ក្រុមអាជីវករ​នៅ​ខាងជើង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី នៅតែ​បន្ត​យក​ផ្លូវ​សាធារណៈ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​

0

​ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញថា នៅ​ផ្នែក​ខាងជើង​បរិវេណ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ដែលមាន​ទីតាំង ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាច្រើន​នាក់ មានការ​ធុញទ្រាន់ និង​រអ៊ូរទាំ ទៅនឹង​ភាព​រញ៉េរញ៉ៃ ឥត​សណ្តាប់ធ្នាប់​របស់​អាជីវ​ករ​លក់ដូរ​លើផ្លូវ​សា​ធា​រណៈ​យ៉ាងខ្លាំង ដោយ​ចោទdownload (2)ប្រកាន់​ទៅលើ​អាជ្ញាធរ​ក្រុង ខេត្ត ថា​មិន​យកចិត្តទុកដាក់ ទើប​ចេះតែ​បណ្តែតបណ្តោយ​ឱ្យ​អាជីវករ​លក់ដូរ​លើផ្លូវ​សាធារណៈ យ៉ាង​អនាធិបតេយ្យ​បែបនេះ ។ ភាពអនាធិបតេយ្យ​នេះ បាន​កើតមានឡើង​អស់​រយៈពេល​ប្រហែល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ វា​ហាក់ដូចជា​មិនឃើញ​មាន​វិធានការ​អ្វី​ពី​សំណាក់​អាជ្ញាធរ​ណា​ម្នាក់​ឡើយ ពោលគឺ បណ្តែត​បណ្តោយឱ្យ​ក្រុមអាជីវករ បន្ត​លក់ដូរ​នៅ​កណ្តាលផ្លូវ រក​កន្លែង​ដើរ ជិះ​កង់​ម៉ូតូ ឬ​បើកបរ​រថយន្ត​មិនកើត នោះឡើយ ដោយមាន​អាជីវ​ការ​ខ្លះ លក់​នៅ​សងខាង​ផ្លូវ ខ្លះទៀត​ដាក់ ត្រី​សាច់ បន្លែ រ៉ឺម៉ក​ម៉ូតូ លក់ដូរ​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​តែម្តង ។
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ បានឱ្យដឹងថា​៖ ជា​រៀងរាល់ថ្ងៃ គេ​មិនដែល​ឃើញ​មាន​អាជ្ញាធរ ឬ​ប្រធាន​ផ្សា​រណា​ម្នាក់ ចុះមក​រៀបចំ​កន្លែង​លក់ដូរ​នេះ​ឱ្យមាន​សណ្តាប់ធ្នាប់​នោះទេ ចង់​អ្នកណា​លក់ដូរ​នៅ​ពី​ខាងមុខ ឬ​ខាងក្រោយ ក៏​គ្មាន​អ្នកណា​ឈឺក្បាល​វិលមុខ​អ្វី​ដែរ ហើយ​ពេល​រថយន្ត​ឬ​ម៉ូតូ​បើកបរ​កាត់​នៅ​កន្លែង​នេះ​ម្តងៗ​ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍​ពិបាក​ចៀស​គ្នា​ខ្លាំងណាស់ ។ download (4)ចំណែក​អ្នករត់ម៉ូតូឌុប​វិញ ក៏​ចត​រញ៉េរញ៉ៃ នៅមុខ​ផ្សា​រដែរ ដោយពេល រថយន្ត​បើកបរ​ឆ្លងកាត់​ផ្លូវ​នេះ​ម្តងៗ បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងយូរ ព្រមទាំង​ម៉ូតូ​បងប្អូន​ប្រជាពលរដ្ឋ​ដែល មក​ទិញ​ឥ​វ៉ាន់​ម្ហូបអាហារ យកមក​ចត​នៅ​ខាងមុខនេះ ក៏​គ្មាន​សណ្តាប់ធ្នាប់​ថែមទៀត​ដែរ ហើយ​គេ​មិនឃើញ​មាន សន្តិសុខ​ណា​ម្នាក់ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះទេ ។​
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​អាជីវករ​លក់ដូរ​រញ៉េរញ៉ៃ​នៅ​ខាងជើង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​នេះ លោក​អធិការ​ក្រុងប៉ៃលិន លឹម វាសនា បានឱ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៦ ខែមីនា នេះ​ថា ខាង​លោក​បាន​ចូលរួម​ប្រជុំ​ជាមួយ​អភិបាល​ក្រុងប៉ៃលិន​កាលពី​ថ្មីៗ​កន្លងទៅនេះ​ផងដែរ ប្រហែលជា​នឹងមាន​ការរៀបចំ​សណ្តាប់ធ្នាប់​ខាងមុខ​ឆាប់ៗ​នេះ ប៉ុន្តែ​ខាង​លោក​អត់​ច្បាស់​នោះទេ បើ​ចង់​ច្បាប់​អាចទាក់ទង​ទៅ​លោក​អភិបាលក្រុង​ប៉ៃលិន ដើម្បី​សួរ​បញ្ជាក់បន្ថែម ទៀត​ចុះ ។
​ចំណែក​លោក​អភិបាលរង​ក្រុងប៉ៃលិន ឡូ លុយ បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា​៖ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​អាជីវករ​លក់ដូរ​យ៉ាង​រញ៉េរញ៉ៃ អនាធិបតេយ្យ នៅ​ខាងជើង​ផ្សារ​សាមគ្គី​នេះ ខាង​លោក​បានរៀបចំ​ប្រជុំ​គណកម្មាការ​រួចរាល់​អស់ហើយ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ហើយ​អាជ្ញាធរ នឹង​រៀបចំ បាញ់ថ្នាំ​ចំណាំ ត្រង់​កន្លែង​ផ្លូវ​សាធារណៈ ថា​តើ​ត្រូវឱ្យ​ពួកគាត់​ដាក់លក់​នៅ​កន្លែង​ណាខ្លះ ឬ​ឱ្យ​រើចេញ​ទៅរក​កន្លែង​លក់ដូរ​សមរម្យ ណា​ផ្សេងទៀត ។​download (5)
​កន្លងមក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់​នៅត្រង់​កន្លែង ដែល​ក្រុមអាជីវករ​លក់ដូរ​នៅលើ​ផ្លូវ​សាធារណៈ ដូចជា​ករណី​ម៉ូតូ​បុក​ក្មេងៗ បាក់ដៃ​បាក់ជើង រថយន្ត​ដាច់​ហ្វ្រាំង​ប៊ិះ​នឹង​បុក​អ្នកលក់ដូរ និង​អ្នកទិញ​ម្ហូប​ស្លាប់​។ ជួនកាល​ទៀត​មាន​ម៉ូតូ​ជាប់​ហ្វ្រាំង បុក​អាជីវករ និង​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​របួសធ្ងន់ និង​ស្រាល ជាច្រើន​នាក់ កាលពី​ថ្មីៗ​កន្លងទៅនេះ​ផងដែរ ៕download​អត្ថបទ សេង សុវណ្ណារិទ្ធ