​ដឹក​ខ្សាច់​លើស​ទំងន់​រអិល​ថយក្រោយ​ពារ​រថយន្ត​និង​បុក​បាក់​បង្គោល​ភ្លើង​

0

> បាត់ដំបង​: រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​ត្រូវបាន​ខ្ទេច​ក្បាល​យ៉ាងដំណំ និង​បង្គោល​អគ្គីសនី​MTក៏ត្រូវ​បាក់​ផងដែរ ខណ​:​ដែលមាន​រថយន្ត​មួយគ្រឿង ដែល​ទំនងជា​ដឹក​ខ្សាច់​លើស​ទំងន់ បាន​បើក​ឆ្លងកាត់​ទីទួល​ផ្លូវ​រថភ្លើង កាលពី​វេលា​ម៉ោង​ប្រមាណ​5​ជាង ព្រឹក​ថ្ងៃទី​7-3-15 នៅត្រង់ចំនុច​ក្បាលស្ពាន​រថភ្លើង ស្ថិតក្នុង​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​1 ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​រអិល​ថយក្រោយ​មក​វិញ​។​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ចំនុចកើតហេតុ​បាន​និយាយថា នៅ​ព្រឹក​ព្រលឹម​ស្រាងៗ គឺមាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហុ​ី​យ៉ាន់​ដាយ ពាក់​ស្លាក​លេខ​ពោធិសាត់​3A 0270បាន​បើកបរ​ក្នុង​ទិស​ដោ​ពី​ត្បូង​ទៅ​ជើងimage

ដោយមាន​ដឹក​ខ្សាច់​ពេញ​រថយន្ត​ផង​។​ប្រភព​ដដែល​បាន​បន្តទៀតថា លុះ​ពេលទៅដល់​ចំនុចកើតហេតុ គឺជា​តំបន់​ផ្លូវ​ចំណោត​ព្រោះ​ដោយសារ​តែមាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ទើប​ធ្វើអោយ​រថយន្ត​នោះ​ខំប្រឹង​បង្កើនល្បឿន​ដើម្បី​ឡើង​ស្ពាន​ផ្ទុយទៅវិញ​ការ​ខំប្រឹង​នេះ​ពុំបាន​ទទួលលទ្ធផល​ឡើយ​ដោយសារតែ​ខ្សាច់​នោះ​មាន​ទំងន់​ធ្ងន់​ពេក​ដែល​ធ្វើអោយ​តួ​រថយន្ត​

ទាំងមូល​ចាប់ផ្តើម​រអិល​ថយក្រោយ​វិញ​យ៉ាង​លឿន ហើយ​បាន​ពារ​ទៅលើ​រថយន្ត​មួយគ្រឿង ម៉ាក​កាមរី​ឆ្លាម ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​2A 1370 ដែល​កំពុងបើក​បម​ក​តាម​ក្រោយ​
> បណ្តាលអោយ​ខូចខាត​ក្បាល​រថយន្ត​ដោយ​កន្លែង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅ​ចំហៀង​រហូតដល់​ធ្លាក់​ពីលើ​ទ្រូង​ថ្នល់ ហើយក៏​ទៅបុក​ជាប់​នឹង​បង្គោល​ភ្លើង​MT បាក់​ធ្លាក់​ប្រអប់​កុង​ទ័​រ​ធ្លាក់​រាយប៉ាយ​ពេញ​ដី​។​ក្រោយពី​ឃើញ​ហេតុ​ការ​បែប​មិនសូវ​ស្រួលimage (1) - Copy

អ្នកបើកបរ​រថយន្ត​នេះ​បាន​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង ដែល​ទុកអោយ​ម្ចាស់​រថយន្ត​រងគ្រោះ​នៅ​ស្រឡាំងកាំង​តែម្នាក់ឯង​។​ក្រោយពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​មាន​កំលាំង​អង្គភាព​អគ្គីសនី​បាត់ដំបង ព្រមទាំង​កំលាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​បាន​នាំយក​រថយន្ត​នោះ​ទៅ​រក្សាទុក​ដើម្បី​ទាមទារ​សំណង​ទៅលើ​រថយន្ត​ដែល​ខូចខាត ពិសេស​គឺ​បង្គោល​ភ្លើង​MT​ដ៏​ធំ​មួយ​ដើម​នេះ​តែម្តង ព្រោះ​វា​បាន​បាក់​ដាច់​ដល់​គល់​

ទៅហើយ​។ មាន​ប្រភព​ជាច្រើន​បានធ្វើ​ការរិះគន់​ទៅលើ​សមត្ថកិច្ច​ពាក់ព័ន្ធ​យា​៉​ង​ចាស់ដៃ ព្រោះ​បច្ចុប្បន្ន​ក្រុង​បាត់ដំបង​ទាំងមូល​ត្រូវបាន​ហាមឃាត់ ដោយ​មិន​អនុញ្ញាតិ​អោយ​រថយន្ត​ធំ​បើកបរ​ចូលក្នុង​ក្រុង​ឡើយ​ប៉ុន្តែ​បើ​គេ​ស​ង្គេ​ត​នៅ​រៀងរាល់ថ្ងៃ​ឃើញថា​ចាប់ពី​កំណាត់​ផ្លូវ​ក្បាលស្ពាន​វត្ត​គរ​តាម​បណ្តោយ​មាត់​ស្ទឹងសង្កែ ចូលទៅក្នុង​ក្រុង​គឺមាន​រថយន្ត​ធំ​លួច​ធ្វើដំណើរ​ចូល​ជា​ញឹកញាប់​មិន​ថា​ឡានក្រុង ឡាន​ដឹក​ខ្សាច់ ឬក៏​ឡាន​ដឹក​កាណូត​ស្មា​ច់ឡើយ ប៉ុន្តែ​គេ​

មិនដែល​ឃើញ​សមត្ថកិច្ច​ណាមួយ​ធ្វើការ​រឿងនេះ​ទាល់តែសោះ​លុះ​នៅពេល​កើតហេតុ​បែបនេះ​ទើប​ដឹងថា​គឺ​បណ្តាលមកពី​រថយន្ត​ធំ​នេះ​តែម្តង​ដែល​លួច​ដឹក​ខ្សាច់​ចូលទៅក្នុង​ក្រុង​ដូច្នេះ​តើ​អ្នកណា​មួយ​ដែល​អនុញ្ញាតិ​អោយចូល​?​ដូច្នេះ​គួរតែ​កំលាំង​ជំនាញ​ពិនិត្យឡើងវិញ​រាល់​បញ្ហា​ខាងលើនេះ ដើម្បី​បញ្ចៀស​អោយបាន​តាម​គោល​ការ​របស់​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​៕