​បុរស​ជួញដូរ​គ្រឿងញៀន​ម្នាក់​ជិះ​ម៉ូតូ​មាន​បិទ​លោ​ហ្គោ ប៉េអឹម​និង​ប៉ូ​លី​ស៏​ធ្វើ ចរាចរ​ណ៏​គ្រឿងញៀន​ត្រូវ​ចាប់ខ្លួន​

0

​​កំពង់ស្ពឺ​=​បុរស​ម្នាក់​ត្រូវបាន​ប៉ូ​លី​ស៏​ស្រុក​ឧដុង្គ​ចាប់ខ្លួនបាន​យ៉ាង​ស្ងៀមស្ងាត់​ដោយ​មិនបាន​ទម្លាយ​រឿង​ឲ្យ​អ្នក​សារ​ព​ត៏​មាន​ដឹង​ដោយ​គ្មាន​មូលហេតុ​ដោយសារតែ​បុរស​ដែល​គេ​បង្ក្រាបបាន​នោះបាន​ជិះ​ម៉ូតូ​ដែលមាន​ស្លាក​សញ្ញា​ឬ​លោ​ហ្គោ របស់ កងរាជអាវុធហត្ថ​និង​កង​នគរបាលជាតិ ។​យោងតាម​ព​ត៏​មាន​ផ្លូវការ​បាន ឲ្យ​ដឹងថា​បុរស​ដែក​គេ​ចាប់បាន​មានឈ្មោះ ផាន់ អាន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ជិះ​មូ​តូ​មួយ គ្រឿង​ម៉ាក ណៃ​ហ​ត ព​ណ៏​ខ្មៅ​មិនមាន​ពាក់​ស្លាក​លេខ និង​មាន​បិទ​លោក​ហ្គោ ប៉េអឹម និង​ប៉ូ​លី​ស៏​ដោយ​គ្មាន​ច្បាប់ទម្លាប់​ក្នុងនោះ​មាន​គ្រឿងញៀន​រហូត​៥​កញ្ចប់ ធំ​រួមទាំង​ជញ្ជីង​ថ្លឹង​ថ្នាំ​មួយ​ផងដែរ ។​IMG-20150306-WA0017
​យោងតាម​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា​ជន​ដែល​ចាប់បាន​ក៏​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​សមត្ថកិច្ច​ដែរ ។ សេចក្តី​រាយ​ការ​ណ៏​បញ្ជាក់ថា​នៅពេល​ប៉ូ​លី​ស៏​បង្ក្រាប ជននេះ​មិនបាន​ឈប់ ស្រួល​ទេ​ដោយបាន​បើក​ម៉ូតូ​រត់ តាំងពី​ចំណុច វត្ត​ស្រះ​ធុល ដោយបាន​ព្យា យាម បើក​រត់​រហូតដល់​ភូមិ​ទំពូង​មាន​ជ​យ័ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ និង​បាន យក​ថ្នាំញៀន​ច្រកចូល​ស្រោមដៃ រួច​បោះចោល​តាមផ្លូវ​តែ​ត្រូវបាន​ប៉ូ​លី​ស៏​ដឹង​ក៏ បាន​តាម​ចាប់បាន​ដដែល ។​IMG-20150306-WA0018
​ប្រភព​បាន​បន្តថា​ក្រោយពី​ចាប់បាន​ជនល្មើស​សមត្ថកិច្ច​បាន​ឆែក​ឃើញ​មាន​គ្រឿងញៀន​ចំនួន ៥​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយ ម៉ូតូ​ជិះ​ចែកចាយ​គ្រឿងញៀន ដែល​បាន​ប្រើប្រាស់​លោក​ហ្គោ​របស់​អង្គ​ភាពមិន​ប្រក​តី​ដែល​គ្មាន​ស្ថាប​ន័​ណា​ទទួលស្គាល់ ។ អ្វីដែល​ចំឡែក​ត្រង់​ថា​ជនល្មើស​ក្រោយពី​បង្ក្រាបបាន​សមត្ថកិច្ច​បា​ន ព្យាយាម​បិទបាំង​មិន​ឲ្យ​អ្នកកាសែត​បានដឹង​និង​ថតរូប​ដែលជា​ស្នាដៃ​ខំប្រឹង​បង្ក្រាប​បែ​នាំគ្នា​លាក់បាំង​ជនល្មើស​ទៅវិញ ។​ចំណុច​នេះ​ជា​ភាពមិន​ប្រក​តី​របស់​អាជ្ញា ធរ​ដែល​កន្លងមក​កើត​បាតុភាព​នៅតាម​បណ្តា​អង្គភាព​ពី​រឿង​លួច​ដោះលែង​មនុស្ស​ក្រៅ​ប្រព​ន្ធ័​ច្បាប់​ដោយ​មិន​គិតពី​ស្នា​ដៃដល់​មន្ត្រី​ក្រោម​ឪ​វាទ​ដែល​ពួកគេ​បាន​ប្រឹងប្រែង​ចេញ​បង្ក្រាប​ដោយ​មិន​គិតពី​ការនឿយហត់ ។​
​ហើយ​ចំណុច​ដែល​បង្ក្រាបបាន​ហើយ​មិន​ទម្លាយ​ព​ត៏​មានបាន​កើតមាន​ភាពអវិជ្ជមាន​នេះ​រាប់​ឆ្នាំ​មកហើយ​គឺជា​ការបិទ​ព​ត៏​មាន​សម្រាប់​ការដោះលែង​មនុស្ស​ក្រៅ​ប្រព​ន្ធ័​ច្បាប់​ដោយ​គ្មាន​ហេតុផល ។​ទម្លាប់​នេះ​ត្រូវបាន​ថ្នាក់លើ​ព្រមាន​ដល់​គ្រប់ អង្គភាព​ប​ញ្ឃ​ប់​ជាបន្ទាន់​នៅ​ទម្លាប់​ចាស់គំរិល​ដែល​លួច​ដោះលែង​ជន​ស​ង្ស​យ័​នៅក្រៅ​ប្រព​ន្ធ័​ច្បាប់​ជាហេតុ​នាំ​ឲ្យ​ជន​នោះ​មិន​រាងចាល ៕​