​នារី​ម្នាក់​ត្រូវ​បុរស​ជា​សាច់​ញា​ត្តិ ចាប់រំលោភ​បានសម្រេច ក្នុងពេល​ទៅ​មើល​ស្រូវប្រាំង​

0

​ ​នារី​ម្នាក់​ត្រូវ​បុរស​ជា​សាច់​ញា​ត្តិ​ចាប់រំលោភ​បានសម្រេច​ក្នុងពេល​ទៅ​មើល​ស្រូវប្រាំង ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ធ្វើការ​ឃាត់ខ្លួន​ទាំងយប់​ផងដែរ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​មានឈ្មោះ​វង្ស សុភាព ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រីឯ​នារី​រងគ្រោះ​ឈ្មោះ ព ន ក អាយុ​១៧​ឆ្នាំ ។ ជ​រងគ្រោះ និង ជនសង្ស័យ​ត្រូវជា​សាច់​ញា​តិ្តក្នុងភូមិ​គៀន​ឃ្លាំង ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​unnamed
​លោក​ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ វង្ស សុភាព បាន​ទៅ​សួរ​ជនរងគ្រោះ នៅផ្ទះ​របស់​នាង​ថា តើ​ថ្ងៃនេះ​ទៅ​ស្រែប្រាំង​ដែ​ឬទេ​ចាំ​គេ​ជូនទៅ ។ ដោយ​ទុកចិត្ត និង​មិនដឹង​ពី​បំណង​អាក្រក់​របស់​ជនសង្ស័យ ជនរងគ្រោះ​បានអោយ​ជនសង្ស័យ​ជូនទៅ​មើល​ស្រែប្រាំង​។ នៅពេល​ទៅដល់​ចំណុច​ស្រែប្រាំង​របស់​នារី​រងគ្រោះ​ហើយ​នោះ ជនសង្ស័យ​បាន​ត្រឡប់មក​មុន ។ បន្ទាប់ពី​មើល​ទឹក​ស្រែប្រាំង​រួចហើយ នៅវេលា​ម៉ោង​ប្រជា​ង​៣​រសៀល​ថ្ងៃទី​៥ ខែ​មិនា ជនរងគ្រោះ​បាន​ត្រឡប់មកផ្ទះ​វិញ ពេលមកដល់​ចំណុច​មេទឹក ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ចេញមក​ចាប់​ខ្ទប់មាត់​ជនរងគ្រោះ រួច​អូស​ចូលទៅក្នុង​ព្រៃ​និង​បានធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង ។unnamed (3)
​លោក​អធិកា​បានអោយដឹងថា នៅពេលដែល​ជនរងគ្រោះ​មកដល់​ផ្ទះ បាន​ប្រាប់​រឿង​ទាំងអស់នោះ​ទៅ​ម្តាយ និង ឪពុក​អោយ​បានដឹង ហើយ​បាន​ប្តឹងទៅ​សមត្ថកិច្ច​មូលដ្ឋាន​។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​នេះ លោក​អធិការ​បានដាក់​កម្លាំង​ចេញ​តាម​ចាប់​ជនសង្ស័យ​បាន​នៅ​និង​ផ្ទះ នៅវេលា​ម៉ោង​ជិត​៩ យប់​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៥ ។
​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​កំពុង​សាកសួរ កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការ​នគ​របាល​ខេត្ត​ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី ។