​ទើប​ចេញពី​ពន្ធនាគារ​បាន​មួយខែ​ប្រកបមុខរបរ​ចាស់​ជួញដូរ​និង​ ​ចែកចាយ​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តងទៀត​

0


​កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​មិន​ព្រម​កែខ្លួន​ទើបតែ​ចេញពី​ពន្ធនាគារ​១​ខែ កំពុង​ចែកចាយ​ថ្នាំញៀន​​ត្រូវ​សមត្ថកិច្ច​ឡោម​ព​ទ្ធ័​ចាប់ខ្លួន​បានរួម​និង​ថ្នាំញៀន​២​កញ្ចប់​តូច ចំណែក​បក្ខ​ពួកគេ​ម្នាក់ទៀត​បាន​គេចខ្លួនបាត់​។​ការបង្ក្រាប​ជនល្មើស​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​DSC01905
​ ​លោក ម៉ា យន្ត នាយផ្នែក​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​មុខ​ស​
​ញ្ញា​ចាស់​ជា​មេ​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម​ដែល​បាន​ចាប់ខ្លួន​នេះ​មានឈ្មោះ គ្រុយ ស៊ី​ដេ​ត អា​​យុ​១៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង រូបគេ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​១​ខែ ដោយ​ជាប់ចោទ​ពីបទ​ជួញដូរ​និង​ចែកចាយ​ថ្នាំ្ញ​ញៀន​ដូចគ្នានេះ​។​11026503_782133265211416_1033863864_n
​ ​មុនពេល​ចាប់ខ្លួន​មុខសញ្ញា​ចាស់​នេះ កម្លាំង​សម្ងាត់​របស់​សមត្ថកិច្ច​បាន​តាមដាន​យូរថ្ងៃ​
​មកហើយ ដោយ​ដឹងថា​គេ​មិន​ព្រម​កែខ្លួន​ឡើយ​នៅតែ​ប្រកបមុខរបរ​លក់ដូរ និង​ចែកចាយ​ថ្នាំ​ដ​​ដែល ហើយ​ដឹង​ទៀតថា​ក្រោយពី​លក់ដូរ​ថ្នាំញៀន​គេ​បាន​វេ​លុយ​តាម​វី​ង​ទៅអោយ​មេ​ជួញដូរ​​ថ្នាំញៀន​នៅ​ទីក្រុង​ភ្នំពេញ​ម្តង​ពី​២​លាន​ទៅ​៣​លាន​រៀល​ជាច្រើនលើក​។​11039765_782134665211276_717280020_n
​នៅ​ម៉ោង​ពេល​ខាងលើ​ពេល​គេ​ឃើញ​រូបគេ​និង​បក្ខពួក​ម្នាក់ទៀត​កំពុង​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ សមត្ថកិច្ច​នគរបាល​ក្រុង​បាន​សហការគ្នាជាមួយ​ម​ន្ត្រី​នគរបាល​ក្នុងកា​រិ​យា ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត នាំគ្នា​ឡោម​ព​ទ្ធ័​ចាប់​ខ្លន​គេ​បានតែ​ម្តង វត្ថុតាង​ដែល​ដកហូត​បាន​គឺ​ថ្នាំញៀន​ម៉ា​ទឹកកក​២​កញ្ចប់​តូច លុយ​២​ម៉ឺន​រៀល​និង​ទូរ​សព្ទ័​ដៃ​១​គ្រឿង ចំណែក​បក្ខ​ពួកគេ​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​11040123_782134778544598_600091243_n
​ ​ជនល្មើស​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កសាង​សំណុំរឿង ដោយ​ចោទប្រកាន់​ពីបទ​៖ រក្សាទុក ជួញដូរ និង​ចែកចាយ​ថ្នាំញៀន ហើយ​ត្រូវបញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មិនា​នេះ ដើម្បីអោយ​តុលាការខេត្ត​ផ្តន្ទាទោស​រូបគេ​តាម​បញ្ញត្តិ​ច្បាប់​៕

​ ​