​​រថយន្ត​ឡង់​គ្រី​ស័​របុក​រថយន្ត​ទូ​រី​សដឹក​អ្នកដំណើរ​ក្នុង​ទិស​ច្រាស់​គ្នា​មនុស្ស​ជាង​១០​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​

0

​​កំពង់ឆ្នាំង​៖​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជាង​១០​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាច​ណ៍​មួយ​ដោយ​រថយន្ត​ឡង់​គ្រី​ស័​របុក​គ្នា​ជាមួយ​រថយន្ត​ទូ​រី​សដឹក​អ្នកដំណើរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​១០​នាទី​ល្ងាច ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៣​និង​លេខ​១០៤ នៅ​ចំណុច​ផ្សារ​ឈើ​នាគ​ស្ថិត​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។​​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ កំពង់ចាម 2A.2152 បើកបរ​ពី​ជើង​មក​ត្បូង អ្នកបើកបរ​ឈ្មោះ ប៉ូ ចំរើន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុងភ្នំពេញ​មុខរប​មន្ត្រី​យោធា​។ ចំណែក​រថយន្ត​រងគ្រោះ​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​2Y.9512 ដឹក​អ្នក​ដំ ណើ​រ​ពេញ​មកពី​ធ្វើបុណ្យ​នៅ​ភ្នំ​តា​ម៉ៅ​ខេត្តតាកែវ ធ្វើដំណើរ​ទៅ​លំនៅដ្ឋាន​ក្នុង​ខេត្តបន្ទាយមានជ័យ​វិញ ដោយ​បើកបរ​ពី​ត្បូង​ទៅ​ជើង អ្នកបើកបរ​ឈ្មោះ សុខ ចាន់​ថែ អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​និមិត្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។DSC06484

​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា​៖​ក្នុ​ងេ​ពេល​កើតហេតុ រថយន្ត​ឡង់​គ្រី​ស័​រ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ណុចកើតហេតុ​បាន​វ៉ា​ក់​និង​រថយន្ត​វី​ហ្គោ​មួយគ្រឿង​បើក​ឆ្លងផ្លូវ​ពី​លិច​មក​កើត ដោយ​ស្ថានភាព​កៀក​និង​ស្លន់ស្លោរ​ផង​នោះ​ជាន់​ហ្វ្រាំង​មិនជា​ប់ ក៏បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​ពេញទំហឹង​ដែល​បើកបរ​ក្នុង​ទិស​ច្រាស់​គ្នា បណ្តាលអោយ​អ្នកជិះ​ក្នុង​រថយន្ត​សាំ​យ៉ុង​រងរបួស​ធ្ងន់​និង​ស្រាល​ជាង​១០​នាក់​។​DSC06485
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ផ្សារ​ឈើ​នាគ ជូ​យ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​ខេត្ត ដឹក​យកមក​ធ្វើការ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត ចំនួន​៩​នាក់​របួសធ្ងន់​៤​នាក់​( ស្រី​៣​នាក់ )​និង​របួសស្រាល​៥​នាក់ ដោយ​អ្នក​របួសស្រាល​មួយចំនួន​មិន​បានមក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​នោះទេ​។​ចំ ណែ​ក អ្នកបើកប​រថយន្ត​ឡង់​គ្រី​ស័​រ​មិនបាន​រត់គេចខ្លួន​ទៅណា​នោះឡើយ​។​​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ដោយ​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង​ឆ្នាំង និង​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕
​ ​