​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ០៨​មិនា ខួប​លើក​ទី ១០៤

0

ព្រះសីហនុ​​ ​ថ្ងៃទី​០៥ ខែ​មិនា ឆ្នា​ម​២០១៥ អាជ្ញាធរខេត្ត​ព្រះសីហនុ​ប្រារព្ធ​មិ​ទិ្ទ​ញ​អបអរសាទ​ទិវា​នារី​អន្តរជាតិ ០៨​មិនា ២០១៥ ខួប​លើក​ទី​១០៤ ក្រោម​ប្រធានបទ ដំណើរ​ឆ្ពោះទៅមុខ​ស្ត្រី​កម្ពុជា​ក្រោយ​ស​ន្និសិទ ស្ត្រី​ពិភពលោក​ឆ្នាំ​១៩៩៥ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ មន្ទីរ អង្គភាព លោក​គ្រួ អ្នកគ្រូ និស្សិត ប្រជាពលរដ្ឋ ប្រមាណ ៤០០​នាក់ នៅ​បរិវេណ​វេទិការ​បុណ្យជាតិ ៧​មករា ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។ ក្រោម​អធិបតីភាព​ឯកឧត្តម ឈិ​ត សុខុន អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ព្រះសីហនុ ។​IMG-20150305-WA0013
​ ​ឯកឧត្តម ឈិ​ត សុខុន បាន​មាន​ប្រសា​ស​ន៌​ថា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​១ ទី​២ និង​ទី​៣ អនុវត្ត​នូវ​គោលនយោបាយ​សមភាព​យេន​ឌ​រ័ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធិភាព​ស្ត្រី ជា​សមាជិក​សង្គម ដែល​មិនអាច​ខ្វះ​បាន​សំរាប់​សង្គម បច្ចុប្បន្ន​ស្ត្រី​បានទទួល​សិទ្ធិ​របស់ខ្លួន​ស្មើនឹង​បុរស ក្នុងការ​ចូលរួមចំណែក​ជីវភាព​នយោបាយ សេវា​អប់រំ សេវា​សង្គម សេវា​កិច្ចការ​ការពារ​ផ្លូវច្បាប់​ប្រកបដោយ​សមភាព សមធម៌ និង​យុវ​ត្តិ​ធម៌ ដើម្បី​ផលប្រយោជន​សង្គម និង​សង្គម​គ្រួសារ ។ ស្រី្ត​កម្ពុ​ជាជាង ៥០%​បាន​កាត់បន្ថយ និង​ទប់ស្កាត់​នូវ​បញ្ហា​ប្រឈម​ការរើសអើង ការរំលោភបំពាន​ផ្សេងៗ​ទៀត ។IMG-20150305-WA0012
​ ​ឯកឧត្តម​បាន​បន្តថា រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ស្មារ​ដៃ​ស្ត្រី​ខ្មែរ ស្ថានភាព​ស្ត្រី​អាច​ប្រ សើរ​ដោយ​ផ្អែកលើ​ការគាំទ្រ​ទទួលស្គាល់​ពី​គ្រួសារ និង​សង្គមជាតិ ពិសេស​គឺ​ភាពរឹងមាំ ក្លាហាន​របស់​ស្ត្រី ដែល​កន្លងមក​ស្ថានភាព​សុខភាព សេដ្ឋកិច្ច វប្បធម៌ ចំណេះដឹង ឋា​នះ តួនាទី​ក្នុងសង្គម​មាន​ភាពកក់ក្តៅ ការការពារ​សុវត្ថិភាព​ប្រកបដោយ​សុខក្សេមក្សាន្ត និង​គ្នាន​ហឹ​ង្សា និង​មាន​កត្តា​ជាច្រើន​ទៀត​បានផ្តល់​ឪ​កាស​ឪ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​នយោបាយ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ។
​ ​ឯកឧត្តម ឈិ​ត សុខុន បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​រួមគ្នា​លើកស្ទួយ​តម្លៃ​វប្បធម៌​ជាតិ រក្សា​កិត្តិយស និង​សិទ្ធិ​ស្ត្រី ដែលជា​ភរិយា ជា​ម្តាយ ជា​កូន​ស្ត្រី​ដ៌​ល្អ​ក្នុង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព គោរព​ច្បាប់​ចរាចរ បំបាត់​អំពើ​ហឹ​ង្សា គ្នាន​គ្រឿងញៀន និង​ឈានទៅរក​ការលុបបំបាត់​អំពើ​ពាលា​អាវ៉ាសែ ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ ដែល​ធ្វើ​ឪ្យ​អន្តរាយ និង​បាត់បង់​សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម​ទាំងមូល ដូច្នេះ​ក្នុងនាម​អាជ្ញាធរខេត្ត សូម​ប្រជាពលរដ្ឋ​ខិតខំ​រក្សា និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល​ការ​ប្រជាធិបតេយ្យ ព្រមទាំង​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​ស្មើភាព​គ្នា​ក្នុងការ​ចូលរួម​ផ្លាស់ប្តូរ​ស្ថានភាព​បន្ថែមទៀត នៅតាម​មន្ទីរ អង្គភាព សហគម​ន៌ និង​សង្គម​គ្រួសារ​ខ្មែរ ដើម្បី​ទិសដៅ​តែមួយ គឺ​ការកសាង​និង​អភិវឌ្ឍ​ន៌​សង្គម លុបបំបាត់​រាល់​ទំរង់​នៃ​ការរើសអើង​លើ​ស្ត្រី បំបាត់​អំពើ​លុក​រលួយ​នៅ​គ្រប់លំដាប់​ថ្នាក់​ដើម្បី​សង្គម​មាន​ស្ថេរភាព​រុងរឿង ៕ ​ ​