​​អាជីព​អាជីវកម្ម​ទិញ​និង​ដឹកជញ្ជូន​ឈើ​ផ្ទះ​ចាស់​បង្កប់​ឈើ​ថ្មី​ខាងក្រោម​សំអាង​ទៅលើ​លិខិត​អនុ​ញ្ញា​ត្ត​របស់​អាជ្ញាធរ​ស្រុក​ត្រពាំង​ប្រាសាទ​

0

ឧ​ត្ត​រ​មានជ័យ ៖​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ត្រូវបាន​អាជ្ញាធរ​ស្រុក​ផ្ដល់​សិទ្ធ​អោយមាន​ការជួញដូរ​ធ្វើ​អាជីវកម្ម​ផ្ទះ​ចាស់​យ៉ាង​អណាធិបតេយ្យ​ដឹកជញ្ជូន​ដោយមាន​បង្កប់​ឈើ​អារ​ថ្មីៗ​ពី​ខាងក្រោម​បន្លំ​ភ្នែក​សមត្ថកិច្ច​ជាច្រើន​ឆ្នាំ​មកហើយ​យកទៅលក់​នៅឯ​ខេត្តតាកែវ​។​ម្ចាស់​អាជីវកម្ម​ប្រមូល​ទិញ​និង​ដឹកជញ្ជូន​ឈើ​ផ្ទះ​ចាស់​ត្រូវបាន​សមត្ថកិច្ច​ស្គាល់ឈ្មោះ ហេង ជឹម ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ត្រូវបាន​សមត្ថកិច្ច​ស្គាល់​ថា ឈ្មោះ​ខាងលើ​បានធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ឈើ​ផ្ទះ​ចាស់​និង​បង្កប់​ឈើ​ថ្មី​ខាងក្រោម​បន្លំ​ភ្នែក​សមត្ថកិច្ច​ជាច្រើន​ឆ្នាំ​មកហើយ​។ ដែលមាន​លិខិត​អនុ​ញ្ញា​ត្ត​ចេញពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ​។
​ជាក់ស្ដែង​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៥ គេ​ឃើញ​ឈ្មួញ​ខាងលើ​បាន​យក​រថយន្ត​ម៉ាក ហ៊ី​យិន​ដាយ ពណ៌ សរ អត់​ស្លាក​លេខ កំពុងតែ​លើក​ឈើ​ជ្រៀក​អារ​ថ្មីៗ​មាន​តាសរ​និង​គ្រឿងផ្ទះ​ដាក់​លើ​រថយន្ត​នៅ​ចំនុច​រ៉ៃ​ចាស់​របស់​ក្រុមហ៊ុន​ណែ​ធ​ឆ័​រ ស្ថិតនៅ​ក្នុងភូមិ​អូរ​សោម ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​បើតាម​ការណ៍​អោយដឹងពី​សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ​ថា អ្នក​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ឈើ​ផ្ទះ​ចាស់​ជា​អាជីព​ទៅ​យ៉ាង​រលូន​ជាច្រើន​ឆ្នាំ​មកនេះ​ដោយសារ​តែមាន​អ្នកមានអំណាច​និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​ខិលខូច​មួយចំនួន​នៅ​ពី​ក្រោយខ្នង​ជួយ​អន្តរាគមន៍​ដោះស្រាយ​និង​ជួយ​បិទបាំង​រឿងអាស្រូវ​របស់​ឈ្មួញ​ដែល​បង្កប់​ឈើ​ថ្មី​នៅ​ខាងក្រោម ទើប​ធ្វើអោយ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ក្នុង​ការឆែកឆេរ​និង​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ខាងលើ​ឡើយ​។ ដោយ​សមត្ថកិច្ច​មួយចំនួន​បាន​ត្អូញត្អែរថា ឈ្មួញ​ខាងលើ​បាន​ប្រមូល​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​សំអាង​ទៅលើ​លិខិត​អនុ​ញ្ញា​ត្ត​របស់លោក នៅ​សំ​ដា​រ៉ា​រិ​ទ្ធ អភិបាលស្រុក​ត្រពាំង​ប្រាសាទ ដោយ​មើលរំលង​ពួកគាត់​។​
​បើតាម​ការណ៍​អោយ​ដឹក​តាម ទូរស័ព្ទ​របស់លោក នៅ​សំ ដា​រ៉ា​រិ​ទ្ធ អភិបាលស្រុក​ត្រពាំង​ប្រាសាទ​ថា លោក​ផ្ដល់​លិខិត​អនុ​ញ្ញា​ត្ត​ដឹកជញ្ជូន​ឈើ​ផ្ទះ​ចាស់​គឺ អោយ​ដឹកជញ្ជូន​តែ​ឈើ​ផ្ទះ​ចាស់​តែ​ប៉ុ​ន្នោះ​មិនបាន​អោយ​ដឹកឈើ​ថ្មី​ឡើយ ប្រសិនបើ​មាន​ដឹកឈើ​ថ្មី​លោក និង​ចាត់​អោយ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​យើង​មិនអាច​ស្វែងរក​ការ ទំនាក់ទំនង​សំ​ការបំភ្លឺរ​ពី​លោក ញ៉ែម ណាយ​វ៉ាន់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​បានឡើយ​៕