិករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ភាគច្រើន​ប្រក​រប​ដំណាំ​ចិញ្ចឹមជីវិត​ដោយសារ​ពឹងផ្អែក​ទៅលើ​មុខរប​កសិកម្ម គឺ​ដាំពោត​ក្រហម​។​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពោតក្រហម​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ធ្វើ​ឲ្យ​ពួកគាត់​ម្នាក់ៗ​ខាតបង់​ស្ទើរតែ​អស់​ដីចម្ការ​ហើយក៏​បាន​បោះបង់ចោល​ដំណាំ​នេះ​ស្ទើរតែ​១០០​ភ​IMG_4735
​ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង​ខ​លះ​ដំឡូង​មី​នៅ​ស្តង់​ធ្លាក់​ថ្លៃ​ហើយ​ជញ្ជីង​មិន​គ្រប់​(​ឧ​ត្ត​រ​មានជ័យ​)​តាំងពីដើម​មក​ប្រជាកសិករ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ភាគច្រើន​ប្រក​រប​ដំណាំ​ចិញ្ចឹមជីវិត​ដោយសារ​ពឹងផ្អែក​ទៅលើ​មុខរប​កសិកម្ម គឺ​ដាំពោត​ក្រហម​។​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពោតក្រហម​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ធ្វើ​ឲ្យ​ពួកគាត់​ម្នាក់ៗ​ខាតបង់​ស្ទើរតែ​អស់​ដីចម្ការ​ហើយក៏​បាន​បោះបង់ចោល​ដំណាំ​នេះ​ស្ទើរតែ​១០០​ភាគរយ​ទៅហើយ​។​ប៉​ន្តែ​ពីរ​បី​ឆ្នាំ​ក្រោយនេះ​ពួកគាត់​នាំគ្នា​ប្រក​បរប​ដាំដំឡូង​មី​វិញ​ម្តង​។​ប៉ុន្តែ​ទីផ្សារ​ដំឡូង​មីនេះ​ក៏​មិន​នៅ​ថិ​ត​ថេរ​ប៉ុន្មាន​ដែល​ជួនកាល​ខាង​ប្រទេស​ថៃ​ដែលជា​អ្នកទិញ​បញ្ចុះតម្លៃ​ជួនកាល​ឈ្មួញកណ្តាល​ខ្មែរ​ធ្វើ​ឲ្យ​ពួកគាត់​ឈឺក្បាល​វិលមុខ​និង​ព្រួយបារម្ភ​ខាត​យ៉ាងខ្លាំង​ចំពោះ​ភោគផល​ធ្លាក់​ចុះថ្លៃ​បានត្រឹមតែ​ហត់​និង​ចំណាយ​កម្លាំង​ឥតប្រយោជន៍​។​តាម​ការរៀបរាប់​ពី​កសិករ​ពីរ​នាក់​ឈ្មោះ​នឿន​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​ឡេង​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ដឹក​កសិផល​ដំឡូង​មី​ស្ងួត​ពី ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចូលទៅ​លក់​ឲ្យ​ថៃ​និង​ឲ្យ​ស្តង់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ទួល​ត្បែង ឃុំ​ត្រពាំង​ប្រ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា រយះពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​តម្លៃ​ដំឡូង​មី​មានការ​ធ្លាក់ចុះ​ដោយ​ដំឡូង​ស្រស់​ក្នុង​១​គីឡូក្រាម​លក់​តម្លៃ​១.៧​ទៅ​១.៨​បាត​ប្រាក់​ថៃ រីឯ​ដំឡូង​មី​ស្ងួត​ក្នុង​១​គីឡូក្រាម​លក់បាន​ពី​៤​ទៅ​៥​បាត​ប្រាក់​ថៃ​។​ហើយ​ពួកគាត់​បន្តថា ពីមុន​ដំឡូង​មី​ស្រស់​១​គីឡូក្រាម​លក់​ថ្លៃ​២.១​ទៅ​២.៣​បាត​ហើយ​ដំឡូង​មី​ស្ងួត​លក់​ថ្លៃ​៥-៧​ទៅ​៥-៨​បាត​។​ប៉ុន្តែ​មិនដឹង​ជា​មូល​ហេតុអ្វី​បានជា​IMG_4740ក្រោយមក​តម្លៃ​ដំឡូង​មី​មានការ​ធ្លាក់ចុះ​បែបនេះ បើ​ទូទាត់​ទៅ​និង​ការចំណាយ​ដើម​ទន់​ដាំដំឡូង​មីនេះ​មិន​ចំណេញ​ប៉ុន្មាន​នោះទេ ដោយ​ការជួល​កម្មករ​ដក​ដំឡូង ជួល​លើកដាក់​លើ​រថយន្ត ជួល​រថយន្ត​ដឹក​មក​ដាក់​នៅផ្ទះ​រួច ជួល​កម្មករ​ចិញ្ច្រាំ​ហាល លុះ​ពេល​ស្ងួត​យកមក​លក់​មាន​ជញ្ជីង​មួយចំនួន​អត់​គ្រប់​គីឡូ​ទៀត​បាត់​ភ្នែកជញ្ជីង​រហូតដល់​៧០​ទៅ​៨០​គីឡូក្រាម​ឯណោះ​។​ពួកគាត់​ក៏​សំណូមពរ​ដល់​មន្ទីរ​ពា​ក់​ព័ន្ធ​មេ​តា​ចុះមក​ត្រួតពិនិត្យ​ជញ្ជីង​នៅតាម​ស្តង់​ដំឡូង​មី​ព្រោះ​ពួកគាត់​ធ្លាប់​សាកល្បង​នៅ​ជញ្ជីង​ផ្សេងៗ​គ្នា​ហើយ​ទម្ងន់​ខុសគ្នា​ពី​៥០​ទៅ​៨០​គីឡូក្រាម​ឯណោះ​។​ម្ចាស់​ស្តង់​ដំឡូង​មី ក្រុមហ៊ុន លឹម ហេង​គ្រូ​ប ស្ថិតនៅ​ភូមិ ឃុំ ខាងលើ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ដំឡូង​មី​ធ្លាក់​ថ្លៃ​ដោយសារ​ភាគី​ថៃ​ប្រាប់ថា​.​ស្តង់​របស់គេ​ពេញ​អស់ហើយ​លក់​ចេញទៅ​ប្រទេសក្រៅ​មិនទាន់​ដូច្នេះ​ពេល​ដឹក​ចូល​ពី​កម្ពុជា​អត់​មាន​កន្លែង​ដាក់ ទើប​គេ​ផ្អាក​ទិញ​ឬក៏​ទិញ​ក្នុង​តម្លៃថោក​។​ប្រភព​បន្តទៀតថា ពាក់ព័ន្ធ​និង​បញ្ហា​ជញ្ជីង​នៅក្នុង​ស្តង់​របស់គាត់​អត់​មាន​បំបាត់​បន្លំ​កសិករ​ណា​ម្នាក់​សូម្បីតែ​១​គីឡូក្រាម​នោះឡើយ​គឺ​ថ្លឹង​ឲ្យ​ត្រឹមត្រូវ ព្រោះ​ការបំបាត់​ភ្នែកជញ្ជីង​ពិតជា​អាក្រក់​ខ្លាំងណាស់ បើសិនជា​លោក​ធ្វើបែបនេះ នៅពេល​កសិករ​ដឹង​គេ​និង​ឈប់​ដឹក​យកទៅលក់​ឲ្យ​ស្តង់​របស់ខ្លួន​ទៀតហើយ​គឺ​គាត់​ធ្វើទៅ​តាមច្បាប់ ព្រោះ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ខាង​មន្ទីរ​ពាក់ព័ន្ធ​តែងតែ​ចុះទៅ​ត្រួតពិនិត្យ​ជញ្ជីង​ជា​ញឹកញាប់​។​ចំពោះ​ដំឡូង​មី​ចុះថ្លៃ​ខាង​គាត់​មិនមែនជា​អ្នកកំណត់​នោះទេ គឺ​ដោយសារ​ភាគី​ថៃ​ទិញ​ថោក​.​ខាង​គាត់​ក៏​ទិញ​ថោក​ដែល ហើយ​បើ​គេ​បន្ត​ទិញ​ថ្លៃ​ឡើងវិញ​ខាង​គាត់​ក៏​ធ្វើទៅ​តាម​គេ​ដូចគ្នា​ដែរ​៕(​ដោយ​ចាន់ ធី​)