​ថៃ​ធានា​ការរស់នៅ​ការគោរព​ច្បាប់​ជាតិ អន្តរជាតិ​និង​សិទ្ធិមនុស្ស​របស់​ពលក​រ​កម្ពុជា​

0

 

​ឈុន​បូរី​-​ថៃ​:​ក្នុង​ប្រធានបទ​”​ទីក្រុង​សុ​ឆន្ទ​: គោរព​សិទ្ធិ​ពលកម្ម​”​របស់​គម្រោង​ការបង្កើន​ទំនាក់ទំនង​និង​មិត្តភាព​នៃ​សកម្មភាព​អ្នក​សារ​ព័​ត៍​មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេសជិតខាង​ប្រទេស​ថៃ​ប្រចាំឆ្នាំ​២០១៥​គឺ​ថៃ​ចង់អោយ​ប្រទេសជិតខាង​បានឃើញ​ពី​រូបភាព​វិជ្ជមាន​របស់​ប្រទេស​ថៃ​ដែល​កើតចេញពី​គោលនយោបាយ​សំខាន់ៗ​របស់រ​រាជរដ្ឋាភិបាល​ថៃ​លើ​ផ្នែក​កម្លាំង​ពលកម្ម​ពី​ប្រទេសជិតខាង និង​ង​ព្រះរាជ​ត​ម្រិ​:​ព្រះ​ភូមិ​ប៊ុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ​ថៃ​លើ​ការ​វិស័យសេដ្ឋកិច្ច សង្គម​ព្រមទាំង​សិល្ប​:​វប្ប​ធ​ម័​និង​លើកកម្ពស់​គុណភាព​ជីវិត​ពលរដ្ឋ​អោយមាន​ជីវភាព​ធូរធារ​និង​សុ​ខុ​ដុមរ​មនា​។​IMG_5543
អ្នកស្រី ឌួង​ម៉ាន់ សុ​ី​កិច្ច​វិ​ឡៃ​គុណ មន្ត្រី​ជំនួយការ​នៃ​ការិយាល័យ​ទំនាក់ទំនង​(​ទូរទស្សន៍​NBT)​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណ​:​ភូមិភាគ​៧​របស់​ថៃ​ក្នុងជំនួប​ជាមួយ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​កម្ពុជា​១​ក្រុម​នា​សាលប្រជុំ​ក្នុង​សួន​និង​រមណីយដ្ឋាន​នង​នុ​ច​ស្រុក​សាត់​ត​:​ហុ​ី​ម​ខេត្ត​ឈុន​បូរី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៦​មីនា​២០១៥​បាន​ថ្លែងថា​: កា​រកា​សាង​ជំនឿ​ទុកចិត្ត​នោះ គឺ​លើ​image1

ការវិនិយោគ​និង​ការប្រកប​របរ​រក​សី​ុ​ទាំងឡាយ​របស់​ជនបរទេស​នៅ​ប្រទេស​ថៃ ដូចជា​សម្រួល​និង​ធានា​ការរស់នៅ​ការគោរព​ច្បាប់​ជាតិ អន្តរជាតិ​និង​សិទ្ធិមនុស្ស​របស់​ពលក​រ​កម្ពុជា​ផងដែរ​។​ហើយ​ដើម្បី​ធ្វើអោយ​សម្រេច​នូវ​គោលដៅ​ខាងលើ ដែល​ចាំបាច់​ត្រុ​វ​ខិតខំ​ពង្រឹង​ទំនាក់ទំនង​គ្នា​ដើ​ម្បិ​អោយ​យល់ច្បាស់​ក្នុងនោះ​មានការ​ព្យាយាម​ដោះស្រាយ​សម្របសម្រួល​បញ្ហា​ទាំងឡាយ​ដល់​ពួកគេ​។​IMG_5545

លោក​ស៊ូ​រ៉ា​ដេ​ត ខុម​ផា​ភីង មន្ត្រី​ទទួលបន្ទុក​នៃ​ការិយាល័យ​ទំនាក់ទំនង​(​ទូរទស្សន៍​NBT)​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណ​:​ភូមិភាគ​៧​របស់​ថៃ​នេះ​ក៍បាន​លើកទ្បើង​ដែរ​ថា​ថៃ​បង្កើន​ការយកចិត្តទុកដាក់​ដ​ផ​យ​ឆ្លើយ​តបត​ម្រូ​ុ​វ​ការ​ឬ​សំណូមពរ​នា​ន​របស់​ពលករ​បរទេស​ពិសេស​ពលករ​ក​ម្ពូ​ជា​ជិតខាង​ដោយ​គោរព​ខ្ជាប់ខ្ជួន​ច្បាប់​ជាតិ បទដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញា​អន្តរជាតិ នៅពេល​ពួកគេ​មក​ធ្វើការ​ជា​កម្មករ ពលករ​ឬ​និ​យោ​ជិ​កនៅ​ប្រទេស​ថៃ​។​IMG_5551
​អ្នកស្រី វី​ច​ដា ណា​រួ​វរ​ផាត ប្រធាន​សមាគម​លើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​កុមារ យុវជន​និង​គ្រួសារ​បូរ​ពា៍​របស់​ថៃ​និយាយថា​:​ការព្រួយបារម្ភ​មួយ​របស់​អាជ្ញាធរ​ថៃ​គឺ​ការយល់ដឹង​មិន​ច្បាស់​នូវ​ទំនាក់​ទំនាក់​និង​បំណងល្អ​របស់​អាជ្ញាធរ​និង​ប្រជាជន​ជិតខាង​ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​។​ក្នុងនោះ​ក្រុម​ហ៊ុ​ដែល​ទទួល​ពលករ​មក​ធ្វើការ​គឺ​បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​ស្នាក់នៅ អាហារ សុខភាព​។​IMG_5615
ជាមួយគ្នា​នោះ​អ្នកស្រី​ក៍​បានស្នើ​ដល់​អ្នក​សារ​ព័​ត៍​មាន​កម្ពុជា​ជួយ​បន្ត​ធ្ស​ព្វ​ធ្សា​យ​ដល់​ពលករ​ខ្មែរ​ត្រូវគោរព​តាម​ការគិតគូ​របស់រ​ដ្ឋា​ភិ​បាល​ទាំង​ពីលើ​កំលាំង​ពលកម្ម​ដែល​បាន​ចុះ​MOU​ជាមួយគ្នា ជាសវាង​ចាញ់បោក​មេខ្ស​ល់​។​បើសិន​មានការ​ចាញ់បោក​មេខ្ស​ល់​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​៕